ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធាតុ​ផ្សំ​នៅ​ក្នុង​ថ្នាំដុសធ្មេញ​ប្រឆាំង​នឹង​ជំងឺគ្រុនចាញ់

7 ឆ្នាំ មុន

មូស ​គឺជា​អ្នកចម្លង​បរា​ស៊ីតនៃ​ជំងឺគ្រុនចាញ់ នៅ​ពេល​វា​បឺត​ឈាម​របស់​មនុស្ស​នឹង​ផ្ទេរ​បរា​ស៊ី​ត​តាម​ចរន្តឈាម ដោយ​ឆ្លងកាត់​ទឹកមាត់​ក្រោយមក​ក៏​ចូល​ទៅ​ក្នុង​ថ្លើម និង​រីកសាយ​ពូជ​ចូល​ទៅ​គ្រាប់​ឈាមក្រហម​បន្ត ហើយ​បាន​រីក​រាលដាល​ជា​ទ្វេរ​ដង​នៅ​ពេញ​រាង​កាយ បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​បាន ។ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា «triclosan»​គឺជា​គ្រឿងផ្សំ​ប្រទះ​ឃើញ​នៅ​ក្នុង​ថ្នាំដុសធ្មេញ…

មូស ​គឺជា​អ្នកចម្លង​បរា​ស៊ីតនៃ​ជំងឺគ្រុនចាញ់ នៅ​ពេល​វា​បឺត​ឈាម​របស់​មនុស្ស​នឹង​ផ្ទេរ​បរា​ស៊ី​ត​តាម​ចរន្តឈាម ដោយ​ឆ្លងកាត់​ទឹកមាត់​ក្រោយមក​ក៏​ចូល​ទៅ​ក្នុង​ថ្លើម និង​រីកសាយ​ពូជ​ចូល​ទៅ​គ្រាប់​ឈាមក្រហម​បន្ត ហើយ​បាន​រីក​រាលដាល​ជា​ទ្វេរ​ដង​នៅ​ពេញ​រាង​កាយ បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​បាន ។

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា «triclosan»​គឺជា​គ្រឿងផ្សំ​ប្រទះ​ឃើញ​នៅ​ក្នុង​ថ្នាំដុសធ្មេញ ជួយ​ការពារ​ការ​កកើត​របស់​បាក់តេរី និង​កាក​សំណល់​នៅ​លើ​ធ្មេញ ។ «triclosan» នឹង​ទប់ស្កាត់​ការ​ធ្វើការ​របស់​អង់​ស៊ីម «enoyl reductase (ENR)» ទាក់ទង​លើ​ការ​ផលិត​អាស៊ី​ដ​ខ្លាញ់ ប៉ុន្តែ​គុណប្រយោជន៍​ដែល​ប្រទះ​ឃើញ​បន្ថែម​គឺ​សារធាតុ​ខាងលើ​អាច​ទប់​ស្កាត់​អង់​ស៊ី​ម​ម្យ៉ាង​ឈ្មោះ «Dihydrofolate reductase-DHFR» នៃ​ការ​រីក​លូតលាស់​របស់​បរា​ស៊ី​ត​ជំងឺគ្រុនចាញ់​បាន ។ អ្នក​ស្រាវជ្រាវ​មាន​ជំនឿ​ចិត្ត​ថា​វា​អាច​ប្រឆាំង​នឹង​វីរុស​របស់​គ្រុនចាញ់ និង​ពូជ​បរា​ស៊ី​ត​គ្រុនចាញ់ ដែល​រីក​ធំធាត់ និង​ផ្សាំ​ដល់​ថ្នាំ​ព្យាបាល​ជំងឺ​ក្នុង​ពេល​បច្ចុប្បន្ន ។

គួរ​បញ្ជាក់​ថា​ជំងឺគ្រុនចាញ់ ឬ​ជំងឺ​អាស​ន្ត​រោគ​បាន​សម្លាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​អាហ្វ្រិក និង​អា​ស៊ី​ខាងកើត​ឈៀង​ខាងត្បូង​ជាង​ពាក់កណ្ដាល​លាន​នាក់ ទោះបីជា​មាន​ថ្នាំ​ព្យាបាល​ជា​ច្រើន​ប្រភេទ​ក៏​ដោយ ប៉ុន្តែ​បរា​ស៊ីត​គ្រុនចាញ់​ក៏​មានការ​ផ្សាំ​នឹង​ថ្នាំ​កើន​ខ្ពស់ និង​តំរូវ​ឲ្យ​អាកា​រៈ​ជំងឺ​មិន​អាច​ព្យាបាល​ទៅ​ថ្ងៃ​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ