ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុគ​ ចិន្តា ទម្លាយ​អាថ៌កំបាំង​រឿង​ប្រាក់​ជាង​1ម៉ឺនដុល្លារ​អាមេរិកដែល​ក្រុម​ប្រឹក្សា​ សមា​គម​សិល្ប​ករ​ខ្មែរ​​ថា​នាង​ក្តោប​ទុក

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ពិធី​ការិនី​ យុគ ចិន្តា បាន​ចេញ​មុខ​បក​ស្រាយ​ជុំ​វិញ​កា​រ​កាន់​កា.ប់​ប្រាក់​របស់​សមា​គម​សិល្ប​ករ​ខ្មែរ​ជាង​១ម៉ឺប​ដុល្លារ បន្ទាប់​ពី​​ត្រូវ​ក្រុម​ប្រឹក្សា​សមា​គម​អះ​អាង​ថា នាង​បាន​ក្តោប​ក្តាប់​ប្រាក់​នេះ​មិន​ឱ្យ​សមាគម​ប្រើ​ប្រាស់​ក្នុង​កម្ម​វិធី​មនុស្ស​ធម៌​ ផ្សេង​ៗ។

រាជ​ធានី​ភ្នំពេញ ៖ ពិធី​ការិនី​ យុគ ចិន្តា បាន​ចេញ​មុខ​បក​ស្រាយ​ជុំ​វិញ​កា​រ​កាន់​កាប់​ប្រាក់​របស់​សមា​គម​សិល្ប​ករ​ខ្មែរ​ជាង​១ម៉ឺប​ដុល្លារ បន្ទាប់​ពី​​ត្រូវ​ក្រុម​ប្រឹក្សា​សមា​គម​អះ​អាង​ថា នាង​បាន​ក្តោប​ក្តាប់​ប្រាក់​នេះ​មិន​ឱ្យ​សមាគម​ប្រើ​ប្រាស់​ក្នុង​កម្ម​វិធី​មនុស្ស​ធម៌​   ផ្សេង​ៗ។

ក្នុង​បទ​សម្ភាស​មួយ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​សមា​គម​សិល្ប​ករ​ខ្មែរ​នា​ពេល​ថ្មី​ៗ​នេះ​ពិធី​ការិនី​យុគ ចិន្តា អះ​អាង​ថា ប្រាក់​​ដែល​សមា​គម​មាន​នា​ពេល​សព្វ​ថ្ងៃ​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ការ​គ្រ​ប់់​គ្រង​របស់​នាង និង​លោក​យុត្ថា​រ៉ា​ ឆានី ចាប់​តាំង​ពី​អាណត្តិ​របស់​លោក​អៀង ស៊ី​ធុល​ រហូត​មក​ដល់​អាណត្តិ​នេះ ។ កាល​ពី​អាណត្តិ​មុន​ដើម្បី​ប្រើ​ប្រាស់​ថវិកា​របស់​សមា​គម​បាន​គឺ​ត្រូវ​មាន​ការ​ចុះ​ហត្ថ​លេខា​ពីលោក​មិញ សុធីវណ្ណ លោក​យុត្ថា​រ៉ា​ ​ឆានី នាង​សឿ សុធារ៉ា និង​រូប​នាង​ផ្ទាល់។

នៅ​ក្នុង​អាណត្តិ​ដែល​គ្រប់​គ្រង​ដោយ​លោកមិញ ​សុធី​វណ្ណ សមា​គម​មាន​លុយ​តែ​៥០​ដុល្លារ​ប៉ុណ្ណោះ នៅ​ក្នុង​ធនា​គារ ហើយ​ក្រោយ​មក​គ្មាន​លុយ​អ្វី​ទាំង​អស់ ។ ដោយ​សារ​បែប​នេះ​ហើយ សមា​គម​បាន​​មូល​មតិ​គ្នា​រៀប​ចំ​កម្ម​វិធី​រាត្រី​សមោសរ​មួយ​ ដើម្បី​ស្វែង​រក​ប្រាក់​ដាក់​នៅ​ក្នុង​សមា​គម​សម្រាប់ទុក​ប្រើ​ប្រាស់​ក្នុង​​សកម្ម​ភាព​ផ្សេង​ៗ ។ ប្រាក់​​ដែល​រក​បាន​នា​ពេល​នោះ​គឺ​មាន​ចំនួន​ជាង​៤ម៉ឺន​ដុល្លារ ។

ប្រភព​ដដែល​នេះ​អះ​អាង​ថា ក្នុង​កាលៈ​ទេសៈនោះ​ដោយ​សារ​ត្រូវ​មាន​ភារកិច្ច​​ជួយ​ដល់​កង​ទ័ព​នៅ​សមរ​ភូមិ​មុខ​ ក៏​ផ្ទេរ​ប្រាក់​​ប្រមាណ​៧០​ភាគ​រយ ​យក​ទៅ​ទិញ​សម្ភារ​ជួយ​ដល់​កង​ទ័ព​ ។ ចំណែក​លុយ​ដែល​នៅ​សល់​ជាង​មួយ​ម៉ឺនដល្លារ​គឺ​ទុក​នៅ​ក្នុង​ធនាគារ​ក្រោម​ការ​​គ្រប់​គ្រង​របស់​នាង និង​លោក​យុត្ថារ៉ា ឆានី ។

លុះ​មក​ដល់​អាណត្តិ​ដែល​គ្រប់​គ្រង​ដោយ​លោក​សុះ​ ម៉ាច លុយ​ទាំង​នោះ​គឺ​ត្រូវ​ផ្ទេរ​ទៅ​​លោក​ឆានី តែ​ដោយ​សារ​តែ​មាន​ការ​ពិគ្រោះ​គ្នា​ពី​ថ្នាក់​លើ​ឱ្យ​មាន​ការ​រក្សា​លុយ​ដែល​មាន​នោះ​នៅ​ក្នុង​សមា​គម​កុំ​ឱ្យ​​បាត់​បង់ហេតុ​​ដូច្នេះ​ហើយ​លុយ​ទាំង​នេះ​ត្រូវ​យក​មក​ប្រើ​ប្រាស់​សម្រាប់​បង់​ថ្លៃ​ទឹក​ ភ្លើង​នៅ​ក្នុង​សមាគម​ និង​មួយ​ចំណែក​តូច​ទៀត​គឺ​​ប្រើ​ប្រាស់​សម្រាប់​ជួយ​ដល់​សិល្ប​ករ​ដែល​មាន​ជំងឺ​ និង​បាត់​បង់​ជីវិត ។

អ្នក​នាង​យុគ ចិន្តា បញ្ជាក់​ថា រាល់​ការ​ចំណាយ​​ទាំង​អស់​សម្រាប់​ប្រាក់​នៅ​ក្នុង​សមាគម​គឺ​ត្រូវមាន​ការ​ចុះ​ហត្ថ​លេខា​ពី​លោក​ឆានី និង​រូប​នាង​ផ្ទាល់ ប៉ុន្តែ​នាង​មិន​បាន​កាន់​កាប់​ក្បាល​បញ្ជី​របស់​សៀវ​ភៅ​ធនា​គារ​ឡើយ សូម្បី​តែ​លេខកូដ​ធនា​គារ​ក៏​នាង​មិន​បាន​ចាំ​ដែរ គ្រាន់​តែ​មាន​សិទ្ធិ​ចុះ​ហត្ថ​លេខា​ប៉ុណ្ណោះ ។ ក្រោយពី​សង្កេត​ឃើញ​ថា នៅ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​ចំណាយ​របស់​សមាគម​គឺ​មាន​ចំនួន​ច្រើន​ ទើ​ប​នាង​និង​លោក​ឆានីបានពិគ្រោះ​យោបល់​គ្នា​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ប្រាក់​​នោះ​ចេះ​តែ​​ខើច​ទៅ​ៗ ។ ក្រោយ​មក​នាង​សម្រេច​ចិត្ត​មិន​ចុះ​ហត្ថ​លេខា​ដើម្បី​ដក​ប្រាក់​របស់​សមាគម​ប្រើ​ប្រាស់​បន្ត​ទៀតឡើយ ដោយ​ត្រូវ​រង់​ចាំ​ពិគ្រោះ​យោបល់​ពី​លោក​សុះ​ ម៉ាច ដែល​ជា​ប្រធាន​សមាគម ។

ពិធី​ការិនី​រូបនេះ​អះ​អាង​ថា លុយ​ដែល​សល់​មិន​បាត់​បង់​ទៅ​ណា​ទេ គឺ​នៅ​ក្នុង​ធនាគារ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោកឆានី និង​រូប​​នាង​ផ្ទាល់។ ទាក់​ទិន​បញ្ហា​នោះ​ ប្រធាន​សមា​គម​សិល្ប​ករ​ខ្មែរ លោក​សុះ ម៉ាច ឱ្យ​ដឹង​ថា កន្លង​​មក​ការ​ប្រើ​ប្រាស់​លុយ​នៅ​ក្នុង​សមាគម ​ពិត​ជា​មាន​ការ​លំបាក​ដោយ​សារតែ​លោក​មិន​បាន​ដឹង​ច្បាស់​ថា លុយ​ដែល​នៅ​សល់នៅ​ក្នុង​សមាគម​នោះ​មាន​ចំនួន​​ប៉ុន្មាន​ឡើយ ហើយ​លោក​ក៏​គ្មាន​សិទ្ធិក្នុង​ការ​ដក​លុយ​ទាំង​នោះ​ដែរ ។

ឆ្លង​តាម​ការ​បក​ស្រាយ​របស់​អ្នក​នាង​យុគ ចិន្តា ដែល​ជា​ហេរញ្ញិក​របស់​សមាគម​​ទើប​លោក​យល់​ច្បាស់​អំពី​បញ្ហា​នេះ​បន្ទាប់​ពី​មាន​មន្ទិល​កន្លង​មក ។ លោក​សុះ ម៉ាច បដិសេធ​ជុំ​វិញ​ព័ត៌​មាន​ដែល​បាន​ចុះ​ផ្សាយ​ថា លោក​រៀប​ចំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សមាគម​ដើម្បី​បោះ​ឆ្នោត​ទម្លាក់​នាង​យុគ ចិន្តា ដោយ​ជំនួស​​វិញ​ដោយ​នាង​សូដា នីតា ។ តាម​ពិត​នេះ​មិន​មែន​ចេញ​មក​ពី​គំនិត​ និង​ពាក្យ​​ពេចន៍​​របស់​លោក​ឡើយ គឺ​ការ​ប្រជុំ​ដែល​​ធ្វើ​ឡើង​នោះ​មិន​មែន​ជា​ការ​បោះ​ឆ្នោត​ទម្លាក់​ឡើយ ផ្ទុយ​ទៅ​វិញ​​ប្រជុំ​ពិភាក្សា​គ្នា​រក​ដំណោះ​ស្រាយ​ស្វែង​រក​ក្រុម​ប្រឹក្សា​​ណា​ដែល​មាន​ពេល​វេលា​គ្រប់​គ្រាន់​អាច​​ជួយ​ដល់​សកម្ម​ភាព​របស់​សមាគម​បាន​ ៕