ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱម យ៉ិ​ន​ទៀង ៖ បក្សពួក​និយម​មិន​ស្ថិត​ក្នុង​បទល្មើស​អំពើ​ពុក​រលួយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​អះអាង​ថា ករណី​បក្សពួក​និយម មិនមែន​ជា​បទល្មើស​អំពើ​ពុក​រលួយ ឬ​ទោស​ព្រហ្មទណ្ឌ​នោះ​ទេ ។ លោក​បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​សិក្ខាសាលា ស្ដី​ពី​អ្នក​សារព័ត៌មាន និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុក​រលួយ…

រាជធានី​ភ្នំពេញ ៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​អះអាង​ថា ករណី​បក្សពួក​និយម មិនមែន​ជា​បទល្មើស​អំពើ​ពុក​រលួយ ឬ​ទោស​ព្រហ្មទណ្ឌ​នោះ​ទេ ។

លោក​បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​សិក្ខាសាលា ស្ដី​ពី​អ្នក​សារព័ត៌មាន និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុក​រលួយ ដែល​រៀបចំ​ឡើង​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នា​ថ្ងៃ​ទី​២៥ ខែធ្នូ ម្សិលមិញ ។

លោក ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​រូប​នេះ​បន្ដ​ថា កន្លង​មក មាន​មហាជន​មួយ​ចំនួន​តែង​លើក​ឡើង​ថា បក្សពួក​និយម​នៅ​ក្នុង​ស្ថាប័នរដ្ឋ​គឺជា​អំពើ​ពុក​រលួយ​ដែល​ពួក​គេ​ទាមទារ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាត់វិធានការ​ចំពោះ​ករណី​នេះ ។

លោក​បាន​បញ្ជាក់​ថា ៖« មានការ​លើក​ឡើង​ថា បក្សពួក​និយម បងប្អូន​និយម គ្រួសារ​និយម​ជា​អំពើ​ពុក​រលួយ អាហ្នឹង​ដាក់​កូន​គាត់​ធ្វើ​នៅ ខុទ្ទកាល័យ​… អត់​មានច្បាប់​ណា​ចែង​ថា ជា​អំពើ​ពុក​រលួយ​ទេ » ។

លោក​បន្ត​ថា ប្រសិនបើ​មន្ត្រី​រដ្ឋាភិបាល ឬ​ស្ថាន​ប័ន​ណាមួយ​ដាក់​បញ្ចូល​បងប្អូន ឬ​គ្រួសារ របស់​ខ្លួន ឱ្យ​មាន​តួនាទី​សំខាន់​ណាមួយ​ក្នុង​ស្ថាប័ន បាន​ត្រឹម​ស្នើ​សុំ​ឱ្យ​ដក​ចេញ​តែ​ប៉ុណ្ណោះ តែ​ពួក​គេ​នឹង​មិន​ជាប់​ទោស​ក្នុង​អំពើ​ពុក​រលួយ ឬ​ច្បាប់ព្រហ្មទណ្ឌ​ឡើយ ។
ប៉ុន្តែ​ករណី​បទល្មើស​បក្ស​និយម​ដែល​អាច​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាត់​វិធាន​ការ​បាន​គឺ នៅ​ក្នុង​បទ​ដេញថ្លៃ​តែ​មួយ​ប៉ុណ្ណោះ ។ ប្រសិនបើ​មានការ​ឃុបឃិត​ដេញថ្លៃ​ឱ្យ​បក្សពួក​របស់​ខ្លួន អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

លោក​បាន​បញ្ជាក់​យ៉ាងដូច​នេះ​ថា ៖« ដេញថ្លៃ ប្រសិនបើ​ឱ្យ​កូន​ឯង សាច់ញាតិ​ខ្លួនឯង ឱ្យ​មិត្តភក្តិ​ជិតដិត​ខ្លួនឯង អីចឹង ច្បាប់​បក្សពួក​និយម​នេះ មាន​តែ​នៅ​ក្នុង​ករណី​ដេញថ្លៃ​តែ​មួយ​គត់ ក្រៅពី​នេះ ដេញថ្លៃ​អត់​មាន​ជាប់​បក្សពួក​និយម​ទេ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ