ការឈឺបំពង់កជាបញ្ហាមួយកើតមានជាញឹកញាប់ ។ ការឈឺបំពង់ក អាចបណ្តាលមកពីមេរោគដែលទាមទារឲ្យមានការប្រើថ្នាំពពួក អង់ទីប៊ីយ៉ូទិច បើសិនជាវាបណ្តាលមកពីមេរោគបាក់តេរីគឺពពួកស្ត្រឹបតូកូក ( Streptococcus) ។ ប៉ុន្តែដើម្បីសម្រួលដល់ការឈឺចាប់នោះ គេអាចនឹងក៏ណែនាំដូចខាងក្រោម ៖
-ទទួលទានថ្នាំបំបាត់ការឈឺចាប់ដូចជា acetaminophen ឬibuprofen (សម្រាប់កុមារ ហាមមិនឱ្យប្រើ aspirin) ។
-ខ្ពុរមាត់ជាមួយទឹកក្តៅ ឧណ្ហៗ១ពែង លាយជាមួយអំបិល ១/៤ ស្លាបព្រាកាហ្វេ ។
-បៀមថ្នាំឈឺបំពង់ក ។
-ទទួលទានអាហារណាដែលទន់ និងងាយស្រួលលេប ឬក្តៅឧណ្ហៗ (ដូចជាទឹកស៊ុបបន្លែ ឬតែ) ។
-ចៀសវាងការទទួលទានហឹរ ឬមានជាតិអាស៊ីត ។
-គេង និងទទួលទានទឹកឱ្យបានច្រើន ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ