ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក​កំពុង​​គំរាមកំហែង​សន្តិសុខ​ពិភពលោក​ទាំងមូល

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ព្រឹទ្ធ​សមាជិក​រុ​ស្ស៊ី​មួយ​រូប​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១០ មក​រា ថា បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​ពួក​ភេរវ​ករ​ប្រើ ដើម្បី​វាយប្រហារ​មូលដ្ឋាន​យោធា​រុ​ស្ស៊ី​ទាំងឡាយ​នៅ​ស៊ី​រី​តំណាង​ឱ្យ​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​មួយ​សម្រាប់​សន្តិសុខ​លើ​ពិភពលោក ។ ក្នុង​បទ​សម្ភាសន៍​មួយ​ព្រឹទ្ធ​សមាជិក​រូប​នេះ លោក…

ប្រទេស​រុ​ស្ស៊ី ៖ ព្រឹទ្ធ​សមាជិក​រុ​ស្ស៊ី​មួយ​រូប​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១០ មក​រា ថា បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​ពួក​ភេរវ​ករ​ប្រើ ដើម្បី​វាយប្រហារ​មូលដ្ឋាន​យោធា​រុ​ស្ស៊ី​ទាំងឡាយ​នៅ​ស៊ី​រី​តំណាង​ឱ្យ​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​មួយ​សម្រាប់​សន្តិសុខ​លើ​ពិភពលោក ។

ក្នុង​បទ​សម្ភាសន៍​មួយ​ព្រឹទ្ធ​សមាជិក​រូប​នេះ លោក FRANZ KLINTSEVITCH និយាយ​ថា សហរដ្ឋ​អា​មេ​រិ​ក​ត្រូវជា​អ្នក​ទទួលខុសត្រូវ​ធំ​ជាងគេ​ចំពោះ​ពិភពលោក​ទាំងមូល​ដោយ​សារ​បណ្តោយ​ឱ្យ​ពួក​ភេរវ​ករ​វាយប្រហារ​បណ្តា​ទីតាំង​យោធា​រុ​ស្ស៊ី​នៅ​ស៊ី​រី​ដោយ​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក DRONES ទាំងឡាយ ។ លោក​បន្ត​ថា ដោយ​ផ្ទេរ​ដល់​ពួក​ភេរវ​ករ​នូវ​បណ្តា​បច្ចេកវិទ្យា​ចុង​ក្រោយ​សហរដ្ឋ​អា​មេ​រិ​ក​បណ្តោយ​ឱ្យ​បច្ចេកវិទ្យា​ទាំងនេះ​ចេញពី​ដៃ​ខ្លួន ។ បណ្តា​បច្ចេកវិទ្យា​ពុំ​មែន​ជា​ប្រាក់​ទេ ព្រោះ​ពេល​គេ​ខ្ចី​ពុំដែល​សង​វិញ​ឡើយ ដល់​អ្នក​ផ្តល់​ឱ្យ ។

លោក​ក៏សង្ស័យ​ផង​ដែរ​ចំពោះ​ការ​អះអាង​នានា​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ដែល​ទាក់ទិន​នឹង​ការ​ទទួល​បាន​មធ្យោបាយ​ទាំងឡាយ​ដែល​អាច​រៀប​ចំការ​វាយប្រហារ​របស់​បណ្តា​យន្ត​ហោះ​គ្មាន​មនុស្សបើក ។ ព្រឹទ្ធ​សមាជិក​រូប​នេះ​គូសបញ្ជាក់​ពី​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ម្នាក់​នៅ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ស្តី​ពី​ការ​ទទួល​បាន​បណ្តា​បច្ចេកវិទ្យា​ប្រើប្រាស់​សម្រាប់​វាយប្រហារ​ដោយ​បណ្តា DRONES ប្រឆាំង​មូលដ្ឋាន​យោធា​រុ​ស្ស៊ី​នានា​នៅ​ស៊ី​រី​ដែល​ថា សម្រាប់​ពួក​មនុស្ស​ដែល​ស្គាល់​ពី DRONES តែ​តាម​រយៈ​រូប​ភាព​ទូរទស្សន៍​ប៉ុណ្ណោះ ។

លោក​ថា នេះ​ជា​ពាក្យដោះសារ​មួយ​យ៉ាង​ច្បាស់ ។ ខ្ញុំ​នឹង​ពុំ​ឆ្ងល់​ឡើយ ដែល​ថ្ងៃ​ណាមួយ​នឹង​មាន​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ទៀត​និយាយ​ថា បណ្តា​គ្រាប់បែកនុយក្លេអ៊ែរ​ត្រូវ​គេ​ដាក់​លក់​លើ​ទីផ្សារសេរី ។

លោក KLINTSEVITCH យល់​ថា ដើម្បី​ធ្វើការ​វាយប្រហារ​ដូច​ការ​វាយប្រហារ​ប្រឆាំង​មូលដ្ឋាន​យោធា​រុ​ស្ស៊ី​នៅ​ស៊ី​រី​គេ​ត្រូវការ​នូវ​បច្ចេកវិទ្យា​សម​ស្រប​នានា ។ ខ្ញុំ​ជឿជាក់​ថា DRONES ទាំងនេះ​បញ្ហា​ដោយ​បណ្តា​គ្រូបង្វឹក​ដែល​ទទួល​ការ​បណ្តុះបណ្តាល​ពិសេស។ ខ្ញុំ​នៅ​តែ​អះអាង​ថា បណ្តា​ភ្នាក់ងារ​អា​មេ​រិ​ក​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថ្លែង​កាលពី​ថ្ងៃ​ទី​៨ មក​រា ថា ការ​វាយប្រហារ​ដោយ DRONES មួយ​ប្រឆាំង​បណ្តា​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​ស៊ី​រី​ត្រូវ​បាន​រុញច្រាន​កាលពី​ថ្ងៃ​ទី​៦ មក​រា ។ ម្យ៉ាងទៀត​ក្រសួង​នេះ​គូសបញ្ជាក់​ថា មធ្យោបាយ​វិស្វកម្ម​ដែល​ពួក​ភេរវ​ករ​ប្រើ​អាច​មាន​តែ​មក​ពី​ប្រទេស​មួយ ដែល​មាន​សមត្ថភាព​បច្ចេកវិទ្យា​ខ្ពស់ ។

យោង​តាម​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថា គ្រឿង​សព្វាវុធ​ដែល​ពួក​ភេរវ​ករ​ប្រើ​ពេល​វាយប្រហារ​ដោយ DRONES ប្រឆាំង​បណ្តា​ទីតាំង​រុ​ស្ស៊ី​នៅ​ស៊ី​រី​បង្ហាញ​ថា ពួក​ភេរវ​ករ​មាន​បច្ចេកវិទ្យា ដើម្បី​វាយប្រហារ​ភេរវកម្ម​នានា​ក្នុង​គ្រប់​ប្រទេស ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួង​នេះ​និយាយ​ថា ប្រការ​ដែល​ពួក​ភេរវ​ករ​ប្រើប្រាស់​បណ្តា DRONES ពេល​វាយប្រហារ​ប្រឆាំង​មូលដ្ឋាន​យោធា​រុ​ស្ស៊ី​ទាំងឡាយ​នៅ​ស៊ី​រី​បង្ហាញ​ថា ពួក​គេ​ទទួល​បាន​បច្ចេកវិទ្យា​ទាំងឡាយ ដែល​អាច​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​តាម​រយៈ DRONES ក្នុង​គ្រប់​ប្រទេស ។

កាលពី​យប់​ថ្ងៃ​ទី​៦ មក​រា ប្រព័ន្ធ​ការពារ​អាកាស​រុ​ស្ស៊ី​បាន​កម្ទេច​ការ​វាយប្រហារ​ភេរវកម្ម​ធំ​មួយ​ដោយ DRONES សំដៅលើ​មូលដ្ឋាន​អាកាសចរណ៍ HMEIMIM និង​មូលដ្ឋាន​នាវាចរណ៍ TARTOUS ។ DRONES ទាំងនេះ​បំពាក់​ដោយ​គ្រឿងផ្ទុះ​បញ្ជា​ផលិត​នៅ​ឯ​បរទេស​ប្រកបដោយ​វិជ្ជាជីវៈ​អាច​ធានា​ដល់​ការ​បញ្ជា​តាម​ផ្កាយ​រណប ។

បច្ចុប្បន្ន​បណ្តា​អ្នកឯកទេស​រុ​ស្ស៊ី​កំពុង​តែ​សិក្សា​ពី​ផ្លូវ​បញ្ជូន​ឱ្យ​ពួក​ភេរវ​ករ​នូវ​បច្ចេកវិទ្យា​ទាំងនេះ ព្រមទាំង​ពិនិត្យ​ប្រភេទ និង​ប្រភព​នៃ​បណ្តា​សមាសភាព​ប្រើប្រាស់​សម្រាប់​ការ​ផលិត​បណ្តា​គ្រឿងផ្ទុះ​ឥត​ព្រៀង​ទុក​សម្រាប់​វាយប្រហារ ។

កាលពី​ថ្ងៃ​ទី​៣១ ធ្នូ ២០១៧ មូលដ្ឋាន​អាកាសចរណ៍​រុ​ស្ស៊ី HMEIMIM ធ្លាប់​រង​ការ​បាញ់​ផ្លោង​ដោយ​កាំភ្លើងត្បាល់​ពី​សំណាក់​ពួក​ភេរវ​ករ​ចល័ត​១​ក្រុម ។ ក្រោយ​ការ​បាញ់​ផ្លោង​នោះ​ទាហាន​រុ​ស្ស៊ី​២​នាក់​ត្រូវ​ស្លាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ