ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក CMAC ចុះហត្ថលេខា​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ ​ដើម្បី​ទទួល​ជំនួយ​​​៣២៣.៦៦៨​ដុល្លារ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​លោក ហេង រតនា អគ្គនាយក CMAC ​បាន​ឱ្យ​ដឹងថា នៅ​ថ្ងៃ​​ទី​០៤ ខែមករា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​លោក ហេង រតនា អគ្គនាយក CMAC ​បាន​ឱ្យ​ដឹងថា នៅ​ថ្ងៃ​​ទី​០៤ ខែមករា ឆ្នាំ​២០១៨ ត្រូវ​នឹង​ថ្ងៃ​០៣​រោច ខែ​បុ​ស្ប ឆ្នាំរកា ព​.​ស ២៥៦១ នៅ​ទី​បញ្ជា​ការដ្ឋាន​ស៊ី​ម៉ាក់​ភ្នំពេញ ខ្ញុំ​បាន​ចុះហត្ថលេខា​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ជាមួយ​លោក​ប្រធាន​​អង្គការ​ជំនួយ​ប្រជាជន​ន័​រ​វេស្ស​ន៍ ​(NPA) ប្រចាំ​តំបន់ ដើម្បី​ទទួល​ជំនួយ​ថវិកា​ចំនួន​​៣២៣.៦៦៨​ដុល្លារ​អា​មេ​រិ​ក ដែល​ផ្តល់​ដោយ​ក្រសួង​បរទេស​នៃ​រដ្ឋាភិបាល​សហ​រដ្ឋអាមេរិក​គាំទ្រ​សកម្មភាព​បោសសំអាត​កាក​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៃ​កង​ឯក​ភាព​​កំចាត់​មីន​ទី​៥​ របស់​ស៊ី​ម៉ាក់ ដែល​​នឹង​ត្រូវ​ប្រ​តិ​ប​តិ្ត​ការ​នៅ​ខេត្តកំពង់ចាម ត្បូង​ឃ្មុំ ក្រចេះ ស្វាយ​រៀង និង​ព្រៃវែង​។

លោក​បន្ត​ទៀតថា គំរោង​នេះ​ មាន​រយៈ​ពេល​២​ខែ​ដើមឆ្នាំ​២០១៨ ដើម្បី​ស៊ីម៉ាក់​សហការ​ដេញ​ថ្លៃ​គំរោង​ជំនួយ​៤​លាន​ដុល្លារ​រយៈ​ពេល​២​ឆ្នាំ (២០១៨-១៩)​។

សូម​បញ្ជាក់​ជូន​ថា រយៈពេល​១២​ខែ (​មក​រា​-​កុម្ភៈ) ២០១៧ គំរោង​ជំនួយ​សហរដ្ឋអាមេរិក​ផ្តល់​​មក​ស៊ី​ម៉ាក់​តាម​រយៈអង្គការ ​NPA ហើយ​ស៊ី​ម៉ាក់​ទទួល​ផ្ទាល់​មាន​ចំនួន​ជាង​២​លាន​១​​សែន​ដុល្លារ​អា​មេ​រិ​ក ហើយ​សំរេច​បាន​លទ្ធផល​រំដោះ​ផ្ទៃដី​បាន​ចំនួន​៦៥​គីឡូ​ម៉​ត្រ​ក្រឡា ស្រាវជ្រាវ​តំបន់​ចំការ​គ្រាប់ និង​រុករក​ឃើញ​ និង​កំទេច​ចោល​សំណល់​ជាតិ​​ផ្ទុះ​ពី​សម័យ​សង្គ្រាម​គ្រប់​ប្រភេទ​មាន​ចំនួន​ជាង​២​ម៉ឺ​ន​គ្រាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ