ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោភា ទេពី ផ្តាច់​ស្នេហ៍ ខ្វល់​តែ​រឿង​ប្រឡង​ចម្រៀង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​ចប់​គ្នា​ហើយ​» ជា​ពាក្យ​ដែល​កញ្ញា​សោភា ទេពី បញ្ជាក់​រឿង​ស្នេហ៍​រវាង​នាង និង​លោក​ឈួ​ន ពន្លឺ ។ ទេពី…

រាជធានី​ភ្នំពេញ ៖ «​ចប់​គ្នា​ហើយ​» ជា​ពាក្យ​ដែល​កញ្ញា​សោភា ទេពី បញ្ជាក់​រឿង​ស្នេហ៍​រវាង​នាង និង​លោក​ឈួ​ន ពន្លឺ ។ ទេពី មិន​ខ្វល់​រឿង​ស្នេហ៍​ទៀត​ទេ ដោយ​នាង​យក​ពេល​ផ្តោត​លើ​ការ​ប្រលង​ចម្រៀង​ប្រាថ្នា​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី​នា​ពេល​ខាង​មុខ ។

តារា​សម្ដែង​កញ្ញា​សោភា ទេពី និង​លោក​ឈួ​ន ព​ន្ធឺ នា​ពេល​កន្លង​មក​ធ្លាប់​បាន​សារភាព​ថា​ពួក​គេ​ស្រឡាញ់​គ្នា ប៉ុន្តែ​សម្រាប់​គម្រោង​រៀប​អាពាហ៍ពិពាហ៍​វិញ​មិន​ទាន់​មាន​ទេ ។ ក្តី​ស្នេហ៍​មិន​ទាន់​ដល់​គោលដៅ ពេល​នេះ​វា​បាន​កាត់​ផ្តាច់​ទៅ​វិញ ។

ពាក្យពេចន៍​កន្លង​របស់​កញ្ញា​សោភា ទេពី គឺថា «​នាង​ខ្ញុំ និង​លោ​កក​ឈួ​ន ពន្លឺ យល់ចិត្ត​គ្នា​ច្រើន​មួយ​រយៈ​ចុង​ក្រោយ​នេះ ប៉ុន្តែ​វា​មិន​ទាន់​ស៊ីជម្រៅ​ដូច​គូស្នេហ៍​ដទៃ​ទៀត​ទេ ។ គាត់​ល្អ​នឹង​ខ្ញុំ ឯខ្ញុំ​ល្អ​នឹង​គាត់​ទៅ​វិញ​ទៅ​មក ។ យើង​ទាំង​ពីរ​មិន​ទាន់​ស៊ីជម្រៅ​ខ្លាំង​ទេ​រឿង​រៀប​ការ​អីហ្នឹង ចាំ​មើល​ពេល​ទៅ​មុខ​ទៀត​សិន ។

ទោះជា​យ៉ាងណា​ក្តី ពេល​នេះ​រវាង​នាង​ខ្ញុំ និង​លោក​ពន្លឺ​គឺ​ចប់​គ្នា​ហើយ ដោយ​នាង​ខ្ញុំ​សុំ​មិន​និយាយ​រឿង​នេះ​ទៀត​ទេ ដើម្បី​កុំឱ្យ​មាន​បញ្ហា​ដាក់​គ្នា​ទៀត ។ ពេល​នេះ​នាង​ខ្ញុំ​ចង់​ចងក្រង​សិល្បៈ​ឱ្យ​ល្អ ក្នុង​ពេល​ដែល​នាង​ខ្ញុំ​កំពុង​ក្លាយជា​បេ​ក្ខ​នារី​ប្រឡង​ខេ​ម​បូ​ឌា អាយ​ឌ​ល ខ្លាច​មាន​ព័ត៌មាន​មិនល្អ​នាំ​ឱ្យ​ខាង​ហង្ស​មាស​មិន​សប្បាយចិត្ត ។ ម្យ៉ាង​នោះ​ជា​រឿង​អតីតកាល​រវាង​នាង​ខ្ញុំ និង​លោក​ពន្លឺ »​។

លោក​ឈួ​ន ពន្លឺ បាន​បណ្តែត​ជីវិត​ចូល​ពិភព​សិល្បៈ​នាគ្រា​ដំបូង​តាម​រយៈ​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូ​ដ​ឲ្យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ ក្នុង​ឆ្នាំ​២០១៦ ។ បន្ទាប់​មក​នៅ​ឆ្នាំ​២០១៧ លោក​ពន្លឺ ទទួល​បាន​ពានរង្វាន់​ចំណាត់ថ្នាក់​លេខ​១ ផ្នែក​សម្ដែង​ក្នុង​កម្មវិធី​ប្រលង​នៅ​ទូរទស្សន៍​អប្សរា ។

ក្រោយមក​លោក​ឈួ​ន ពន្លឺ មានឱកាស​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធ​រឿ​ងំ «​រាជ បូ​រី​Comeback» ។ ក្រៅពី​នេះ​ចូលរួម​សម្តែង​រឿង​ភាគ​មួយ​ចំនួន​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ។

ចំណែក​កញ្ញា​សោភា ទេពី វិញ​ជា​កូន​អ្នក​ភ្នំពេញ បាន​ចូល​ពិភព​សិល្បៈ​ដំបូង​ក្នុង​ឆ្នាំ​២០១៤ តាម​រយៈ​ការ​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី «​ចង់​ក្លាយជា​តារា​» របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ទទួល​បាន​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​២ ។

ក្រោយ​ទទួល​បាន​ជ័យ​លា​ភី​នោះ​មក​កញ្ញា​សោភា ទេពី មិន​បាន​ចូល​ផលិតកម្ម​ចម្រៀង​ណាមួយ​ទេ គឺ​នាង​ផលិត​បទ​ចម្រៀង​ច្រៀង​ដោយ​ខ្លួនឯង ។

ថ្វី​ដ្បិតតែ​ជា​អ្នកចម្រៀង តែ​សោភា ទេពី ធ្លាប់​បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង «​កូនក្រមុំ​លោក​មេឃុំ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ