ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីនគរបាលពាក់ស័ក្តិ៤ម្នាក់អាងអី បានជាហ៊ានធ្វើបែបនេះ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​បាន​ចុះ​ផ្សាយ​ព្រោងព្រាត នា​ព្រឹក​ថ្ងៃ​ទី​៩ មក​រា ២០១៨ នេះ ស្តី​អំពី​សកម្មភាពប្រើអំពើហិង្សារបស់​មន្ត្រី​នគរបាល​ជាតិ​ម្នាក់ ពាក់​ស័ក្តិ​៤ ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​បាន​ចុះ​ផ្សាយ​ព្រោងព្រាត នា​ព្រឹក​ថ្ងៃ​ទី​៩ មក​រា ២០១៨ នេះ ស្តី​អំពី​សកម្មភាពប្រើអំពើហិង្សារបស់​មន្ត្រី​នគរបាល​ជាតិ​ម្នាក់ ពាក់​ស័ក្តិ​៤ ឈ្មោះ សៅ បញ្ញា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បម្រើ​ការងារ​នៅ​ការិយាល័យ​រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន​ប្រ​ឆាំ​បទល្មើស​បច្ចេកវិទ្យា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។

លោក​ស័ក្តិ​៤​រូប​នោះ​បាន​ប្រើ​អំពើ​ហិង្សា ធាក់​ដើមទ្រូង​ទៅ​លើ​មន្ត្រី​នគរបាល​ចរាចរណ៍​ជាប់កិច្ចសន្យា​ម្នាក់​ឈ្មោះ អឿ ចំណាន យ៉ាង​ឃោរឃៅ ខណៈ​គ្នា​បាន និង​កំពុង​លុតជង្គង់​សំពះ​អង្វ​។ នេះ​ឬ​ដែល​ហៅ​ថា គុណធម៌​របស់​មន្ត្រី​អនុវត្ត​ច្បាប់​នោះ?​។ ប៉ុន្តែ​បន្តិច​ក្រោយមក​លោក​ស័ក្តិ​៤ សៅ បញ្ញា ត្រូវ​បា​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​អាច​បញ្ជូន​ទៅ​កាន់​សាលាដំបូង ដើម្បី​ឱ្យ​ទទួលទោស​តាម​ច្បាប់​ទៀត​ផង​៕
https://youtu.be/MWhpr-ENujs

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ