ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​កាន់​អំណាច​ដាក់​គោលដៅ​ជា​យុទ្ធសាស្ត្រ​៦​ចំណុច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​ថា ជា​គោលដៅ​សុទ្ធ​សាស្ត្រ​គណ​ប្ស​ប្រជាជន​កម្ពុជា បាន​ដាក់​យុទ្ធសាស្ត្រ​ចំនួន​៦​ចំណុច ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​ថា ជា​គោលដៅ​សុទ្ធ​សាស្ត្រ​គណ​ប្ស​ប្រជាជន​កម្ពុជា បាន​ដាក់​យុទ្ធសាស្ត្រ​ចំនួន​៦​ចំណុច ។

លោក សុខ ឥ​សាន បាន​លើក​ឡើង​ស្រប​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កំពុង​ប្រារព្ធ​សន្និបាត​វិសាមញ្ញ​តំណាង​ទូ​ទាំង​នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨ ថា​គោលដៅ​យុទ្ធសាស្ត្រ​គណបក្ស​ដាក់​យុទ្ធសាស្ត្រ​ដូច​ជា ៖ ១.​គោរព​ប្រតិបត្តិ​ការពារ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​របប​រាជា​និយម និង​រាល់​សមិទ្ធផល​របស់​ជាតិ​ឲ្យ​បាន​ស្ថិតស្ថេរ លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ធានា​សិទ្ធិ​មនុស្ស ការ​គោរព​ច្បាប់ និង​យុត្តិធម៌​សង្គម ។

២.​រក្សា​ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​ឲ្យ​បាន​គង់វង្ស ការពារ​សន្តិភាព និង​សន្តិសុខ​ជាតិ ។ ៣.​កសាង​ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​រឹង​មាំ និង​ជឿនលឿន​ដោយ​ផ្អែក​លើ​ច្បាប់ ។ ៤.​បន្ត​ខិតខំ​អភិ​វ​ឌ្ឈ​ន៍​ប្រទេស​ឲ្យ​រីក​ចម្រើន​លើ​គ្រប់​វិស័យ និង​កាន់តែ​មាន​មូលដ្ឋាន​រឹង​មាំ​ប្រែក្លាយ​ពី​ប្រទេស​មាន​ចំណូល​មធ្យ​មក​ម្រឹត​ទាប​ទៅ​ជា​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ។

៥.​អភិ​វ​ឌ្ឈ​ន៍​ប្រព័ន្ធ​គាំពារ​សង្គម ប្រសិទ្ធភាព និង​ចិ​រ​ភាព​ហិរញ្ញវត្ថុ ។ ៦.​កសាង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​គ្រប់​ប្រទេស និង​អង្គការ​អន្តរជាតិ​ឲ្យ​កាន់តែ​រឹង​មាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ