ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​អត់​ស្លាក​លេខ សមត្ថកិច្ច​ដេញចាប់​បាន​ពិនិត្យ​ទឹកនោម​មាន​សារធាតុ​ញៀន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក ឃាត់ខ្លួន​យក​ទៅ​សាកសួរ​បន្ទាប់​ពី​បុរស​រូប​នោះ​ជិះ​ម៉ូតូ​អត់​មាន​ស្លាក​លេខ ហើយ​ប្រឹង​រត់គេច​ខ្លួន ដល់​ពេល​ឃាត់ខ្លួន​បាន​បុរស​រូប​នោះ​បាន​ឆ្លើយ​សារភាព​ថា «​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​» ហេតុការណ៍​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក ឃាត់ខ្លួន​យក​ទៅ​សាកសួរ​បន្ទាប់​ពី​បុរស​រូប​នោះ​ជិះ​ម៉ូតូ​អត់​មាន​ស្លាក​លេខ ហើយ​ប្រឹង​រត់គេច​ខ្លួន ដល់​ពេល​ឃាត់ខ្លួន​បាន​បុរស​រូប​នោះ​បាន​ឆ្លើយ​សារភាព​ថា «​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​» ហេតុការណ៍​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ តាំងពី​ក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត សង្កាត់​ទំនប់​ទឹក រហូត​ដល់​រង្វង់​មូល​ផ្លូវ​ដើម​ថ្កូវ ផ្លូវ​៤៣០ សង្កាត់​ផ្សារ​ដើម​ថ្កូវ ទើប​ឃាត់ខ្លួន​បាន ។

បុរស​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ឡាំង រឹទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ដឹក​អីវ៉ាន​តាម​ផ្សារ ស្រុក​កំណើត​ភូមិ​កំពែង ឃុំ​វត្ត​អង្គ ស្រុក​ឈូក ខេត្តកំពត ដកហូត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ស អត់​មាន​ស្លាក​លេខ ។

តាម​សម្តី​លោក​មេ​ប៉ុស្តិ៍​ទំនប់​ទឹក បាន​ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​បុរស​ខាងលើ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ ខណៈ​ពេល​មក​ដល់​ក្រោយ​នឹង​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូរ​វៀត ផ្លូវ​៤៣០ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ក៏​ប្រទះ​ឃើញ​បុរស​ខាងលើ ជិះ​ម៉ូតូ​អត់​មាន​ស្លាក​លេខ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​ពេល​នោះ​ដែរ កម្លាំង​របស់​លោក​បាន​ដេញ​តាម​ឃាត់​ម៉ូតូ​ដើម្បី​សុំ​ឆែកឆេរ និង​ត្រួតពិនិត្យ តែ​បុរស​រូប​នោះ​មិន​បាន​ឈប់​ទេ គឺ​ព្យាយាម​បើក​ម៉ូតូ​រត់គេច​ខ្លួន រហូត​ដល់​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ សង្កាត់​ផ្សារ​ដើម​ថ្កូវ ទើប​សមត្ថកិច្ច​ដេញ​ឃាត់ខ្លួន​បាន រួច​ហើយ​បាន​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច បុរស​រូប​នោះ​បាន​សារភាព​ថា មុន​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន គឺ​រូបគេ​បាន​ជិះ​ម៉ូតូ​ចេញពី​ម្តុំ​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ គោលបំណង​គឺ​ជិះ​លេង​បន្ត លុះ​ចំណុច​ខាងលើ​ដោយសារ​តែ​រូបគេ​បាន​ជិះ​អត់​មាន​ស្លាក​លេខ ទើប​សមត្ថកិច្ច​ដេញ​ឃាត់ខ្លួន ហើយ​នៅ​ពេល​នោះ​ដែរ សមត្ថកិច្ច​បាន​ធ្វើ​តេស​ទឹកនោម មើលឃើញ​ថា បុរស​រូប​នោះ​មាន​ផ្ទុក​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ហើយ​បុរស​បាន​សារភាព​ថា រូបគេ​ពិតជា​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ពិតប្រាកដ​មែន ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សាកសួរ​បុរស​រូប​នោះ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ