ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​ហាង​ដោយសារ​ម៉ែ​ចិត្ត​ស្លុយ​នេះ គ្រាន់តែ​កាត់សក់​កូន​យូរ

6 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ជា​ម្តាយ​បាន​ដក​កាំភ្លើង​ចេញពី​កាបូប ដោយសារ​តែ​ជាងកាត់សក់​កូន​យូរ​ពេក​។ រឿង​នេះ​កើតឡើង​នៅ​ហាង​កាត់សក់​មួយ ក្នុង Cleveland…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ជា​ម្តាយ​បាន​ដក​កាំភ្លើង​ចេញពី​កាបូប ដោយសារ​តែ​ជាងកាត់សក់​កូន​យូរ​ពេក​។ រឿង​នេះ​កើតឡើង​នៅ​ហាង​កាត់សក់​មួយ ក្នុង Cleveland រដ្ឋ Ohio​។

កូនប្រុស​របស់​ស្ត្រី​ម្នាក់​នោះ ដែល​ជា​ក្មេង​អាយុ​៧​ឆ្នាំ កំពុង​អង្គុយ​ឲ្យ​ជាងកាត់សក់​ឲ្យ​។ ជាងកាត់សក់ គឺជា​កូនជាង​ដែល​រៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ ហើយ​ឆ្លៀត​មក​ធ្វើការ​។
ដោយសារ​តែ​ជាងកាត់សក់​យូរ​ពេក ស្ត្រី​ចិត្ត​ឆៅ​ម្នាក់​នោះ​បាន​ស្រែក​រអ៊ូ​ពី​ការ​គ្រប់គ្រង​នៅ​ក្នុង​ហាង​។

នៅ​ពេល​អ្នកគ្រប់គ្រង​មក​ជួប​និយាយ នាង​ក៏​ដក​កាំភ្លើង​ចេញពី​កាបូប ហើយ​និយាយ​ថា៖ «​អញ​មាន​គ្រាប់​ពីរ​បង់ ហើយ​អញ​នឹង​បាញ់​ហ្អែ​ង​»​។ ក្រោយ​ពេល​និយាយ​ហើយ នាង​ក៏​ទុក​កាំភ្លើង​នោះ​វិញ ហើយ​ឲ្យ​ជាងកាត់សក់​បន្ត​រហូត​ដល់​រួចរាល់​។ នាង​ក៏​បាន​ដើរ​ចេញ​ទៅ​ជាមួយនឹង​កូន​របស់​នាង​ពីរ​នាក់​។

សាក្សី​នៅ​កន្លែង​កើតហេតុ អ្នកស្រី Marlyn Medina បាន​ប្រាប់​ថា ៖ «​នាង​ដក​កាំភ្លើង​ចេញ​មក ហើយ​និយាយ​ថា នាង​មានការ​អនុញ្ញាត​ឲ្យ​កាន់​កាំភ្លើង​។ តែ​ពេល​នោះ​មានកូន​ជាង​ម្នាក់​ទៀត ស្រែ​កថា ទោះបីជា​អ​ញ្ចឹ​ង​ក៏​ដោយ ក៏​មិន​ត្រូវ​ដក​ចេញ​ឲ្យ​គេ​ឃើញ​ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ