ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​គ្រាប់បែក​ក្នុង​ផ្សារ​​មួយ​ស្លា.ប់​3​នាក់ របួស​ច្រើន​នាក់

6 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អ្នកនាំពាក្យ​របស់​ទីបញ្ជាការ​ប្រតិបត្តិការ​សន្តិសុខ​ផ្ទៃក្នុង ISOC របស់​ថៃ​និយាយ​ថា គ្រាប់បែក​១​គ្រាប់​ដាក់​ជាប់​នឹង​ម៉ូតូ​១​គ្រឿង បាន​ផ្ទុះ​នា​ថ្ងៃ​ទី​២២ មក​រា ក្នុង​ផ្សារ​មួយ​នា​ខេត្ត​យ៉ា​ឡា​ភាគ​ខាងត្បូង​ប្រទេស បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់…

ប្រទេស​ថៃ ៖ អ្នកនាំពាក្យ​របស់​ទីបញ្ជាការ​ប្រតិបត្តិការ​សន្តិសុខ​ផ្ទៃក្នុង ISOC របស់​ថៃ​និយាយ​ថា គ្រាប់បែក​១​គ្រាប់​ដាក់​ជាប់​នឹង​ម៉ូតូ​១​គ្រឿង បាន​ផ្ទុះ​នា​ថ្ងៃ​ទី​២២ មក​រា ក្នុង​ផ្សារ​មួយ​នា​ខេត្ត​យ៉ា​ឡា​ភាគ​ខាងត្បូង​ប្រទេស បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់ និង​របួស​១៨​នាក់ ។

យោង​តាម​ក្រុម​ឯករាជ្យ DEEP SOUTH WATCH ថា ខេត្ត​យ៉ា​ឡា ប៉ា​តានី និង​ណា​រ៉ា​ធី
វ៉ា​ត់ មាន​ពួក​អ៊ិ​ស្លា​ម​ភាគច្រើន​ជា​កន្លែង​មានការ​បះបោរ​របស់​សហគមន៍​ម៉ា​ឡេ ដែល​តស៊ូ​ដើម្បី​ស្វ័យភាព បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៦.៥០០​នាក់ ហើយ​ចាប់តាំងពី​ឆ្នាំ​២០០៤​មក នៅ​តំបន់​ចុង​ខាងត្បូង​នៃ​ប្រទេស​ថៃ ។

អ្នកនាំពាក្យ​របស់ ISOC បញ្ជាក់​ថា ពួក​ឧក្រិដ្ឋជន​បាន​ដាក់​គ្រាប់បែក​មួយ​គ្រាប់​ជាប់​នឹង
ម៉ូតូ​មួយ​គ្រឿង​បញ្ឈរ​ចោល​នៅ​ក្បែរ​រទេះ​មួយក្នុង​ផ្សារ ។ ការ​ផ្ទុះ​យ៉ាង​ខ្លាំង​បណ្តាល​ឱ្យ​មនុស្សស្លាប់​៣​នាក់ ។ រហូត​មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​ក្រុម​ណាមួយ​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះការ​វាយប្រហារ​នេះ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ