ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Taeyang ត្រៀម​នឹង​រៀប​ការ​ជាមួយនឹង​មិត្ត​ស្រី​ឆាប់​ៗ​នេះ

6 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តារា​កូរ៉េ​ប្រុស​ល្បី​របស់​ក្រុម Bigbang លោក Taeyang បាន​ភ្ជាប់ពាក្យ​ជាមួយនឹង​មិត្ត​ស្រី​របស់​ខ្លួន…

កូរ៉េ​ខាងត្បូង ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តារា​កូរ៉េ​ប្រុស​ល្បី​របស់​ក្រុម Bigbang លោក Taeyang បាន​ភ្ជាប់ពាក្យ​ជាមួយនឹង​មិត្ត​ស្រី​របស់​ខ្លួន ដែល​ជា​តារា​សម្តែង Min Hyo Rin បន្ទាប់​ពី​បាន​ស្គាល់គ្នា​ជា​សង្សារ​អស់​រយៈពេល​ជិត​៤​ឆ្នាំ​។

ប្រភព​ព័ត៌មាន Soompi បាន​ប្រាប់​ថា ពួក​គេ​ទាំង​ពីរ​នាក់​នឹង​រៀប​ការ​ជាមួយ​គ្នា​នៅ​ខែកុម្ភៈ ឆ្នាំ​ក្រោយ​នេះ មុន​ពេល Taeyang ត្រូវ​មាន​ភារកិច្ច​ចូល​ធ្វើ​ទាហាន​បំរើ​ជាតិ​។

នា​ពេល​នេះ ម្ចាស់​បទ Eyes, Nose Lips លោក Taeyang មាន​អាយុ​២៩​ឆ្នាំ​ហើយ​។ ជា​មួយ​គ្នា​នេះ​ដែរ លោក​ក៏​ត្រៀម​នឹង​ចូល​បំរើ​ទ័ព​តាម​ភារកិច្ច​របស់​ប្រជាជន​នៅ​កូរ៉េ​ផង​ដែរ។ សម្រាប់​ខាង​ស្រី​វិញ មាន​អាយុ​បង​ពីរ​ឆ្នាំ​។ ពោល​គឺ​នាង​មាន​អាយុ​៣១​ឆ្នាំ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពួក​គេ​ទាំង​ពីរ​នាក់​បាន​ប្រកាស​ជា​ផ្លូវការ​ថា ជា​សង្សារ​តាំងពី​ខែ​ឧសភា​ឆ្នាំ​២០១៥ មក​ម្ល៉េះ​។ តែ​ស្នេហា​របស់​អ្នក​ទាំង​ពីរ​មិនសូវ​ជា​បើកចំហរ​ប៉ុន្មាន​ទេ ព្រោះតែ​ពួក​គេ​ពេញចិត្ត​នឹង​ជីវិត​មាន​ឯកជន​។ សម្រាប់​ពេល​នេះ ពួក​គេ​បាន​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​ហើយ​។ សូម​ចូលរួម​អបអរ​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ