ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់ដឹង​ពី​ការ​រួម​ភេទ និង​ការ​ដល់​ចំណុចកំពូល​រួម​គ្នា (18+)

7 ឆ្នាំ មុន

មានការ​យល់​ច្រឡំ​អំពី​ប្រធានបទ ដល់​កំពូល​នៃ​ការ​រួម​ភេទ​ព្រម​គ្នា ។ នេះ​គឺ​នៅ​ពេល​ដែល​ដៃគូ​ទាំង​ពីរ​នាក់​ឈាន​ទៅ​ដល់​ចំណុចកំពូល​ក្នុង​ពេល​តែ​មួយ ។ វា​ច្បាស់​ណាស់​ដែល​ថា មនុស្ស​ភាគច្រើន ជា​ពិសេស​ស្ត្រី ក្មេង​ៗ​គិត​ថា បុរស…

មានការ​យល់​ច្រឡំ​អំពី​ប្រធានបទ ដល់​កំពូល​នៃ​ការ​រួម​ភេទ​ព្រម​គ្នា ។ នេះ​គឺ​នៅ​ពេល​ដែល​ដៃគូ​ទាំង​ពីរ​នាក់​ឈាន​ទៅ​ដល់​ចំណុចកំពូល​ក្នុង​ពេល​តែ​មួយ ។

វា​ច្បាស់​ណាស់​ដែល​ថា មនុស្ស​ភាគច្រើន ជា​ពិសេស​ស្ត្រី ក្មេង​ៗ​គិត​ថា បុរស និង​ស្ត្រី​ត្រូវ​ឡើង​ដល់​ចំណុចកំពូល​ក្នុង​ពេល​តែ​មួយ ! នៅ​ក្នុង​ពិភពលោក​ដ៏​ពិតប្រាកដ​នេះ រឿង​មួយ​នេះ​មិនមែន​ជា​ការណ៍​ពិត​នោះ​ទេ ។

ស្ត្រី​ម្នាក់​ឆ្លងកាត់​ការ​រួម​ភេទ​ច្រើន​ដង​ណាស់ ក្នុង​មួយ​ឆាកជីវិត​របស់​នាង ប៉ុន្តែ​នាង​និយាយ​ថា វា​មិន​អាច​កើត​មាន​ទៀត​ទេ រហូត​ដល់​នាង​អាយុ​៤០​ឆ្នាំ និង​រក​ឃើញ​បុរស​ម្នាក់​ដែល​នាង​អាច​ឈាន​ដល់​ចំណុចកំពូល​ជាមួយ​គ្នា​បាន ។

គំនិត​យោបល់​ដែល​ថា ការ​ឡើង​ដល់​ចំណុចកំពូល​ក្នុង​ពេល​ជាមួយ​គ្នា គឺជា​បទដ្ឋាន​ធម្មតា​នៃ​ការ​យល់​ខុស​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​អស់​កាល​ជាង​ពីរ​ទស​វត្សន៍​មក​ហើយ តាម​រយៈ​រឿង​ប្រលោមលោក និង​រឿង​ស្រើបស្រាល​ផ្នែក​រួម​ភេទ​រាប់រយ​រឿង ។

ទោះបី​ដល់​ថ្ងៃនេះ​ទៅ​ហើយ ក៏​មនុស្ស​ភាគច្រើន​ជឿជាក់​ថា ដៃគូ​រួម​ភេទ​ទាំង​ពីរ​នាក់​ជា​ទូទៅ​ឈាន​ដល់​ចំណុចកំពូល​ទាំងអស់​គ្នា ។

លទ្ធផល​នៃ​ការ​យល់​ខុស​ទាំង​អស់នេះ គឺថា​សព្វ​ថ្ងៃនេះ​ស្ត្រី ក្មេង​ៗ​និយាយ​ថា «​ខ្ញុំ​ច្បាស់​ជា​មាន​អ្វី​កើតឡើង​មិន​ប្រក្រតី​ហើយ​លើ​រូប​ខ្ញុំ​ដោយសារ​តែ​ខ្ញុំ​មិន​អាច​ឡើង​ដល់​ចំណុចកំពូល​ដូច​គ្នា​ជាមួយនឹង​មិត្ត​ប្រុស​របស់ខ្ញុំ​បាន ។ ហើយ​គាត់​ពិតជា​អស់សង្ឃឹម​ជា​ខ្លាំង​អំពី​រឿង​នេះ​…» ។

ការណ៍​ពិត​តាម​ផ្នែក​វេជ្ជសាស្ត្រ
ការណ៍​ពិត​គឺថា​ខណៈ​ពេល​ដែល​ការ​ឡើង​ដល់​ចំណុចកំពូល​គឺ​វា​ល្អ​នោះ ពួក​គេ​មានការ​ពិបាក​ណាស់​ដើម្បី​អាច​ធ្វើ​ទៅ​បាន ជា​ពិសេស​នៅ​ពេល​ដែល​អ្នកមាន​វ័យក្មេង ។

វា​ទំនងជា​ច្រើន​តែ​កើតឡើង​នៅ​ក្នុង​ចំណងស្នេហា​ជិត​ស្និទ្ធ​មួយ​ដែល​ដៃគូ​ទាំង​ពីរ​នាក់​បាន​រស់នៅ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ និង​ដឹង​នូវ​របៀប​ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ទាំង​ពីរ​ឆ្លើយ​តប​ទៅ​នឹង​ការ​រួម​ភេទ​បាន​យ៉ាង​ល្អ ។

ការ​សម្របសម្រួល​ដើម្បី​ទទួល​បាន​ចំណុចកំពូល គឺ​មិន​ទំនង​កើតឡើង​ក្នុង​ពេល​តែ​មួយ​យប់ ឬ​ក្នុង​ពេល​តែ​មួយ​ភ្លែត​នោះ​ទេ លុះត្រាតែ​អ្នក​ទាំង​ពីរ​នាក់​មាន​ជំនាញ​ច្រើន​ខាង​ផ្នែក​ភ្ញោ​ច​អារម្មណ៍​ភេទ ។ វា​ក៏​ជួយ​ច្រើន​ដែរ​ប្រសិនបើ​បុរស​មានការ​គ្រប់គ្រង​បាន​យ៉ាង​ល្អ​ទៅ​លើ​ការ​បាញ់​ទឹកកាម​របស់​ខ្លួន ដែល​វា​មិន​ច្រើន​តែ​កើត​ទៅ​លើ​បុរស​វ័យ ក្មេង​ៗ​នោះ​ទេ ។

ដូច្នេះ​មូលហេតុ​នៃ​ការ​ឈាន​ដល់​ចំណុចកំពូល​ដំណាលគ្នា គឺជា​រឿង​ពិបាក​ណាស់? មែនហើយ​វា​មាន​ហេតុផល ធំ​ៗ​ចំនួន​ពីរ​ ៖

បញ្ហា​របស់​ស្ត្រី​ក្នុង​ការ​ឈាន​ទៅ​ដល់​ចំណុចកំពូល​នៃ​ការ​រួម​ភេទ នៅ​ពេល​ដែល​មនុស្ស​និយាយ​អំពី​ការ​ឡើង​ដល់​ចំណុចកំពូល​ក្នុង​ពេល​ជាមួយ​គ្នា ជា​ទូទៅ​ន័យ​មួយ​នេះ​សម្រាប់​​និយាយ​អំពី​អំឡុង​ពេល​នៃ​ការ​រួម​ភេទ​។ ប៉ុន្តែ​ការ​ឡើង​ដល់​ចំណុចកំពូល​ក្នុង​ពេល​រួម​ភេទ​ដោយ ឯង​ៗ គឺ​មិន​ងាយស្រួល​នោះ​ទេ ។ រហូត​ដល់​ទសវត្សរ៍​ឆ្នាំ​១៩៦០ អ្នកឯកទេស​មួយ​ចំនួន​បាន​យល់​ឃើញ​អំពី​រឿង​នេះ ។

នៅ​ពេល​និយាយ​សំអាង​លើ​ចំណុច​នេះ​ប្រាប់​ទៅ​អ្នកឯកទេស​ខាង​ចិត្តសាស្ត្រ​ម្នាក់​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ដែល​រូប​គាត់​ត្រូវ​បាន​ចាត់​ទុក​ថា ជា​អ្នកឯកទេស​ម្នាក់​ខាង​ព្យាបាល​បញ្ហា​ផ្លូវភេទ គឺ​គាត់​បដិសេធ និង​មិន​ជឿ​លើ​ចំណុច​មួយ​នេះ​ទេ ។

ប៉ុន្តែ​ដល់​ឆ្នាំ​១៩៧៦ អ្នក​ស្រាវជ្រាវ​ខាង​ផ្នែក​ការ​រួម​ភេទ​របស់​សហរដ្ឋអាមេរិក អ្នកស្រី ស្យៀ ហី​ត (Ms. Shere Hite) បាន​ចុះ​ផ្សាយ​នូវ​ការ​សង្កេត​មួយ​ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់ នូវ​រឿងហេតុ​ដូចដែល​បាន​និយាយ​ខាងលើ​នេះ​។ អ្វី​ដែល​គួរ​ឲ្យ​អស្ចារ្យ គឺ​ការ​ស្រាវជ្រាវ​របស់​អ្នកស្រី​ធ្វើ​ឲ្យ​មានការ​ប្រេះឆា​យ៉ាង​ខ្លាំង​នៅ​ក្នុង​សហរដ្ឋអាមេរិក ដូច្នេះ​អ្នកស្រី​ក៏​សម្រេចចិត្ត​ចេញពី​អា​មេ​រិ​ក​ទៅ ។

ដូច្នេះ​សរុបសេចក្តី​មក​វា​មានការ​ពិបាក​ណាស់ សម្រាប់​ធ្វើ​ឲ្យ​ស្ត្រី​ឈាន​ដល់​ចំណុចកំពូល​ដំណាលគ្នា​នឹង​ដៃគូរ​ប្រុស ជា​ពិសេស​ប្រសិនបើ​នាង​មិន​អាច​ឈាន​ដល់​ចំណុចកំពូល​បាន​ក្នុង​ពេល​រួម​ភេទ ។ ស្ត្រី​ភាគច្រើន​មានការ​លំបាក​ណាស់​ក្នុង​ការ​ធ្វើ​ដូច្នេះ ។

បញ្ហា​នៃ​ពេលវេលា​ឈាន​ដល់​ចំណុចកំពូល​របស់​បុរស
ចំណុច​ទី​ពីរ ទោះបីជា​ស្ត្រី​អាច​ឈាន​ដល់​ចំណុចកំពូល​ក្នុង​ពេល​រួម​ភេទ​ក៏​ដោយ ក៏​មាន​សំនួរ​មួយ​ថា បុរស​អាច​កំណត់​ពេលវេលា​នៃ​ការ​បាញ់​ទឹកកាម​របស់​ខ្លួន​ដើម្បី​សម្រប​គ្នា​ជាមួយ​នាង​ដែរ ។

ជា​អ​កុស​ល្យ បុរស ក្មេង​ៗ​ជា​ច្រើន មិន​អាច​កំណត់​ពេលវេលា​នៃ​ការ​ឈាន​ដល់​ចំណុច​កំពូល​របស់​ពួក​គេ​បាន​ទាំង​អស់នោះ​ទេ ជា​ពិសេស​ប្រសិនបើ​ពួក​គេ​មានការ​រង​ទុក្ខ​ពី​បញ្ហា​ឆាប់​បាញ់​ទឹកកាម​ចេញ​ពេក ។

លើស​ពី​នេះ​ទៅ​ទៀត ជា​ធម្មតា​មាន​បុរស​ភាគច្រើន មិន​ចង់​កំណត់​ពី​ពេលវេលា​នៃ​ការ​ឈាន​ដល់​ចំណុចកំពូល​ទេ ។ ដូច្នេះ​ម្តង​ហើយ​ម្តងទៀត អ្វី​ដែល​កើតឡើង​គឺថា ស្ត្រី​ត្រូវ​ចាប់ផ្តើម​គិត​ប្រហែលជា​នឹង​ត្រូវ​ឈាន​ឲ្យ​ដល់​ចំណុចកំពូល​ឲ្យ​បាន​លឿន ។ បន្ទាប់​មក ភ្លាម​ៗ​នោះ ទើប​ដល់​ពេល​ដៃគូរ​របស់​នាង​ម្តង ។

របៀប​ធ្វើ​ដូច​ម្តេច​ទើប​ទទួល​បាន​ចំណុចកំពូល​ដំណាលគ្នា
សម្រាប់​ដៃគូ​រួម​ភេទ​ជា​ច្រើន​គូ ដែល​ចង់បាន​ចំណុចកំពូល​ដំណាលគ្នា គឺ​មិន​អាច​ទៅ​រួច​ទេ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​មាន​មូលដ្ឋាន​មួយ​ដែល​ទៀងទាត់​ដែរ ។ ភាគច្រើន​នៃ​ពួក​គេ​យល់​ស្រប​នឹង​យោបល់​នេះ ហើយ​ប្រហែលជា​វា​មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ ប្រសិនបើ​ពួក​គេ​ទាំង​ពី​សប្បាយចិត្ត ។

ប៉ុន្តែ​ប្រសិនបើ​អ្នក​ពិតជា​ចង់​ឈាន​ដល់​ចំណុចកំពូល​ដំណាលគ្នា​មែន វា​អាច​ធ្វើ​ទៅ
បាន ។

នេះ​គឺជា​ក្បួនខ្នាត​សម្រាប់​ជួយ​ដល់​អ្នក
១-​ចូរ​សិក្សា​នូវ​របៀប​ធ្វើ​យ៉ាងណា​ឲ្យ​ច្បាស់​ថា ដៃគូ​ខាង​ស្រី​អាច​ទៅ​ដល់​ចំណុចកំពូល​ច្រើន​ឬ​តិច​ក្នុង​ពេល​រួម​ភេទ ។

ប្រសិនបើ​អ្នក​ធ្វើ​វា​បាន​មួយ​រយៈពេល​ហើយ​និង​តែងតែមាន​សេចក្តី​ស្រលាញ់​គ្នា បរិយា​កាស​រ៉ូ​មែន​ទិ​ក មិន​ប្រញាប់ប្រញាល់​នោះ វា​មិនមែន​ជា​រឿង​ពិបាក​ក្នុង​ការ​ឈាន​ទៅ​ដល់​ចំណុចកំពូល​ជាមួយ​គ្នា​នោះ​ទេ ។

ល្បិច​គឺ​ត្រូវ​តែ​ប្រាកដ​ថា​អ្នក​អាច​លូក​ទៅ​ដល់ Clitoris (​សិរ​) របស់​ស្ត្រី ដោយ​ប្រើ​ចុង​ម្រាម​ដៃ​ក្នុង​ពេល​រួម​ភេទ ។ នៅ​ពេល​អ្នក​ទាំង​ពីរ​រៀបនឹង​ឈាន​ដល់​ចំណុចកំពូល​ហើយ បន្ទាប់​មក​ចូរ​ត្រដុស​វា ថ្នម​ៗ ប៉ុន្តែ​ត្រូវ​ដាស់​អារម្មណ៍​ភេទ​ឲ្យ​បាន​ខ្លាំង ។

២-​ទាញ​រក​ផលប្រយោជន៍​នៃ​ការ​ឈាន​ទៅ​ដល់​ចំណុចកំពូល​នៃ​ការ​រួម​ភេទ​ច្រើន​ដង
ប្រសិនបើ​ដៃគូ​ខាង​ស្រី​បាន​សិក្សា​ពី​របៀប​ធ្វើ​យ៉ាងណា ទើបបាន​ចំណុចកំពូល​ច្រើន​ដង ហើយ​ការ​ធ្វើ​មាន​ចំណុចកំពូល​ដំណាលគ្នា​គឺ​ពិតជា​ងាយស្រួល​ច្រើន​សម្រាប់​គេ ។
តើ​ហេតុ​អ្វី? ព្រោះ​ឥឡូវនេះ​ខាង​ប្រុស​មាន​គោលដៅ​មួយ​ចំនួន ខុស​ៗ​គ្នា ។

ម្យ៉ាងវិញទៀត​ប្រសិនបើ​គាត់​មិន​ត្រៀមខ្លួន​រួច​ជាមួយ​ក្នុង​ការ​ទទួល​បាន​ចំណុចកំពូល​តាម​ដែល​ខាង​ស្រី​មាន​ទេ គាត់​អាច​ធ្វើ​វា​បាន​ទៀត​នៅ​ពេល​ដែល​ខាង​ស្រី​ឈាន​ដល់​ចំណុចកំពូល​ជា​លើក​ទី​ពីរ ទី​បី ឬ​ទី​បួន ។ ប៉ុន្តែ​សមត្ថភាព​ក្នុង​ការ​ឈាន​ទៅ​ដល់​ចំណុច​កំពូល​ច្រើន​ដង គឺ​មិន​ច្រើន​កើត​មាន​ទៅ​លើ​ស្ត្រី​វ័យក្មេង​ទេ ។

ចំណុច​បញ្ជាក់​ការណ៍​ពិត​ទាំងនេះ​ចង់​ប្រាប់​ឱ្យ​ដឹង​ថា ការ​ដល់​ចំណុចកំពូល​ដំណាលគ្នា គឺ​មាន​ភាព​ងាយស្រួល​សម្រាប់​ដៃគូ​រួម​ភេទ​ណា​ដែល​ប្រើ​ពេលវេលា​នៅ​ជាមួយ​គ្នា​យូរ​មក​ហើយ និង​យល់​ដឹង​ច្រើន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។

៣-​ចូរ​ប្រាកដ​ថា បុរស​បាន​សិក្សា​ពី​របៀប​កំណត់​ពេលវេលា​នៃ​ការ​ឈាន​ដល់​ចំណុច​កំពូល​និយាយ​ដោយ​ភាព​ស្មោះត្រង់ ការ​ធ្វើ​បែប​នេះ​ប្រហែលជា​អាច​ប្រើ​ពេល​ច្រើន​ឆ្នាំ ! បុរស​ជា​ច្រើន​ដែល​មាន​វ័យ​៤០​ទៅ​៥០​ឆ្នាំ ជា​ធម្មតា​អាច​រួម​ភេទ​រហូត​ដល់​ច្រើន​ម៉ោង ហើយ​បន្ទាប់​មក​បាញ់​ទឹកកាម​នៅ​ពេល​ខាង​ស្រី​ត្រៀម​ខ្លួន​រួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ