ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​មណ្ឌលគិរី ចុះ​ចែក​មួក​ការពារ​សុវត្ថិភាព​ចំនួន​១០០​មួក

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ​មន្ត្រីរាជការ​ជុំវិញ​ខេត្ត ចុះ​ចែក​មួក​ការពារ​សុវត្ថិភាព​ចំនួន​១០០​សម្រាប់ ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចរាចរ​តាម​ទ្រូងផ្លូវ ដែល​ភាគច្រើន​ពួក​គាត់​ជិះ​ម៉ូតូ​មិន​មាន​ពាក់មួក​ការពារ ។ យុ​ទ្ឋ​នា​ការ​ចែក​មួក​សុវត្ថិភាព​ដល់​អ្នក​ធ្វើ​ដំណើរ​ដោយ​ទោចក្រយានយន្ត​នេះ បាន​ធ្វើ​ឡើង​នៅ​រង្វង់​មូល​គោព្រៃ…

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ​មន្ត្រីរាជការ​ជុំវិញ​ខេត្ត ចុះ​ចែក​មួក​ការពារ​សុវត្ថិភាព​ចំនួន​១០០​សម្រាប់ ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចរាចរ​តាម​ទ្រូងផ្លូវ ដែល​ភាគច្រើន​ពួក​គាត់​ជិះ​ម៉ូតូ​មិន​មាន​ពាក់មួក​ការពារ ។

យុ​ទ្ឋ​នា​ការ​ចែក​មួក​សុវត្ថិភាព​ដល់​អ្នក​ធ្វើ​ដំណើរ​ដោយ​ទោចក្រយានយន្ត​នេះ បាន​ធ្វើ​ឡើង​នៅ​រង្វង់​មូល​គោព្រៃ ក្នុង​ក្រុង​សែន​មនោ​រម្យ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​អាជ្ញាធរ​ពាក់​ព័​ន្ឋ​ជា​ច្រើន​រូប ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ថា ដើម្បី​ចូលរួម​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរ ដែល​កើត​មាន​ជា​រៀងរាល់ថ្ងៃ ធ្វើ​ឲ្យ​មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​រហូត​ដល់​បាត់​បង់ជីវិត ដោយសារ​តែ​មិន​មាន​ពាក់មួក​ការពារ​សុវត្ថិភាព ។ អភិបាលខេត្ត​បន្ត​ថា សកម្មភាព​ចុះ​ចែក​មួក​ដល់​អ្នកបញ្ជា​ទោចក្រយានយន្ត​នា​ពេល​នេះ គឺជា​ការ​ដាស់​ស្មារតី​ដល់​អ្នកបើកបរ​ទាំងឡាយ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​លើ​បញ្ហា​សុវត្ថិភាព​ក្នុង​ពេល​បើកបរ ព្រោះ​នៅ​ពេល​មានការ​ប៉ះទង្គិច​ដោយ​ប្រការ​ណាមួយ មួក​សុវត្ថិភាព​អាច​ការពារ​ក្បាល​របស់​អ្នក ពី​គ្រោះថ្នាក់​ទាំងនោះ​បាន​យ៉ាង​មាន​ប្រ​សិ​ទ្ឋ​ភាព ។

លោក ម៉ៅ ធនា​រក្ស ប្រធាន​មន្ទីរ​សាធារណៈការ នឹង​ដឹក​ជញ្ជូន​ខេត្ត បាន​ឲ្យ​ដឹង​ថា យុ​ទ្ឋ​នា​ការ​នេះ​ក្រៅពី​ចែក​មួក​ជូន​ដល់​ប្រជាពលរដ្ឋ​នឹង​អ្នកដំណើរ មន្ត្រី​ជំនាញ​នឹង​សមត្ថកិច្ច​ផ្នែក​ចរាចរណ៍ ក៏​បាន​អប់រំ​ផ្សព្វផ្សាយ ដល់​អ្នក​ធ្វើ​ចរាចរ​តាម​ទ្រូងផ្លូវ​ទាំងឡាយ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​ប្រុង​ប្រយ័ត្ន យោគយល់​អធ្យាស្រ័យ នឹង​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ ។

លោក ម៉ៅ ធនា​រក្ស ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ធ្វើ​សកម្មភាព​ចែក​មួក​នេះ គឺ​បាន​ធ្វើ​រួម​គ្នា​ទូ​ទាំង​ប្រទេស​ក្នុង​ថ្ងៃ​តែ​មួយ លើ​ការ​ឡើង​កម្ពស់​សុវត្ថិភាព​របស់​អ្នកដំណើរ បង្ការ​គ្រោះថ្នាក់​នានា ដែល​កើត​មាន​ជាយថាហេតុ ជា​ពិសេស​ចំពោះ​អ្នកបើកបរ​ម៉ូតូ​ដែល​មិន​ពាក់មួក​ការពារ ឲ្យ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច ជា​ពិសេស​ត្រូវ​ពាក់មួក​គ្រប់ពេល​ធ្វើ​ដំណើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ