ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង ស្លា.ប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ពីរ​គ្រឿង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​ជ្រុល​ទៅ​បុក​ពេញទំហឹង​នៅ​ចំណុច​ផ្លូវ​អក្សរ​តេ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​គ្លីនិក​ឯកជន​មួយ ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ ទល់មុខ​នឹង​រោងចក្រ​អគ្គិសនី…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ពីរ​គ្រឿង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​ជ្រុល​ទៅ​បុក​ពេញទំហឹង​នៅ​ចំណុច​ផ្លូវ​អក្សរ​តេ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​គ្លីនិក​ឯកជន​មួយ ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ ទល់មុខ​នឹង​រោងចក្រ​អគ្គិសនី ផ្លូវ​បេតុង​ដី​ថ្មី កែង​និង​ផ្លូវ​បេតុង​អត់លេខ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​មានឈ្មោះ ទួន ម៉ៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​សុ​គី​ឡែ​ត ពណ៌​ស លាយ​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ ១CT-៥៧២៣ ។ ចំណែក​សព​ជន​រង​គ្រោះ គឺ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ ១BU-៧៩២៤ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ បាន​ធ្វើ​ដំណើរ​តាម​បេតុង​ដី​ថ្មី ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ បាន​បត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​រោងចក្រ​អគ្គិសនី ស្រាប់តែ​ពេល​នោះ មាន​បុរស​ម្នាក់​ទៀត​មិនដឹង​ថា​គោលបំណង​ទៅ​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​សុ​គី​ឡែ​ត ពណ៌​ស បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​រោងចក្រ​អគ្គិសនី ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ដូច​ហោះ បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ហុងដា​ឌ្រី​ម​ពេញទំហឹង បណ្ដាល​ខាង​ម៉ូតូ​ស៊ុ​យ​សុ​គី​ឡែ​ត រង​របួស​បែកក្បាល​សន្លប់​ស្តូកស្តឹង ត្រូវ​បាន​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លិ​និក​ឯកជន ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ខ្ទេចខ្ទី​ផ្នែក​ខាង​មុខ ។ ដោយឡែក​ខាង​ម៉ូតូ​ហុងដា​ឌ្រី​ម របួស​បែក​មុខ​បែក​មាត់ និង​បាក់​ថ្គាម ហើយ​ភ្លាម​ៗ​នោះ​ដែរ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លិ​និក​ឯកជន​មួយ ពេល​ទៅ​ដល់​គ្លិ​និក​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅ ។

អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត គឺ​ខាង​បងប្អូន​សាច់ញាតិ និង​ម្តាយ​របស់​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់ មក​ពី​ផ្ទះ​វិញ​គ្រាន់តែ​ដឹង​ថា កូន​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​បាន​យំសោក​សៅ​ស្តាយ​កូន​របស់​ខ្លួន ស្មាន​តែ​កូន​ខ្លួនឯង​ស្លាប់​ហើយ​មិន​បាន​មើល​មុខ​ទេ គឺ​តែ​ពី​យំ​រៀបរាប់​ពី​កូន រហូត​ដល់​សមត្ថកិច្ច​ធ្វើ​កំណើត​ហេតុ ដើម្បី​ប្រគល់​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​បម្រុង​ដឹក​សព​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ខេត្តព្រៃវែង​ហើយ ទើប​មើលចុះ​មើល​ឡើង​ដឹង​ថា សព​ជន​រង​គ្រោះ​មិនជា​កូន​របស់​ខ្លួន ហើយ​តាម​ពិត​កូន​របស់​គាត់​នៅរ​ស់សោះ ហើយ​កំពុង​តែ​សង្គ្រោះ​នៅ​គ្លិ​និក​ឯកជន ក៏​នាំ​គ្នា​ត្រលប់​ទៅ​មើល​កូន​ខ្លួនឯង​វិញ​អស់​ទៅ ។

ចំណែក​សព​ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ត្រូវ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ រួច​ហើយ​បាន​រថយន្ត​ដឹក​សព​យក​ទៅ​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ខណ្ឌ​សែន​សុខ ដើម្បី​ស្វែងរក​សាច់ញាតិ​បងប្អូន​មក​យក​ទៅ​ធ្វើបុណ្យ ។ ដោយឡែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ