ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ មិន​អនុញ្ញាត​ឲ្យ​មាន​អប្បគមន៍​នៅ​កម្ពុជា​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកុម្ភៈ​នេះ អញ្ជើញ​ជា​អធិបតី​ពិធី​ចែក​សញ្ញាបត្រ​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​សម្ពោធ​អគារ​ទេ​ព្យ​កោសល្យ​វិស្វកម្ម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​មាន​ប្រសាសន៍​ថា ៖ ខ្ញុំ​មានបទពិសោធន៍​គ្រប់គ្រាន់…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកុម្ភៈ​នេះ អញ្ជើញ​ជា​អធិបតី​ពិធី​ចែក​សញ្ញាបត្រ​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​សម្ពោធ​អគារ​ទេ​ព្យ​កោសល្យ​វិស្វកម្ម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​មាន​ប្រសាសន៍​ថា ៖ ខ្ញុំ​មានបទពិសោធន៍​គ្រប់គ្រាន់ បើ​ទោះបីជា​មិន​គ្រប់​សម្រាប់​មនុស្ស​ខ្លះ ក៏​ប៉ុន្តែ​ក៏​អាច​ចែករំលែក​នូវ​បទ​ពិសោធន៍​បាន ។ ហេតុ​អ្វី​បានជា​ខ្ញុំ​នៅ​ឈរជើង​រឹង​មាំ​តាំងពី​វ័យ​២៥​ឆ្នាំ ដឹកនាំ​ចលនា​តស៊ូ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​បន្ត​ភាពរឹងមាំ «​គ្មាន​អ្នក​ណា​ផ្តួល​ហ៊ុន​សែន ក្រៅពី​ហ៊ុន​សែន​បាន​ទេ​» ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​បន្ត​ថា រឿង​ការ​ស្រែក​ឡូលា​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ អ្នកឯង​គួរតែ​កុំ​បង្ខំ​ឲ្យ​គេ​វ៉ៃ​ដែកគោល​ទៅ​លើ​ក្តា​មឈូស​របស់​អ្នកឯង​ថែម​ទៀត ។ កុំ​សង្ឃឹម​ឲ្យ​សោះ បើ​នៅ​ក្នុង​ដៃ​តុលាការ​វា​ជា​រឿង​មួយ ប៉ុន្តែ​បើសិន​ចូល​កម្រិត​អប្ប​គម​ន៏​ហើយ​សូ​ម្បី BM21​ក៏​ហ៊ាន​វ៉ៃ​ចូល​ទីកន្លែង​នោះ​ដែរ គេ​មិន​អាច​ឲ្យ​ប្រទេស​នេះ​មាន​អប្បគមន៍​សារ​ជា​ថ្មី​ទេ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ព្រមាន​ធ្ងន់​ៗ មិន​អនុញ្ញាតិ​ឱ្យ​មាន​អប្បគមន៍​នៅ​កម្ពុជា​នោះ​ទេ ដូច្នេះ​បើ​ទោះបី​ត​ត្រូវ​ប្រើ BM21 ក៏​ត្រូវ​ប្រើ​ដែរ មិន​អាច​ឲ្យ​ធ្វើ​អប្បគមន៍​នៅ​កម្ពុជា​នោះ​ទេ​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ហៅ​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី ថា​ជា​ភេរវ​ករ អ​ញ្ចឹ​ង «​ប្រសិនបើ​អ្នកឯង​តាំងខ្លួន​ជា​ភេរវ​ករ​ហើយ (​សម រ​ង្ស៊ី​) ខ្ញុំ​ត្រូវ​តាម​ចាប់​ឲ្យ​បាន​។

សម្តេច​តេ​ជោ​ផ្តាំ​ទៅ​ទណ្ឌិត សម រ​ង្ស៊ី កុំ​ឱ្យមក​កាន់​តំបន់​អាស៊ី​ឱ្យ​សោះ បើ​មិន​ដូច្នោះ​ទេ នឹង​ត្រូវ​ចាប់ខ្លួន​ឱ្យ​ទាល់តែ​បាន ដោយសារ​តែ​រូបគេ​បាន​ប្រកាស​ខ្លួន​ជា​មេ​ភេរវ​ករ​ទៅ​ហើយ ជន​ភេរវ​ករ​កម្ពុជា​យើង​អាច​សហការ​ជាមួយ​បរទេស ដើម្បី​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ