ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អ្នកកាសែត​2​នាក់​

6 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា ប្រកាស​កាលពី​ថ្ងៃ​ទី​១៣ ធ្នូ ថា អ្នក​កាសែត​​​២​នាក់​របស់​រ៉​យ​ទ័​រ​ជា​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ដែល​ស៊ើបអង្កេត​លើ​ការ​បង្ក្រាប​របស់​កង​យោធា​លើ​ពួក​រ៉ូ​ហ៊ីង​យ៉ា​ត្រូវ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១២ ធ្នូ នៅ​ទីក្រុង​រ៉​ង់​ហ្គូ​ន​ជាទី​ក្រុង​ធំ បំផុត​របស់​ប្រទេស…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា ប្រកាស​កាលពី​ថ្ងៃ​ទី​១៣ ធ្នូ ថា អ្នក​កាសែត​​​២​នាក់​របស់​រ៉​យ​ទ័​រ​ជា​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ដែល​ស៊ើបអង្កេត​លើ​ការ​បង្ក្រាប​របស់​កង​យោធា​លើ​ពួក​រ៉ូ​ហ៊ីង​យ៉ា​ត្រូវ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១២ ធ្នូ នៅ​ទីក្រុង​រ៉​ង់​ហ្គូ​ន​ជាទី​ក្រុង​ធំ បំផុត​របស់​ប្រទេស ។

ក្រសួង​ព័ត៌មាន​មី​យ៉ា​ន់​ម៉ា​ក្នុង​សេចក្តី​ប្រកាស​មួយ​តាម FACE BOOK ថ្លែង​ថា អ្នក​កាសែត​​២​នាក់ លោក WA LONG និង​លោក KYAW SOE OO ប្រមូល​ដោយ​ខុសច្បាប់​បណ្តា​​ព័ត៌មាន​ក្នុង​គោលបំណង​ចែកចាយ​ដល់​សារព័ត៌មាន​បរទេស​មួយ ។

យោង​តាម​ច្បាប់​ស្តី​ពី​ការ​សម្ងាត់​ផ្លូវការ​ដែល​មាន​តាំងពី​ឆ្នាំ​១៩២៣​សម័យកាល​ក្រោម​ការ​ត្រួតត្រា​របស់​អង់គ្លេស​មក អ្នកកាសែត​ទាំង​២​នាក់​នោះ​អាច​មានទោស​ជាប់គុក​រហូត​ដល់​១៤​ឆ្នាំ ។

រូបថត​មួយ​សន្លឹក​របស់​អ្នកកាសែត​ទាំង​២​នាក់​នោះ​អម​សេចក្តី​ប្រកាស​របស់​ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា អ្នក​ទាំង​២​ត្រូវ​ឃុំខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​មួយ​នា​ជាយក្រុង​រ៉​ង់​ហ្គូន។

លោក WA LONE និង​លោក KYAW SOE OO បាត់​ខ្លួន​ចាប់តាំងពី​យប់​ថ្ងៃ​ទី​១២ ធ្នូ មក​ក្រោយ​ត្រូវ​អញ្ជើញ​ឱ្យ​ចូលរួម​អាហារ​ពេល​ល្ងាច​មួយ​ដោយ​អ្នក​ទទួលខុសត្រូវ​ប៉ូលិស​២​រូប ។ មុន​ពេល​ចេញផ្សាយ​សេចក្តី​ប្រកាស អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ZAW HTAY និយាយ​ថា ប្រាកដ​ហើយ​ដែល​អ្នក​ទាំង​២​ត្រូវ​ចាប់ខ្លួន ។ អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា ពុំ​ត្រឹម​អ្នកកាសែត​ទាំង​២​រូប​ទេ សូ​ម្បី​ប៉ូលិស​ទាំងឡាយ​ដែល​ជាប់​ទាក់ទិន​នឹង​រឿង​នេះ​ក៏​ត្រូវ​ចាប់ខ្លួន​ដែរ ។ យើង​មាន​ចេតនា​ធ្វើ​សកម្មភាព​មួយ​ប្រឆាំង​ប៉ូលិស​ទាំងនោះ និង​ប្រឆាំង​បណ្តា​អ្នកកាសែត ។

ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជិត​១​លាន​នាក់​ដែល​គ្មាន​ប្រទេស​បាន​រត់​ភៀសខ្លួន​ចេញពី​អំពើ​ហិង្សា​របស់​កង​យោធា​នៅ​មី​យ៉ា​ន់​ម៉ា ហើយ​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​បង់​ក្លា​ដែ​ស ។

អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ថា ពួក​រ៉ូ​ហ៊ីង​យ៉ា​យ៉ាងតិច​៦.៧០០​​នាក់ ក្នុង​នោះ​មាន​កុមារ​យ៉ាងតិច​៧៣០​នាក់ ត្រូវ​សម្លាប់​តែ​ក្នុង​រយៈពេល​១​ខែ​ដំបូង​​នៃ​យុទ្ធនាការ​យោធា​នៅ​ភាគ​ខាងលិច​មី​យ៉ា​ន់​ម៉ា រវាង​ថ្ងៃ​ទី​២៥ សីហា និង​ថ្ងៃ​ទី​២៥ កញ្ញា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ