តោះស្តាប់ ហេតុអ្វីបានលោក អៀម វន្នី នៅមិនទាន់មានផលិតកម្ម?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកអៀម វន្នី មាន ឱកាសសម្តែងនៅក្រៅប្រទេសញឹកញាប់ ក្នុងរយៈពេលជិត២ឆ្នាំមកនេះ ។ ទោះជាយ៉ាងណាក្តីលោកនៅមិនទាន់បានចូលផលិតកម្មណាមួយទេ ។…
រាជធានីភ្នំពេញ ៖ លោកអៀម វន្នី មាន ឱកាសសម្តែងនៅក្រៅប្រទេសញឹកញាប់ ក្នុងរយៈពេលជិត២ឆ្នាំមកនេះ ។ ទោះជាយ៉ាងណាក្តីលោកនៅមិនទាន់បានចូលផលិតកម្មណាមួយទេ ។…
រាជធានីភ្នំពេញ ៖ លោកអៀម វន្នី មាន ឱកាសសម្តែងនៅក្រៅប្រទេសញឹកញាប់ ក្នុងរយៈពេលជិត២ឆ្នាំមកនេះ ។ ទោះជាយ៉ាងណាក្តីលោកនៅមិនទាន់បានចូលផលិតកម្មណាមួយទេ ។
អតីតបេក្ខជនប្រឡងរួមជំនាន់ដូចជាសៅ លោកឧត្តម និងកញ្ញាសុវត្ថិឌី ធារិកា ជាដើមសុទ្ធសឹងតែរកបានផលិតកម្មចូលច្រៀងរៀងៗខ្លួនដើម្បីប្រកួតប្រជែងទីផ្សារចម្រៀងដោយឡែកតែលោកអៀម វន្នី នៅមិនទាន់រកបានផលិតកម្មនៅឡើយ ។
ក្នុងជំនួបកាលពីពេល ថ្មីៗកន្លងមកតារាចម្រៀងលោកអៀម វន្នីបានឱ្យដឹងថា «ខ្ញុំបានចរចាធ្វើជាតារាចម្រៀងក្នុងផលិតកម្ម C2GO ដោយលក្ខខណ្ឌការងារខ្ញុំត្រូវពិភាក្សាគ្នាទៀត ព្រោះខ្ញុំជាតារាចម្រៀង Original Song ដែលចូលចិត្តច្រៀងអ្វីដែលជាស្នាដៃខ្លួនឯង ។ ខ្ញុំមិនជាមានការសោកស្តាយទេ ដែលមិត្តភក្តិមួយចំនួនបានចូលច្រៀងក្នុងផលិតកម្មរៀងខ្លួន ហើយ២ឆ្នាំខ្ញុំមិនទាន់បានក្លាយជាតារាចម្រៀងក្នុងផលិតកម្មណាមកពីខ្ញុំរវល់ទៅក្រៅប្រទេស គឺទៅ១០ប្រទេសឯណោះ ។
ខ្ញុំមិនមែនការច្រណែនអ្វីនឹងមិត្តរួមអាជីពមានទ្រនំនោះទេព្រោះ២ឆ្នាំដែលខ្ញុំអត់មានផលិតកម្មណាទទួល តែក៏មានការកសាងស្នាដៃជាច្រើនក្នុងសិល្បៈដូចជាពង្រីកទីផ្សារនៅក្រៅប្រទេសជាដើម ។ អំឡុងខែកុម្ភៈខាងមុខនេះគឺត្រៀមចេញទៅកូរ៉េដើម្បីបម្រើអារម្មណ៍ប្រិយមិត្តនៅទីនោះតាមរយៈអង្គការខ្ញុំខ្មែរ ហើយរំពឹងថាបងប្អូនខ្មែរនៅទីនោះសប្បាយរីករាយ»៕
ចែករំលែកព័តមាននេះ