ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សុខ​ៗ​ស្រាប់តែ​ភ្លាត់ស្នៀត​ឆាបឆេះ​ម៉ដ្ឋ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ស៊ី​ទី​សេ​១០០ កូរ៉េ​១​គ្រឿង​ដឹក​ប្រេងសាំង​ជា​ច្រើន​ប៊ីដុង និង​បើកបរ​ក្នុង​ល្បឿន​លឿន​ផង ខណៈ​ពេល​កំពុង​បើក​សុខ​ៗ​ស្រាប់តែ​ភ្លាត់ស្នៀត បណ្ដាល​ឲ្យ​ដួល​ជាប់​ហ្គ្រ៊ែ​រ​រោ​ទិ៍​ម៉ាស៊ីន​ខ្លាំង ហើយ​បាន​ឆ្លង​ចរន្ត​បែក​ផ្កាភ្លើង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ស៊ី​ទី​សេ​១០០ កូរ៉េ​១​គ្រឿង​ដឹក​ប្រេងសាំង​ជា​ច្រើន​ប៊ីដុង និង​បើកបរ​ក្នុង​ល្បឿន​លឿន​ផង ខណៈ​ពេល​កំពុង​បើក​សុខ​ៗ​ស្រាប់តែ​ភ្លាត់ស្នៀត បណ្ដាល​ឲ្យ​ដួល​ជាប់​ហ្គ្រ៊ែ​រ​រោ​ទិ៍​ម៉ាស៊ីន​ខ្លាំង ហើយ​បាន​ឆ្លង​ចរន្ត​បែក​ផ្កាភ្លើង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​មុខ​វត្ត​ទួល​សុភា​ឃួ​ន ខាងលិច​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​ឆេះ​នោះ ម៉ាក​ស៊ី​ទី​សេ​១០០​កូរ៉េ ពណ៌​ខ្មៅ អត់​ស្លាក​លេខ ដឹក​ប្រេងសាំង​ជា​ច្រើន​ប៊ីដុង បើក​ដោយ​យុវជន​ម្នាក់​ឈ្មោះ​ចុន ចំរើន អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ និង​ស្នាក់​នៅ​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រង​របួសស្រាល ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​យុ​ជន​នោះ​បាន​បើកបរ​ម៉ូតូ​ខាងលើ​ដឹក​ប្រេងសាំង​ជា​ច្រើន​ប៊ីដុង ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន ចេញពី​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​កន្លែង ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​បាន​ភ្លាត់ស្នៀត បណ្ដាល​ឲ្យ​ដួល​ធ្វើ​ឲ្យ​ម៉ូតូ​នេះ​ជាប់​ហ្គ្រ៊ែ​រ​រោ​ទិ៍​ម៉ាស៊ីន​យ៉ាង​ខ្លាំង​រហូត​ឆ្លង​ចរន្ត បែក​ផ្កាភ្លើង​បង្ក​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ឡើង​តែ​ម្តង ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ចូល​ទៅ​ជួយ​ទើប​មិន​បាន​បណ្ដាល​ឲ្យ​ឆេះ​ប៊ីដុង​សាំង​ទាំងនោះ​ឡើយ ។ បន្ទាប់​មក​បាន​យក​ទឹក​ទៅ​ជះ​ពន្លត់ រហូត​ភ្លើង​រលត់​ទៅ​វិញ ប៉ុន្តែ​ម៉ូតូ​ត្រូវ​បាន​ភ្លើង​ឆេះ​ខ្ទេច​ទាំងស្រុង នៅ​សល់​តែ​គ្រោងឆ្អឹង និង​ក្លាយទៅជា​ដែក​អេ​ត​ចាយ ។

ចំណែក​ប៊ីដុង​ប្រេងសាំង​ត្រូវ​បាន​កម្មករ​ស្ថានីយ៍​ប្រេងឥន្ធនៈ​នោះ យក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ផ្សេង​ទៀត ដឹក​បន្ត​យក​ទៅ​ដាក់​ឲ្យ​ម៉ូយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ