ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊្រេ​ត ភី​ត ចាប់អារម្មណ៍​លើ​នាង​ជេ​ន្នី​ហ្វ៊ើ ឡូ​រ៉េ​ន

6 ឆ្នាំ មុន

មាន​ពាក្យ​ចចាមអារ៉ាម​ថា លោក​ប្រ៊េ​ត ភី​ត អាយុ​៥៤​ឆ្នាំ កំពុង​ចាប់អារម្មណ៍​ទៅ​លើ​តារា​សម្តែង​ជេ​ន្នី​ហ្វ៊ើ ឡូ​រ៉េ​នដោយ​និយាយ​ថា​«​នាង​ជានា​រី​នៅ​ក្នុង​សុបិន​របស់ខ្ញុំ​» ។ ទោះបីជា​ពាក្យ​ចចាមអារ៉ាម​នោះ​ឮ​សុសសាយ និង​ហាក់ដូចជា​ពួក​គេ​មាន​សម្ព័ន្ធភាព​ជាមួយ​គ្នា​យ៉ាង​ស្អិតរ​មួ​ត​ក៏​ដោយ ប៉ុន្តែ​មាន​ប្រភព​ផ្សេង​ទៀត​បញ្ជាក់​ថា…

មាន​ពាក្យ​ចចាមអារ៉ាម​ថា លោក​ប្រ៊េ​ត ភី​ត អាយុ​៥៤​ឆ្នាំ កំពុង​ចាប់អារម្មណ៍​ទៅ​លើ​តារា​សម្តែង​ជេ​ន្នី​ហ្វ៊ើ ឡូ​រ៉េ​នដោយ​និយាយ​ថា​«​នាង​ជានា​រី​នៅ​ក្នុង​សុបិន​របស់ខ្ញុំ​» ។ ទោះបីជា​ពាក្យ​ចចាមអារ៉ាម​នោះ​ឮ​សុសសាយ និង​ហាក់ដូចជា​ពួក​គេ​មាន​សម្ព័ន្ធភាព​ជាមួយ​គ្នា​យ៉ាង​ស្អិតរ​មួ​ត​ក៏​ដោយ ប៉ុន្តែ​មាន​ប្រភព​ផ្សេង​ទៀត​បញ្ជាក់​ថា វា​មិនមែន​ជា​ការណ៍​ពិត​ទេ។

នាងជេ​ន្នី​ហ្វ៊ើ ឡូ​រ៉េ​ន តារា​សម្តែង​អាយុ​២៧​ឆ្នាំ ទើប​មាន​ដំណឹង​ថា​បាន​លែងលះ​ជាមួយ​លោក​ដា​រ៉េ​ន អា​រ៉ូ​ណូ​វ​ស្គី អ្នកដឹកនាំ​រឿង​អាយុ​៤៨​ឆ្នាំ កាលពី​ខែ​មុន ចំណែក​លោក​ប៊្រេ​ត ភី​ត បាន​លែងលះ​ជាមួយ​នាង​អេ​ន​ចេ​លី​ណា ជោ​លី កាលពី​២​ឆ្នាំ​មុន ។

លោក​ប៊្រេត ភី​ត ចាប់អារម្មណ៍​ទៅ​លើ​នាង​ជេ​ន្នី​ហ្វ៊ើ ឡូ​រ៉េ​ន តាំងពី​ច្រើន​ឆ្នាំ​មុន និង​ព្យា​យាម​ទាក់ទង​ជាមួយ​តារា​សម្តែង​រូប​នេះ​ក្រោយ​ពី​បាន​លេខ​ទូរស័ព្ទ​ពី​មិត្តភក្តិ ទោះ​បីជា​រូប​លោក​មិនសូវ​ហ៊ាន​ក៏​ដោយ ប៉ុន្តែ​ទទួល​កម្លាំងចិត្ត​ពី​មិត្តភក្តិ​ជួយ​គាំទ្រ​ពី​ខាងក្រោយ ។

ប្រភព​បញ្ជាក់​ថា​« ប៊្រេត​ភី​ត ហាក់ដូចជា​បារម្ភ​ចំពោះ​ការ​ណាត់​នាង​ដើរ​កម្សាន្ត ប៉ុន្តែ​មហាជន​រមែង​និយាយ​ថា ជេ​ន្នី​ហ្វ៊ើ សក្តិ​សម​គ្នា​បំផុត​ជាមួយ​លោក »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ