ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ទៅ​បុក​រថយន្ត​ដឹក​អង្គុបកណ្តុរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​បើករថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ក្នុង​ល្បឿន​បោះពួយ​យ៉ាង​លឿន​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៥០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៧​ត្រង់​ចំណុច​ខាង​មុខ​ក្រសួងការពារជាតិ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​បើករថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ក្នុង​ល្បឿន​បោះពួយ​យ៉ាង​លឿន​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៥០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៧​ត្រង់​ចំណុច​ខាង​មុខ​ក្រសួងការពារជាតិ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២J-៧៥៧៦ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ហុង សៅ​ពិ​សិ​ដ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ចំណែកឯ​រថយន្ត​រង​គ្រោះជា​រថយន្ត​របស់​ក្រុមហ៊ុន​ចាប់​សត្វល្អិត JAMSON ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២AJ-០១៧៥ បើកបរ​ដោយ​បុរស​បី​នាក់ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​រង​គ្រោះ​ខាងលើ​ដឹក​អង្គុបកណ្តុរ​ចេញ​មក​ពី​ក្រុមហ៊ុន​នៅ​ម្តុំ​ស្តុ​ប​ទេព​ផ​ន​បំណង​បើក​ទៅ​ចាប់​កណ្តុរ​ឱ្យ​គេ​នៅ​ម្តុំ​ត្រើយម្ខាង​ដោយ​ធ្វើ​ដំណើរ​តាម​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត និង​ក្នុង​ល្បឿន​លឿន ។

លុះដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​បង្ក​ខាងលើ​បើកបរ​ដោយ​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ហើយ​បើក​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ទៅ​បុក​រថយន្ត​ខាងលើ​ចំហៀង​ខាងឆ្វេង​ពេញទំហឹង​បណ្តាល​ឱ្យ​រថយន្ត​រង​គ្រោះ​ដាច់​កាឡេ​កង់​ខាង​មុខ​ចំហៀង​ខាងឆ្វេង ។

ចំណែកឯ​រថយន្ត​បង្ក​រង​ការ​ខូចខាត​បែក​ចង្កៀង និង​ដាច់​កាឡេ​កង់​ខាង​មុខ​ចំហៀង​ខាងឆ្វេង រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​ដោយសារ​តែ​ស្រវឹង​ខ្លាំង​ពេក​ក៏​បាន​សន្លប់​បែកពពុះមាត់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់​នឹង​បាន​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​ពីរ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ