ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំ​ណឹង​ល្អ​! មន្ត្រី​ថ្នាក់​មូលដ្ឋាន​ជាង​៦​ម៉ឺន​នាក់​នឹង​ទទួល​បាន​សេវា​សុខភាព Free!

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ប្រកាស​ជា​សាធា​រណៈ​ថា មន្ត្រី​ថ្នាក់​មូលដ្ឋាន​ប្រមាណ​ជាង​៦​ម៉ឺន​នាក់​នឹង​ទទួល​បាន​របប​ពិនិត្យ​ជំងឺ​ដោយ​ឥត​គិតថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ចាប់ពី​ឆ្នាំ​២០១៨​នេះ​តទៅ​។​ ​ក្នុង​ពិធី​ជួប​សួរសុខទុក្ខ​កម្មករ កម្ម​ការិ​នី ១៥,១៣៣​នាក់​…

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ប្រកាស​ជា​សាធា​រណៈ​ថា មន្ត្រី​ថ្នាក់​មូលដ្ឋាន​ប្រមាណ​ជាង​៦​ម៉ឺន​នាក់​នឹង​ទទួល​បាន​របប​ពិនិត្យ​ជំងឺ​ដោយ​ឥត​គិតថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ចាប់ពី​ឆ្នាំ​២០១៨​នេះ​តទៅ​។​

​ក្នុង​ពិធី​ជួប​សួរសុខទុក្ខ​កម្មករ កម្ម​ការិ​នី ១៥,១៣៣​នាក់​ មក​ពី​រោងចក្រ​ចំនួន​១៣ ស្ថិត​នៅ​តំបន់​ទំនប់​កប់​ស្រូវ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​ថ្ងៃ​ទី​១៣ ខែធ្នូ នេះ​ សម្តេច​តេ​ជោ​មាន​​ប្រសាសន៍​ថា ប្រធាន​ភូមិ អនុប្រធាន​ភូមិ​ចំនួន ៤៣,១៤៩​នាក់ និង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ចំនួន ១១,៥៧២​នាក់ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដូច​កម្មករ​រោងចក្រ​កាត់ដេរ​ផង​ដែរ​។​

​ជាមួយ​គ្នា​នេះ​ដែរ ស្ត្រី​ថ្នាក់​ភូមិ​ និង​ថ្នាក់​ឃុំ​-​សង្កាត់ ដែល​សម្រាលកូន​ក៏​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចាប់ពី​៤០​ម៉ឺន​រៀល​ឡើង​ សម្រាប់​អ្នក​សម្រាល​បានកូន​មួយ​, កូន ២ ឬ​ក៏​កូន ៣​។​

​សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ភិ​បាល​កម្ពុជា បាន​ដាក់​ចេញ​គោលនយោបាយ​ថ្មី ដោយ​ផ្តល់​ឱ្យ​ស្ត្រី​កម្មករ​រោងចក្រ​ដែល​សម្រាលកូន ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​ចំនួន​៤០​ម៉ឺន​រៀល​។ ដោយឡែក​សម្រាប់​ស្ត្រី​មន្ត្រីរាជការ នឹង​ទទួល​បាន​៨០​ម៉ឺន​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ