ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​នយោបាយ​ឈ្នះ​ឈ្នះ ទើប​ប្រទេស​ទទួល​បាន នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ លោក​ឧត្តម​សេនី​យ៏​ឯក ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចំរុះ​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​បាន​អញ្ជើញ​ចូលរួម​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​អំពី​វិធីសាស្ត្រ​វាយតម្លៃ​លើ​ផល​ប៉ះពាល់​នៃ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ដល់​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ក្រោម​ជំនួយ​បច្ចេកទេស​របស់​ធនាគា​អភិវឌ្ឍន៍​អាស៊ី…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ លោក​ឧត្តម​សេនី​យ៏​ឯក ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចំរុះ​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​បាន​អញ្ជើញ​ចូលរួម​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​អំពី​វិធីសាស្ត្រ​វាយតម្លៃ​លើ​ផល​ប៉ះពាល់​នៃ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ដល់​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ក្រោម​ជំនួយ​បច្ចេកទេស​របស់​ធនាគា​អភិវឌ្ឍន៍​អាស៊ី លេខ​៨៨៣៤ ។

នា​ឱកាស​នោះ​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​វាយតំលៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​របស់​ក្រុមការងារ (RIA) នៃ​ក្រសួងការពារជាតិ​ដែល​មាន​ឧត្តមសេនីយ៍ឯក ម៉​ម សុ​ផាត អគ្គលេខាធិការ​ង​នាយកដ្ឋាន​នីតិកម្ម ក្រសួងការពារជាតិ ជា​ប្រធាន និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អជា​មួយ​ក្រុមការងារ RIA នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​សង្គមកិច្ច និង​វប្បធម៌ (ECOSO) ដែល​បាន​សហការ​រៀបចំ​សិក្ខាសាលា​នា​ពេល​នេះ​ជ្រួតជ្រាប​ស្តី​ពី​គោលការណ៍ ណែនាំ​អំពី​វិធីសាស្ត្រ វាយតម្លៃ​លើ​ផល​ប៉ះពាល់​នៃ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត (RIA) ឱ្យ​បាន​យល់​ដឹង​អំពី​កម្មវិធី​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​ដល់​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍ឯក ក៏​បាន​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ធនាគារ​អភិវឌ្ឍ​ន៏​អាស៊ី ដែល​បាន​គាំទ្រ​ជា​ជំនួយ​ផ្នែក​បច្ចេកទេស​ដល់​កម្មវិធី RIA ។ ដំណើរការ​កម្មវិធី RIA ជិត​៧​ឆ្នាំ​មក​ហើយ ដោយ​ទទួល​បាន​ភាព​ជោគជ័យ​តាម​ដំណាក់កាល​នីមួយ​ៗ​គួរ​ឱ្យ​កត់សម្គាល់​ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​ក្រសួង​ចំនួន​១៧ និង​ស្ថាប័ន​នីតិបញ្ញត្តិ​ចំនួន​២​ចូលរួម​ក្នុង​កម្មវិធី RIA នេះ​ដើម្បី​ឱ្យ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​តាម​បែប​វិទ្យាសាស្ត្រ​ពិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ