ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថី្ម​! ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT ខ្លាំង​ពេញកំលាំង​សំរាប់​ការងារ​ជា​អតិបរិមា​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ស្យាម​គូ​បូ​តា ខ​ប​ភឺ​រ៉េ​សិន ដែល​ជា​អ្នក​នាំមុខ​គេ​ខាង​ផ្នែក​គ្រឿងយន្ត​កសិកម្ម​មាន​មោទនភាព​បង្ហាញ​ជូន​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា​ថ្មី ZT Series ដែល​មាន​ទិន្ន​ផល​កំលាំង 10-15.5 ​កំលាំង​សេះ…

រាជធានី​ភ្នំពេញ ​៖ ស្យាម​គូ​បូ​តា ខ​ប​ភឺ​រ៉េ​សិន ដែល​ជា​អ្នក​នាំមុខ​គេ​ខាង​ផ្នែក​គ្រឿងយន្ត​កសិកម្ម​មាន​មោទនភាព​បង្ហាញ​ជូន​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា​ថ្មី ZT Series ដែល​មាន​ទិន្ន​ផល​កំលាំង 10-15.5 ​កំលាំង​សេះ រចនា​រូបរាង​ថី្ម មាន​ផា​សុខភាព​ និង​សុវត្ថិភាព​យ៉ាង​ពេញ​លេញ​។ ជាមួយ​និង​ប​ចេ្ច​ក​វិទ្យា​ផ្តាច់មុខ «K-Tech» ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ថ្មី​នេះ ​មាន​កំលាំង​កាន់តែ​ខ្លាំង កាន់តែ​ធន់​ និង​កាន់តែ​សន្សំ​សំចៃ​ប្រេង មាន​សមត្ថភាព​លើ​ការងារ​ធ្ងន់​ៗ អាច​ធ្វើ​ដំណើរ​លើ​ចំងាយ​ផ្លូវ​ឆ្ងាយ​ និង​បូមទឹក​បាន​យ៉ាង​ពេញ​​​កំលាំង​។​

​លោក សំ​សាក ម៉ូ​ថន អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​ស្យាម​គូ​បូ​តា ខ​ប​ភឺ​រ៉េ​សិន បាន​ថ្លែង​ថា​ កា​រវិ​វត្តន៍ និង​បច្ចេកវិទ្យា​ថ្មី​នៃ​គ្រឿងយន្ត​កសិកម្ម​បាន​ក្លាយជា​កត្តា​ដ៏​សំខាន់​ដែល​និង​ជួយ​ប្រជា​កសិករ​ទទួល​បាន​ប្រសិទ្ធភាព​ និង​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ការងារ​ជា​អតិប្បរមា​។ ថ្មី​ៗ​នេះ​ក្រុមហ៊ុន​បាន​សម្ពោធ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT Series ជា​ម៉ូ​ដែល​ថ្មី​ដែល​មានកំ​លាំង​កាន់តែ​ខ្លាំង កាន់តែ​ធន់ ​និង​កាន់តែ​សន្សំ​សំចៃ​ប្រេង​ ស្រប​តាម​ស្តង់ដា​គូ​បូ​តា​សំរាប់​ធ្វើ​ការងារ​ធ្ងន់​ៗ​ជាមួយ​និង​ភាព​រលើបរលោង ​និង​មាន​រចនា​រូបរាង​កាន់តែ​ល្អ​ប្រសើរ​ក្នុង​ការ​ធ្វើ​ការងារ​។​

​លោក សំ​សាក បា​នប​នែ្ថ​ម​ទៀត​ថា «​សព្វ​ថ្ងៃនេះ ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា​ជា​ម៉ាក​សញ្ញា​នាំមុខ​គេ​នៅ​ទីផ្សារ​កម្ពុជា​។ រូបរាង​ថី្ម​ទាំងស្រុង​ត្រូវ​បាន​អភិវឌ្ឍ​ន៍ ​ដើម្បី​បំរើ​តំរូវការ​អតិថិ​ជន​ក្នុង​នាម​ជា​អ្នក​នាំមុខ​គេ​យ៉ាង​ពិតប្រាកដ​។ យើង​បាន​ធ្វើ​អោយ​ប្រសើរ​នូវ​រចនា​រូបរាង​ដែល​កាន់តែ​រលើបរលោង ​និង​កាន់តែ​ទំនើប​ជាមួយ​និង​គំ​រប​កោង​។ យើង​ក៏​បាន​ដំឡើង​អំ​ពូ​ល​ភ្លើង​មុខ និង​អំ​ពូ​ល​ភ្លើង​ពិល LED ដែល​ធ្វើ​អោយ​កាន់តែ​មាន​សុវត្ថិភាព​សំរាប់​ការ​ងារ​ពេល​យប់​។

ជាង​នេះ​ទៅ​ទៀត​ ដើម្បី​ផ្តល់​នូវ​រចនាបថ​ជីវិត​ទំនើប ​និង​ពង្រឹង​ភាព​ងាយ​ស្រួល យើង​បាន​ដំឡើង​រន្ធ USB សំរាប់​ប្រើប្រាស់​ឧ​បករ​ណ៍​​អេ​ឡិច​ត្រូ​និ​ច​ និង​ឧបករ​ណ៍​វាស់​ស្ទង់​កំរិត​ប្រេង​ដែល​អាច​អោយ​អ្នក​ប្រើប្រាស់​ពិនិត្យ​មើល​កំរិត​ប្រេង​ដោយ​​មិន​ចាំបាច់​បើក​គំ​រប​ប្រេង​មើល​។ ចំពោះ​ការ​បំពេញការងារ ការ​យកចិត្តទុកដាក់​ជា​​ចំបង​របស់​យើង ​គឺ​ការ​ទទួល​បាន​ប្រសិទ្ធភាព​ការងារ​ជា​អតិប្បរមា​ និង​មាន​ភាព​ធន់​សំរាប់​ការងារ​ធ្ងន់​ៗ ដោយ​បាន​ដោះស្រាយ​បញ្ហា​ឡើង​កំ​ដៅ​ខ្លាំង ​និង​ម៉ាស៊ីន​ដែល​ភ្ជាប់​រន្ធ​ទុយោ​ច្រើន ដែល​ធ្វើ​អោយ​ប្រដាប់​បាញ់​ទឹក​នៅ​ក្នុង​កន្លែង​ចំហេះ​កាន់តែ​ប្រសើរ​ និង​បាញ់​ទឹក​កាន់តែ​លឿន​ ដោយ​បង្កើន​ប្រសិទ្ធ​ភាព​ចំហេះ​ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រេង​។ នេះ​និង​ផ្តល់​បទ​ពិសោធ​ន៍​អោយ​អ្នក​ប្រើប្រាស់​មួយ​កំរិត​ថែម​ទៀត​។

សូម​ទទួលយក​បទ​ពិសោធ​ន៍​ថ្មី​នេះ​សំរាប់​ការងារ​កសិកម្ម សំរាប់​ការ​ធ្វើ​ដំណើរ ឫ​សំរាប់​ការងារ​បាញ់​ទឹក​។ ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា​ថ្មី​នេះ ​មិន​ត្រឹមតែ​រលើបរលោង កំលាំង​កាន់តែ​ខ្លាំង និង​កាន់តែ​ធន់​នោះ​ទេ តែ​ក៏​អាច​ផ្តល់​ទិន្នផល​កាន់តែ​ច្រើន​ថែម​ទៀត​ផង​។ ជា​ពិសេស​​ជាង​នេះ​ទៅ​ទៀត មានការ​ធានា​រយៈ​ពេល​៣​ឆ្នាំ​សំរាប់​សេវាកម្ម​ក្រោយ​ការ​លក់»។​

​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា​ថ្មី​នេះ ​មាន​លក់​នៅ​លើ​ទីផ្សារ​ហើយ​។ សម្រាប់​ព័​ត៌​មា​នប​នែ្ថ​ម​ពី​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​គូ​បូ​តា ZT នេះ សូម​ទាក់ទង​ភ្នាក់ងារចែកចាយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត និង​គោ​យន្ត​​ដើរ​តាម ត្រា​ឆាង ដែល​នៅ​ជិត​លោក​អ្នក ឫទូរស័ព្ទ​ទៅ​កាន់​ផែ្ន​ក​សេវាកម្ម​បន្ទាន់​គូបូតា​លេខ 1800-20-1747 (​ឥត​គិតថ្លៃ​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ