ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ទឹក​ទើប​ធ្វើ​ឲ្យ​មានការ​ទាស់​ទាញ​គ្នា

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បាតុភាព​ទំនាស់​រវាង​ភាគី​ម្ខាង​ដែល​មាន​ប្រជាពលរដ្ឋ​ច្រើន​ភូមិ​មាន​ផ្ទៃដី​ស្រែប្រាំង​ជាង​៤០​ហិច​តា ចង់​រក្សា​ទុក​ទឹក​ក្នុង​បឹង​ភ្នៀ​ត​ធ្វើស្រែ​កុំ​ឲ្យ​ស្រូវស្កក ជាមួយ​ភាគី​ម្ខាង​ទៀត ដែល​មាន​ដីស្រែ​តែ​២​ហិច​តា ចង់​បង្ហូរទឹក​ចេញពី​បឹង ដើម្បី​ឲ្យ​គោក​ដល់​ដី​របស់​ខ្លួន ។ បាតុភាព​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ…

ខេត្តកំពង់ឆ្នាំង ៖ បាតុភាព​ទំនាស់​រវាង​ភាគី​ម្ខាង​ដែល​មាន​ប្រជាពលរដ្ឋ​ច្រើន​ភូមិ​មាន​ផ្ទៃដី​ស្រែប្រាំង​ជាង​៤០​ហិច​តា ចង់​រក្សា​ទុក​ទឹក​ក្នុង​បឹង​ភ្នៀ​ត​ធ្វើស្រែ​កុំ​ឲ្យ​ស្រូវស្កក ជាមួយ​ភាគី​ម្ខាង​ទៀត ដែល​មាន​ដីស្រែ​តែ​២​ហិច​តា ចង់​បង្ហូរទឹក​ចេញពី​បឹង ដើម្បី​ឲ្យ​គោក​ដល់​ដី​របស់​ខ្លួន ។ បាតុភាព​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ឈឺក្បាល​នេះ​បាន​កើតឡើង​នៅ ក្នុង​ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ។

លោក​សុខ រិ​ន ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​កំពង់លែង​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​រស់នៅ​ក្នុង​ឃុំ​កំពង់​ហៅ និង​ឃុំ​ត្រងិល​បាន​ប្រកប​របរ​ធ្វើស្រែ​នៅ​ចំណុច​ជុំវិញ​បឹង​ភ្នៀ​ត មុខ​សាលាស្រុក​កំពង់លែង ដែល​មាន​ផ្ទៃដី​ស្រៃ​ប្រាំង​ជាង​៤០​ហិច​តា ពួក​គាត់​ត្រូវការ​ទឹក​ក្នុង​បឹង​សម្រាប់ បូម​ដាក់​ស្រែ​របស់​ពួក​គាត់ ម្លោះ​ហើយ​ពួក​គាត់​ត្រូវ​ទប់​ទំនប់​នៅ​ចំណុច​លូ​កាត់​ទទឹង​អូរ ដែល​ជា​ផ្លូវទឹក​ហូរ​ចេញពី​បឹង​ភ្នៀ​ត ចុះ​ទៅ​បឹង​គ្រួ​ស និង​បន្ត​ហួស​ចូល​ទៅ​ទន្លេ ។ ដោយឡែក​មាន​ប្រជាពលរដ្ឋ​២​គ្រួសារ ដែល​មាន​ដី​ជម្រៅ​ក្នុង​បឹង​ភ្នៀ​ត​នេះ ចង់​បង្ហូរទឹក​ចេញពី​បឹង​ឲ្យ​គោក​ដល់​ដីស្រែ​គាត់ ដើម្បី​បាន​ធ្វើស្រែ​ដែរ ទើប​បណ្តាល​ឲ្យ​មាន​ទំនាស់ ។

លោក​បាន​បញ្ជាក់​ដែរ​ថា មិនមែន​តែ​អ្នក​ធ្វើស្រែ​នៅ​ជុំវិញ​បឹង​ភ្នៀ​ត​នោះ​ទេ ដែល​មាន​បញ្ហា អ្នក​នៅ​ជុំវិញ​បឹង​គ្រួ​ស​ជាប់​បឹង​ភ្នៀ​ត​ក៏​មាន​បញ្ហា​នេះ​ដែរ តែ​អ្នក​ដែល​ចង់​បង្ហូរទឹក​ចេញពី​បឹង​ឲ្យ​គោក​ដី​គាត់ បាន​ធ្វើស្រែ តែ​មួយ​ភាគ​តូច​ប៉ុណ្ណោះ ។ លោក​បន្ត​ថា បញ្ហា​នេះ​ផ្ទុះ​វិវាទ​ស្ទើ​ក្លាយជា​អំពើ​ហិង្សា​កាលពី​ថ្ងៃ​ទី​១៧ និង​១៨ ខែមករា​នេះ ក្រោយមក​អាជ្ញាធរ និង​សមត្ថកិច្ច​បាន​សម្រេច​ទប់​បិទ​មិន​បង្ហូរទឹក នោះ​ជា​បណ្តោះអាសន្ន រង់ចាំ​ការ​ពិភាក្សា​ដោះស្រាយ​គ្នា​ជា​ថ្មី ។

យ៉ាងនេះ​ក្តី​ដំណោះស្រាយ​នៅ​សាលាឃុំ​កំពង់​ហាវ កាលពី​រសៀល​ថ្ងៃ​១៩ ខែមករា​នេះ មិន​ទទួល​បាន​ផល​ជា​ផ្លែផ្កា​ទេ ព្រោះ​នៅ​មិន​ទាន់​ដាច់ស្រេច​នៅឡើយ ហើយ​រឿង​នេះ​បាន​បញ្ជូន​ទៅ​សាលាស្រុក​កំពង់លែង​ហើយ ដើម្បី​ឲ្យ​អភិបាលស្រុក​ជួយ​ដោះស្រាយ ។ លោក​បាន​បញ្ជាក់​ជា​ថ្មី​ថា ប្រសិនបើ​យើង​មិន​ទប់ទឹក​ក្នុង​បឹង​រក្សា​ទុក​ទេ ប្រជា​កសិករ ភាគច្រើន​ដូច​បាន​រាប់​ខាងលើ និង​ខ្វះ​ទឹក​បណ្តាល​ឲ្យ​ស្រូវ​គាត់​ស្កក ដូច​រាល់​ឆ្នាំ​ជា​ពុំខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ