ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី ! ជនបរទេស​ម្នាក់​នេះ​នៅ​មិន​នៅ​ទៅ​បញ្ចេញ​កំហឹង​ដាល់​ទូ ATM

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​០៤​ល្ងាច ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៨ ជនជាតិ​បរទេស​ម្នាក់​បាន​វាយ​អេ​ក្រង់​ទូ ATM របស់​ធានា​គារ ABA…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​០៤​ល្ងាច ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៨ ជនជាតិ​បរទេស​ម្នាក់​បាន​វាយ​អេ​ក្រង់​ទូ ATM របស់​ធានា​គារ ABA ដែល​មា​នទី​តាំងនៅ​ទល់មុខ​ផ្សា​រលើ ក្រុងព្រះ​សីហនុ បណ្ដាល​ឲ្យ​បែក​កញ្ចក់​អេ​ក្រង់​ទូ ATM មុត​នឹង​អំបែង​កញ្ចក់​រង​របួស​ឈាម​ដៃ​ខ្លួនឯង ។

លោក​ឧត្តមសេនីយ៍ត្រី កុ​ល ផា​លី ស្នងការ​រង​ទទួល​ផែន​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​លោក ហួរ ទ្រី បុគ្គលិក​ធានា​គារ ABA សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ​បាន​ចុះ​ទៅ​ធ្វើ​អន្តរាគមន៍ ព្រមទាំង​ឃាត់ខ្លួន​ជនជាតិ​បរទេស​នោះ​ជា​បន្ទាន់​ផង​ដែរ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនជាតិ​បរទេស​បាន​ឲ្យ​ដឹង​ថា រូបគេ​មានឈ្មោះ HAPYEHKO NARCHENKO ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​ជនជាតិ​រុ​ស្ស៊ី ជា​អ្នក​ទេសចរណ៍ ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ក្រុម​១៦ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

លោក​ឧត្តមសេនីយ៍ត្រី កុ​ល ផា​លី បាន​បញ្ជាក់​ថា ជនសង្ស័យ​មាន​សភាព​ស្រវឹងស្រា​ជោកជាំ ហើយ​បាន​ទៅ​ចុច​ទូ ATM ដោយ​មិន​មាន​ដាក់​កាត​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ឡើយ ដោយ​រូបគេ​មាន​បំណង​បង្ករឿង​តែ​ម្តង ហើយ​បាន​ប្រើ​ដៃ​វាយ​ទៅ​លើ​កញ្ចក់​ទូ ATM បណ្តាល​ឲ្យ​បែក​កញ្ចក់​ទូ ATM មុត​ដៃ​រង​របួស​ឈាម​ហូរ​ប្រឡាក់​ខ្លួនប្រាណ ។ បច្ចុប្បន្ន​ជនបរទេស​រូប​នេះ​សមត្ថកិច្ច កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ