ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Janie ខឹង​មិត្ត​ភក្តិ​ម្នាក់​ដាច់​ក្បាល​កន្ទុយ​ដោយសារ​រឿង​ហួសចិត្ត​ម្យ៉ាង

6 ឆ្នាំ មុន

តារា​សម្តែង​ស្រី​ថៃ កូនកាត់​អា​មេ​រិ​កាំ​ង នាង ជេ​នី (Janie Thienphosuwan) កាលពី​ពាក់​កណ្តាល​​ឆ្នាំ​២០១៧ បាន​ប្រកាស​ផ្តាច់ចំណង​មិត្តភាព​ដ៏​ល្អ​ពី​មិត្ត​ភក្តិ​​របស់​នាង​ម្នាក់ គឺ​តារា​​សម្តែង​ស្រី Woonsen…

តារា​សម្តែង​ស្រី​ថៃ កូនកាត់​អា​មេ​រិ​កាំ​ង នាង ជេ​នី (Janie Thienphosuwan) កាលពី​ពាក់​កណ្តាល​​ឆ្នាំ​២០១៧ បាន​ប្រកាស​ផ្តាច់ចំណង​មិត្តភាព​ដ៏​ល្អ​ពី​មិត្ត​ភក្តិ​​របស់​នាង​ម្នាក់ គឺ​តារា​​សម្តែង​ស្រី Woonsen Virithipa ។

នាង ជេ​នី កាត់ចិត្ត​ផ្តាច់ចំណង​មិត្តភាព​នេះ គឺ​ដោយសារ​តែ​នាង Woonsen Virithipa បាន​​ណែនាំ​មនុស្ស​ស្រី​ម្នាក់​ទៅ​ឲ្យ​អតីត​មិត្ត​ប្រុស​នាង​ជេ​នី គឺ​លោក Keung Chalermchai ។ ក៏​ប៉ុន្តែ នាង​ជេ​នី កាលពី​រាត្រី​ថ្ងៃ​ទី២៤ ​ខែធ្នូ​ ពេល​ទៅ​ចូលរួម​ពិធី​មង្គល​ការ​​តារា​សម្តែង Margie Rasri នាង​ក៏​បាន​ជួប​នាង Woonsen Virithipa នៅ​ឯ​ពិធី​នោះ​ដែរ ។

ដំបូង​អ្នក​ទាំង​ពីរ​មិន​បាន​និយាយ​រកគ្នា ឬ​រ៉ា​ក់​ទាក់​គ្នា​នោះ​ទេ តែ​នៅ​វិនាទី​ចុង​ក្រោយ​នៃ​ពិធី​មង្គលការ​នោះ ពួក​គេ​ទាំង​ពីរ​នាក់​បាន​ឱប​គ្នា​យ៉ាង​ណែន លាយឡំ​ជាមួយនឹង​តំណក់​ទឹកភ្នែក ដោយសារ​តែ​តារា​ស្រី​ម្នាក់​ទៀត គឺ​នាង Nana Rybena គឺជា​អ្នក​សម្រប​សម្រួល​ឲ្យ​អ្នក​ទាំង ២ ត្រូវរ៉ូវ​គ្នា​វិញ​។

អ​ញ្ចឹ​ង​មាន​តែ​យើង​ជួយ​អបអរសាទរ​សម្រាប់​អ្នក​ទាំង ២ ដែល​បាន​ប្រែក្លាយ​ពី​សត្រូវ​ទៅ​ជា​​មិត្តសម្លាញ់​ម្តងទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ