​ផ្សារ​ម៉ា​ក្រូ ! មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​បោះ​ដុំ​ទី​១ នៅ​កម្ពុជា​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​!


រាជធានី​ភ្នំពេញ​៖ ផ្សារ​ម៉ា​ក្រូ មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​បោះ​ដុំ​ធំ​បំផុត មាន​មូល​ដ្ឋាន​មក​ពី​ប្រទេស​ថៃ​ បាន​បើក​សម្ពោធ​សាខា​ដំបូង​របស់​ខ្លួន​នៅ​កម្ពុជា​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ នា​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​មាន​រៀបចំ​ព្រឹ​ត្តិ​ការណ៍​ដ៏​អស្ចារ្យ​ជាមួយ​និង​កម្មវិធី​បញ្ចុះតម្លៃ​ពិសេស​ចាប់ពី​១០% ដល់​៣០% ព្រមទាំង​រង្វាន់​ផ្សេង​​ទៀត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​អតិថិជន និង​អាជីវករ​ទាំងអស់ ដែល​គិត​ជា​ទឹកប្រាក់​សរុប​ស្មើនឹង​ជាង ៣៥,០០០​ដុល្លារ​។

កម្មវិធី​បើក​សម្ពោធ​ជា​ផ្លូវការ ផ្សារ​ម៉ា​ក្រូ ជា​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​បោះ​ដុំ​ទី​មួយ​​នៅ​កម្ពុជា សម្រាប់​អាជីវករ​លក់រាយ សណ្ឋាគារ ភោជនីយដ្ឋាន និង​សេវាកម្ម​ម្ហូប​អាហារ នេះ​បាន​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយ​និង​លោកស្រី ស៊ុ​ឆា​ដា អ៊ី​ធី​ចា​រូ​គូ​ល (Ms.Suchada Ithijarukul) អគ្គ​នាយ​ក្រុម​ហ៊ុន ស៊ី​យ៉ា​ម ម៉ា​ក្រូ ចំកាត់​មហាជន និង​លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ អគ្គនាយក​ក្រុមហ៊ុន អិ​ល​. វ៉ា​យ​. ភី គ្រុប (L.Y.P Group)​។

ដើម្បី​អបអរសាទរ​ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នេះ ផ្សារ​ម៉ា​ក្រូ ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ​យ៉ាង​​ពិសេស​រហូត​ដល់​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៨ និង​បន្ត​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ​ជា​ច្រើន​​ផ្សេង​ទៀត​ជា​រៀង​រាល់ ២​ស​ប្ដា​ហ៍​ម្ដង​។ កម្មវិធី​លក់​បញ្ចុះតម្លៃ​នៅ​ថ្ងៃ​បើក​សម្ពោធ​ជា​ផ្លូវការ​នេះ គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​ជំហាន​ដំបូង​នៃ​សកម្មភាព​ផ្ដល់​ជូន​ពិសេស​ជា​ច្រើន​ទៀត​ដល់​អតិថិជន និង​អាជីវករ​ប៉ុណ្ណោះ​។ អតិថិជន​ទាំងអស់​នឹង​រីក​​រាយ​ជាមួយ​សកម្មភាព​ដ៏​អស្ចារ្យ​ជា​ច្រើន រួម​ទាំង​ការ​ទិញ​ទំនិញ​ក្នុង​តម្លៃ​ទាប​សមរម្យ ដែល​មាន​ផលិត​ផល​សរុប​ជាង ១០,០០០​ប្រភេទ​។ អតិថិជន​ជា​សមាជិក​ម៉ា​ក្រូ​ទាំងអស់​នឹង​ទទួល​បាន​ការ​បញ្ចុះតម្លៃ​ពិសេស​ជា​បន្តបន្ទាប់​ដែល​អាច​ឲ្យ​ពួក​គាត់​យក​ទៅ​លក់​បន្ត​បាន​ប្រាក់​ចំណេញ កាត់​បន្ថយ​ថ្លៃដើម​សម្រាប់​អាជីវកម្ម​របស់​ខ្លួន និង​អាច​គ្រប់គ្រង​ទុន​បង្វិល​សាច់​ប្រាក់​យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​ឲ្យ​ដំណើរការ​អាជីវកម្មរ​របស់​ខ្លួន​កាន់តែ​រីក​ចម្រើន​​ប្រកបដោយ​និរន្តរភាព​។

ផ្សារ​ម៉ា​ក្រូ​បាន​រៀបចំ​បរិវេណ​ផ្សារ​ឲ្យ​អតិថិជន​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ជាវ​ទំនិញ ដែល​​មាន​ផ្ទៃដី​ទំហំ​១០.០០០​ម៉ែត្រក្រឡា មាន​បំពាក់​ម៉ាស៊ីនត្រជាក់​គ្រប់​ទីតាំង​លក់ និង​មាន​ចំណតរថយន្ត​ធំ​ទូលាយ​ដែល​អាច​ផ្ទុក​យានយន្ត​បាន​រហូត​ដល់​ជាង ៥០០​គ្រឿង​។ ផ្សារ​​ម៉ា​ក្រូ ផ្ដល់​ជូន​នូវ​ផលិតផល​យ៉ាង​សម្បូរ​បែប​ប្រកបដោយ​គុណភាព​ខ្ពស់​ដែល​ធានា​តាម​ស្ដង់ដាប្រទេស​ថៃ និង​អន្តរជាតិ​ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អា​ជីករ​លក់រាយ និង​​ប្រតិបត្តិ​ករ ផ្នែក​សណ្ឋាគារ ភោជនីយដ្ឋាន ​និង​សេវាកម្ម​ម្ហូបអាហារ​ (HoReCa)​។ ទំនិញ​​ទាំងអស់​ត្រូវ​បាន​រៀបចំ​បែងចែក​ទៅ​តាម​ប្រភេទ និង​នៅ​តាម​ធ្នើរ ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ងាយស្រួល​ក្នុង​ការ​រក​ទិញ​ទំនិញ​។ ផ្សារ​ម៉ា​ក្រូ បើក​លក់​ចាប់ពី​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង ១០​យប់ ជា​រៀងរាល់ថ្ងៃ​។

ផ្សារ​ម៉ា​ក្រូ​ប្តេជ្ញា​ដំណើរការ​អាជីវកម្ម​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​សង្គម​ក្រោម​គោលការណ៍​អភិបាលកិច្ច​ល្អ​។ ក្រុមហ៊ុន បាន​ផ្ដល់​ជា​ឱកាស​ការងារ​ថ្មី​ៗ​ដល់​និយោជិត​ក្នុង​ស្រុក ផ្ដល់​ការ​បណ្ដុះបណ្ដាល​យ៉ាង​ពេញលេញ និង​ចំណេះដឹង​ក្នុង​ការ​លក់​ដល់​អាជីវ​ករ​លក់រាយ ក៏​ដូច​ជា​សហការ​ជាមួយ​កសិករ​ក្នុងស្រុក​ដើម្បី​បង្កើន​ផលិតផល​មាន​គុណ​ភាព សុវត្ថិភាព និង​អនាម័យ​ខ្ពស់​សម្រាប់​អតិថិជន​។ ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​ស្មារតី​​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់ ផ្សារ​ម៉ា​ក្រូ​ក្នុង​នាម​ជា «​ដៃគូ​អាជីវកម្ម​របស់​អ្នក​»​។

អំពី​ផ្សារ​ទំនិញ​បោះ​ដុំ ម៉ា​ក្រូ​ ៖ ក្រុមហ៊ុន ម៉ា​ក្រូ (​ខេ​ម​បូ​ឌា​) ឯ​.​ក ជា​សម្ព័ន្ធ​សហគ្រាស​ចម្រុះ​​រវាង​ក្រុមហ៊ុន Siam Makro Public Company Limited និង​ដៃគូ​អាជីវកម្ម​កម្ពុជា​។ ក្រុម​ហ៊ុន​នេះ ត្រូវ​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម ដើម្បី​ផ្គត់ផ្គង់​នូវ​ផលិតផល​ចម្រុះ​សម្បូរ​បែប​គ្រប់​​ប្រភេទ​ដល់​ដៃគូ​អាជីវកម្ម និង​ប្រតិបត្តិ​ករ​អាជីវកម្ម​ទាំងអស់ រួម​មាន អាជីវករ​លក់​រាយ បណ្ដា​សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន​ផ្គត់ផ្គង់​ម្ហូបអាហារ ក្រុមហ៊ុន​ផ្ដល់​សេវា​កម្ម ទីភ្នាក់ងារ​រាជរដ្ឋាភិបាល គ្រឹះស្ថាន​អប់រំ និង​ប្រតិបត្តិ​ករ​អាជីវកម្ម​ដទៃ​ទៀត​។

ម៉ា​ក្រូ​ដែល​ជា​ផ្សារ​ទំនិញ​បោះ​ដុំ​ដ៏​ធំ​មុនគេ​បង្អស់​នៅ​កម្ពុជា ដែល​ទំនិញ​ទាំងអស់​ត្រូវ​បាន​រៀបចំ​ទៅ​តាម​ប្រភេទ និង​ទីកន្លែង ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ឲ្យ​កាន់តែ​ងាយ​ស្រួល​ក្នុង​រក​ទិញ​ទំនិញ​។ សំខាន់​ជាង​នេះ​ទៀត​ ផ្សារ​ម៉ា​ក្រូ ផ្ដល់​ជូន​តម្លៃ​លក់ដុំ​ដែល​ផ្ដល់​​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​អាជីវករ​លក់រាយ​ទាំងអស់​។ ស្វាគមន៍​ដល់​អតិថិ​ជន និង​អាជីវករ​ទាំងអស់ សូម​មក​ចុះ​ឈ្មោះ​ជា​សមាជិក​របស់​ផ្សារ​ម៉ា​ក្រូ ដើម្បី​ទទួល​បាន​​នូវ​ភាព​ងាយស្រួល ការ​ផ្ដល់​ជូន​តម្លៃ​ពិសេស និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​។

លោក​អ្នក​អាច​ទាក់ទង​ផ្សារ​ម៉ា​ក្រូ បាន​តាម​រយៈ​៖
1.​ ​បញ្ជរ​សេវា​អតិថិជន ​៖ សាខា​សែន​សុខ
2.​ ​លេខ​ទូរស័ព្ទ​ ៖ 023 977 355
3.​ ​គេហទំព័រ​ ៖ www.makrocambodia.com
4.​ ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ​៖ www.facebook.com/makrocambodia

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ