ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ទេព បូ​ព្រឹក្ស ដេ​វី​ដ និង​បូ​ព្រឹក្ស​ដូច​ប្តី​ប្រពន្ធ​ថ្មីថ្មោង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​តារាចម្រៀង​ពីរ​ដួង​ក្នុង​ផលិតកម្ម​តែ​មួយ​គឺ ទេព បូ​ព្រឹក្ស និង​ជី ដេ​វី​ដ បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​គ្នា​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​បូ​ព្រឹក្ស ។ ទេព…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​តារាចម្រៀង​ពីរ​ដួង​ក្នុង​ផលិតកម្ម​តែ​មួយ​គឺ ទេព បូ​ព្រឹក្ស និង​ជី ដេ​វី​ដ បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​គ្នា​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​បូ​ព្រឹក្ស ។

ទេព បូ​ព្រឹក្ស បាន​បង្ហោះ​រូបភាព​ឡើង​គេហដ្ឋាន​ថ្មី​របស់​នាង​នៅ​ថ្ងៃ​មាឃបូជា ទី​៣១ មក​រា ២០១៨ ដោយ​ក្នុង​រូបភាព​នោះ​ក៏​មាន​ជី​ដេ​វី​ដ ផង​ដែរ ។ បើ​យោង​តាម Instagram របស់​តារាចម្រៀង​ស្រី​ប្រចាំ​ផលិក​ម្ម​ហង្ស​មាស កញ្ញា​ទេព បូ​ព្រឹក្ស បាន​បង្ហោះ​វី​ដេ​អូ​មួយ​បង្ហាញ​រូប​នាង​កំពុង​រៀបចំ​ពិធីសូត្រមន្ត​ឡើង​គេហដ្ឋាន​ថ្មី ដោយ​នាង និង​លោក​ជី​ដេ​វី​ដ អង្គុយ​ជិត​គ្នា យ៉ាង​ស្និទ្ធស្នាល ប្រៀប​បាន​នឹង​ប្តី​ប្រពន្ធ​ថ្មោងថ្មី ។ មិនតែប៉ុណ្ណោះ​ជួយ​រៀបចំ អ្វី​ៗ​ក្នុង​ពិធី​ជាមួយ​គ្នា ដោយ​លោក​ដេ​វី​ដ មើលទៅ​ដូច​ជា​ម្ចាស់ផ្ទះ​ដែរ ។

នេះ​មិនមែន​លើក​ដំបូង​ឡើយ​ដែល​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​វត្តមាន​រួម​គ្នា​ដូច​គូស្នេហ៍​ទាំង​នៅ​លើ​ឆាក​សិល្បៈ និង​ក្រៅ​ឆាក ។ បើ​ទោះបីជា​ភាព​ស្និទ្ធស្នាល​ដោយ​បើកចំហ​ជា​សាធារណៈ​មិន​មានការ​លាក់លៀម​ពី​តារា​ទាំង​ពីរ​នោះ​ក៏​ដោយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ពួក​គេ​នៅ​មិន​ទាន់​បញ្ជាក់​ច្បាស់​ថា ស្នេហ៍ ឬ​មិនមែន​ស្នេហ៍​នោះ​ទេ ។

ទេព បូ​ព្រឹក្ស និង​លោក​ងួ​ន ចាន់​ដេ​វីត បាន​ចាប់​ដៃគូ​ច្រៀង​ជាមួយ​គ្នា ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នានា ខណៈ​តារាចម្រៀង​ទាំង​ពីរ​នាក់​នេះ ត្រូវ​ទស្សនិកជន​សង្ស័យ​ថា កំពុង​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ