ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អី​បានជា​ចិន​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅ​មជ្ឈិម​បូ​ព៌ា ?

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រទេស​ចិន​មាន​បំណង​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅ​មជ្ឈិម​បូ​ព៌ា ហើយ​បង្កើត​នាទី​នោះ​នូវ​មូលដ្ឋាន​យោធា​ទី​២​របស់​ខ្លួន​នៅ​ឯ​បរទេស ។ អ្នក​ជំនាញការ​មួយ​ចំនួន​យល់​ថា ក្រុង​ប៉េ​កាំ​ង​មាន​បំណង​ធ្វើ​យោ​ធូប​នី​យ​កម្ម​នៅ​ប៉ា​គី​ស្ថាន​រហូត​ដល់​មហាសមុទ្រ​ឥណ្ឌា ។ កាសែត THE…

ប្រទេស​ចិន ៖ ប្រទេស​ចិន​មាន​បំណង​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅ​មជ្ឈិម​បូ​ព៌ា ហើយ​បង្កើត​នាទី​នោះ​នូវ​មូលដ្ឋាន​យោធា​ទី​២​របស់​ខ្លួន​នៅ​ឯ​បរទេស ។ អ្នក​ជំនាញការ​មួយ​ចំនួន​យល់​ថា ក្រុង​ប៉េ​កាំ​ង​មាន​បំណង​ធ្វើ​យោ​ធូប​នី​យ​កម្ម​នៅ​ប៉ា​គី​ស្ថាន​រហូត​ដល់​មហាសមុទ្រ​ឥណ្ឌា ។

កាសែត THE SOUTH CHINA MORNING POST អះអាង​នា​ពេល​ថ្មី​ៗ​នេះ​ថា ចិន​មាន​បំណង​កសាង​មូលដ្ឋាន​នាវាចរណ៍​យោធា​មួយ​នៅ​រង្វង់​កំពង់​ផែ​យុទ្ធសាស្ត្រ​ប៉ា​គី​ស្ថាន GWADAR ។ កំពង់​ផែ​នេះ​ជា​ចំណុច​គន្លឹះ​មួយ​នៃ​ច្រក​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន ហើយ​ក៏​ជា​ដំណាក់កាល​មួយ​ក្នុង​ចំណោម​ដំណាក់កាល​សំខាន់​ៗ​នៃ​គម្រោង​របស់​ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង «​ការ​ផ្តួចផ្តើម​គំនិត​ផ្លូវ​សូត និង​ខ្សែក្រវាត់​សូត​» ។

យោង​តាម​កាសែត​នេះ​ថា ចេតនា​របស់​ចិន​បង្ហាញ​ពី​មហិច្ឆតា​ដែល​សំដៅ​ធ្វើ «​យោ​ធូប​នី​យ​កម្ម​» ប៉ា​គី​ស្ថាន ហើយ​ជា​ពិសេស​ក្នុង​មហាសមុទ្រ​ឥណ្ឌា ។ ម្យ៉ាងវិញទៀត​ក្នុង​ករណី​ចាំបាច់​ចិន​អាច​ប្រើប្រាស់​ប្រទេស​នេះ​ប្រឆាំង​ឥណ្ឌា​ហើយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការ​ព្រួយ​បារម្ភ​របស់​ឥណ្ឌា​ទាក់ទិន​ដល់​អំពើ​ភេរវកម្ម ។ ពេល​ធ្វើ​សម្ភាសន៍​ជាមួយ​បណ្តា​អ្នក​ជំនាញការ​កាសែត​នេះ​គូសបញ្ជាក់​ថា បទ​ពិសោធន៍ និង​បណ្តា​សមត្ថភាព​របស់​កង​នាវាចរណ៍​ឥណ្ឌា​ក្នុង​តំបន់ គឺ​សម្បូរ​បែប​ជាង​ប៉ា​គី​ស្ថាន ឬ​ចិន ។

ការ​ប៉ះទង្គិច​គ្នា​នានា និង​ការ​រំលោភ​បំពាន​ខ្សែក្រវាត់​ត្រួតពិនិត្យ​កើត​មាន​ញឹកញាប់ ។ ឧប្បត្តិហេតុ​ធ្ងន់ធ្ងរ​ចុង​ក្រោយ​កើត​មាន​កាលពី​រដូវក្តៅ​មុន​នៅ​តំបន់​ខ្ពង់រាប DOKLAM ស្ថិត​នៅ​ចំណុចប្រសព្វ​៣​រវាង​ប្រទេស​ប៊ូ​តាន ចិន និង​ឥណ្ឌា ។ ការ​ប្រឈម​មុខ​ដាក់​គ្នា​ដែល​មាន​រយៈពេល​២​ខែ​មក​ពី​កង​យោធា​ឥណ្ឌា​ឆ្លងកាត់​ព្រំដែន​រារាំង​ការ​កសាង​ផ្លូវថ្នល់​មួយ​របស់​ចិន ។ រួច​នា​ដំណាច់​ខែសីហា ឆ្នាំ​២០១៧ ឥណ្ឌា និង​ចិន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​អាច​ចៀសវាង​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ ។

កាលពី​ឆ្នាំ​១៩៦២ ចិន​បាន​ច្បាំង​គ្នា​ជាមួយ​ឥណ្ឌា​ក្នុង​ជម្លោះព្រំដែន​មួយ​នា​តំបន់​ភ្នំ​ហ៊ី​ម៉ា​ល័យ​យ៉ា ដោយ​ចិន​ទាមទារ​អធិបតេយ្យភាព​លើ​តំបន់ AKSAI CHIN ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ