ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មុត ថា​រី ផ្តល់​ឱកាស​ឱ្យ​កូនប្រុស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ មក​រា ឆ្នាំ​២០១៨ ផលិតកម្ម​ចក្កវាឡ​ពេជ្រ​បាន​រៀបចំ​ពិធី​ក្រុង​ពលី​ថត​រឿង​ថ្មី​របស់​ខ្លួន​ដោយ​មាន​តារា ល្បី​ៗ​ជា​ច្រើន​ចូលរួម ។ គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​ពិធី​នោះ គឺ​តួអង្គ​ថ្មី​មួ​​យ​ដួង​ក្នុង​ផ្ទៃរឿង​ត្រូវ​គេ​ទម្លាយ​ប្រាប់​ថា​ជា​គ្រាប់ពូជ​សិល្បៈ​ថ្មី​របស់​លោក​មុត…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ មក​រា ឆ្នាំ​២០១៨ ផលិតកម្ម​ចក្កវាឡ​ពេជ្រ​បាន​រៀបចំ​ពិធី​ក្រុង​ពលី​ថត​រឿង​ថ្មី​របស់​ខ្លួន​ដោយ​មាន​តារា ល្បី​ៗ​ជា​ច្រើន​ចូលរួម ។ គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​ពិធី​នោះ គឺ​តួអង្គ​ថ្មី​មួ​​យ​ដួង​ក្នុង​ផ្ទៃរឿង​ត្រូវ​គេ​ទម្លាយ​ប្រាប់​ថា​ជា​គ្រាប់ពូជ​សិល្បៈ​ថ្មី​របស់​លោក​មុត ថា​រី ជា​អ្នកដឹកនាំ​រឿង ។

រឿង​ភាគ​ថ្មី​មាន​ចំណងជើង​ថា​«​ដួង​ចន្ទ​ដួងចិត្ត​» សម្តែង​ដោយ​តារា ល្បី​ៗ ដូច​ជា​ពៅ លី​ដា លោក​អែ​ត​វី​ន កញ្ញា​លឹ​ម មួយ​ហ្គិ​ច ហៅ​ស្រី​កែវ និង​លោក​មុត ដា​រី​រិ​ទ្ធី​យ៉ា ជា​កូនប្រុស​លោក​មុត ថា​រី ។ រឿង​«​ដួង​ចន្ទ​ដួងចិត្ត​» សហការ​ផលិត​ជាមួយ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន ដោយ​និ​ព​ន្ឋ និង​ដឹកនាំ​រឿង​ដោយ​លោក​មុត ថា​រី ជំនួយការ​ដឹកនាំ​រឿង​ដោយ​លោក​ឧត្តម តារា​ឌួ​ង ។

លោក​មុត ដា​រី​រិ​ទ្ធី​យ៉ា កូនប្រុស​បង្កើត​របស់​លោក​មុត ថា​រី ឱ្យ​ដឹង​ថា «​មុន​នឹង​លោកប៉ា​សម្រេច​យក​រូប​ខ្ញុំ​មក​ថត​រឿង​«​ដួង​ចន្ទ​ដួងចិត្ត​» នេះ​គឺ​ក្រោយ​ពេល​ប៉ា​គាត់​ឃើញ​ខ្ញុំ​ទៅ​ធ្វើតេស្ត​ជាប់​ក្នុង​ផលិតកម្ម​ផ្សេង​ចេះ​សម្តែង​បាន ទើប​លោកប៉ា​គាត់​សម្រេច​ជ្រើសរើស​ជា​តួ​ក្នុង​ផ្ទៃរឿង​ភាគ​នេះ ។ មិនមែន​ចេះ​តែ​បាន​សម្តែង​ទេ​គឺ​ត្រូវ​ហ្វឹកហាត់​ច្រើន លុត​ដំ​ច្រើន ប៉ា​របស់ខ្ញុំ​មាន​សិទ្ធិ​សម្រេច​យក​តួ​ណា​មែន តែ​ត្រូវ​ចេះ​មាន​សមត្ថភាព ។ អ៊ី​ចឹ​ង​ហើយ​ទើប​ជា​កូន​ទម្រាំ​បាន​ត្រឹម​តួរង​ត្រូវ​ឆ្លងកាត់​ផលិតកម្ម​ផ្សេង​សិន​ឱ្យ​គាត់​ឃើញ មហាជន​ថា​ល្អ​ទើប​សាច់ឈាម​ឯង​អាចយ​កបាន នេះ​ជា​ការណ៍​ពិត » ។

លោក​មុត ថា​រី អះអាង​ថា លោក​មិន​អាច​ផលិត​បាន​ច្រើន​ជាង​២​រឿង សម្រាប់​រឿង​ភាគ​ទេ បើ​ទោះជា​ផលិតករ​ខ្លះ​បាន​អះអាង​ពី​ការ​ផលិត​បាន​ច្រើន​រឿង​នៅ​ក្នុង មួយ​ឆ្នាំ​ៗ​យ៉ាង​ណា​ក៏​ដោយ ។ ឆ្លង​តាម​បទ​ពិសោធន៍​ក្នុង​រឿង «​ក្រមុំ​ឆ្នាស​ប៉ះ​មេស្រុក​ឆ្នើម​» គឺ​លោក​អត់​សល់​ពេលវេលា​សម្រាប់​ផ្ទាល់ខ្លួន​ទេ ដោយ​សូ​ម្បី​តែ​ការងារ​នៅ​ឯ​ក្រសួង និង​ការងារ​ផ្ទាល់ខ្លួន​ផ្សេង​ទៀត ក៏​លោក​ប្រមូល​យក​មក​ចំណាយ​ក្នុង​ការ​ផលិត​រឿង​អស់​ដែរ ។

ដូច្នេះ​​ហើយ​ទើប​លោក​បញ្ជាក់​ថា សម្រាប់​ការ​ផលិត​រឿង «​ដួង​ចន្ទ​ដួងចិត្ត​» ដែល​គ្រោង​ចំណាយ​ទុន​អស់​១០​ម៉ឺន​ដុល្លារ និង​ជា​រឿង​របស់​ទូរទស្សន៍ PNN នេះ​ពិតជា​ធ្វើ​ឲ្យ​មិន​មាន​សល់​ពេលវេលា​សម្រាប់​ផ្ទាល់ខ្លួន​ដូច​គ្នា​ដែរ ។

លោក​មុត ថា​រី ថ្លែង​ថា «​ខ្ញុំ​មាន​គម្រោង​ចំណាយពេល​៦​ខែ​សម្រាប់​ការ​ផលិត​រឿង​ភាគ​ថ្មី​នេះ ដោយ​ក្នុង​រយ​:​ពេល​នៃ​ការ​ផលិត​នេះ គឺ​ខ្ញុំ​មិន​ខុស​ពី​កម្មករ​កុន ដែល​អត់​សូ​ម្បី​តែ​ពេលវេលា​សម្រាប់​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ទេ »​។

នៅ​ក្នុង​រឿង​ភាគ​នេះ លោក​មុត ថា​រី បញ្ជាក់​ថា លោក​បាន​ជ្រើស​យក​កូនប្រុស​ឈ្មោះ​មុត ដា​រី​រិ​ទ្ធី​យ៉ា ឲ្យ​សម្ដែង តែ​ឲ្យ​សម្ដែង​ត្រឹម​ជា​តួរង​ប៉ុណ្ណោះ ។ លោក​មិន​បាន​លើក​គេ​ឲ្យ​ក្លាយជា​តួឯក​ទេ បើ​ទោះជា​កូនប្រុស​របស់​លោក​ធ្លាប់​បាន​សម្ដែង​ឲ្យ​ផលិតកម្ម​ផ្សេង​ក្តី ។
លោក​មុត ដា​រី​រិ​ទ្ធី​យ៉ា អាយុ​២៤ ឆ្នាំ កម្ពស់​១,៧៥​ម៉ែត្រ បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​ប្រទេស​បារាំង បច្ចុប្បន្ន​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ