ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​តាម​អាកាស​លើ​ឃ្លាំង​មី​ស៊ី​ល ​ស្លា.ប់​20​នាក់

6 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​ថ្លែង​ថា ពួក​ឧទ្ទាម​ហ៊ូ​ធី​យ៉ាងតិច​២០​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​១០ ធ្នូ ពេល​កងកម្លាំង​អាកាស​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត វាយប្រហារ​ឃ្លាំង​ស្តុក​មី​ស៊ី​ល​មួយ​នៅ​ខេត្ត HAJJAH នា​ភាគ​ពាយ័ព្យ​យេ​ម៉ែ​ន…

ប្រទេស​យេ​ម៉ែ​ន ៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​ថ្លែង​ថា ពួក​ឧទ្ទាម​ហ៊ូ​ធី​យ៉ាងតិច​២០​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​១០ ធ្នូ ពេល​កងកម្លាំង​អាកាស​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត វាយប្រហារ​ឃ្លាំង​ស្តុក​មី​ស៊ី​ល​មួយ​នៅ​ខេត្ត HAJJAH នា​ភាគ​ពាយ័ព្យ​យេ​ម៉ែ​ន ។

អ្នក​ទទួលខុសត្រូវ​រូប​នេះ​អះអាង​ថា យុទ្ធ​ជន​របស់​យើង​២០​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​ច្រើន​នាក់​ទៀត​រង​របួស​នៅ​ទីតាំង​រង​ការ​វាយប្រហារ​នេះ ។ ឃ្លាំង​ស្តុក​មី​ស៊ី​ល​នេះ​បាន​ផ្ទុះ​ហើយ​ឆេះ​ក្រោយ​រង​ការ​វាយប្រហារ​តាម​អាកាស​២​លើក​បន្តបន្ទាប់​គ្នា ។ ទីតាំង​រង​ការ​វាយប្រហារ​ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​យោធា​តូច​មួយ​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី ក្នុង​តំបន់ AL RABOO ស្រុក ABS ដែល​ផ្គត់ផ្គង់​សម្ភារ​យោធា​ដល់​ពួក​យុទ្ធ​ជន​នៃ​ទីក្រុង MEDI ជាប់​ព្រំដែន​ជាមួយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បាន​បង្កើន​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​ពួក​ហ៊ូ​ធី​៦​ថ្ងៃ ក្រោយ​ពី​ពួក​ហ៊ូ​ធី​សម្លាប់​អតីត​ប្រធានាធិបតី​យេ​ម៉ែ​ន លោក​អា​លី អាប់​ដាល់​ឡា​ហ៍ សា​ឡេ​ហ៍ ដែល​បាន​ក្បត់​ពួក​គេ​ងាក​ទៅ​ឈោង​ចាប់ដៃ​ជាមួយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

អគ្គលេខាធិការ អ​.​ស​.​ប លោក ANTONIO GUTERRES កាលពី​ថ្ងៃ​ទី​១០ ធ្នូ បាន​ហៅ​សង្គ្រាម​នៅ​យេ​ម៉ែ​ន​ថា​ជា​សង្គ្រាម​ភ្លីភ្លើ​ដែល​លោក​ថា ផ្ទុយ​ទៅ​នឹង​ផលប្រយោជន៍​ផ្ទាល់​របស់​បណ្តា​ប្រទេស​ចូលរួម​ផង ។

អគ្គលេខាធិការ អ​.​ស​.​ប ក៏​សង្ឃឹម​ដែរ​ថា អន្តរាគមន៍​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ នឹង​ជួយ​សម្រួល​ដល់​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​កាន់​ប្រទេស​នេះ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​អា​េ​ម​រិ​ក CNN លោក GUTERRES ថ្លែង​ថា ខ្ញុំ​យល់​ថា នេះ​ជា​សង្គ្រាម​ភ្លីភ្លើ​មួយ​ប្រឆាំង​ផលប្រយោជន៍​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​របស់​អេ​មី​រ៉ាត់ អា​រ៉ាប់​រួម ។ ចំពោះ​បញ្ហា​អ៊ីរ៉​ង់​ខ្ញុំ​ពុំ​ឃើញ​មាន​ផលប្រយោជន៍​អី​ដែរ ព្រោះ​យេ​ម៉ែ​ន​ពុំ​មាន​ឥទ្ធិពល​សំខាន់​អ្វី​ក្នុង​តំបន់​ឡើយ ។ សង្គ្រាម​នេះ​ក៏​ផ្ទុយ​ផង​ដែរ​ទៅ​នឹង​ផល​ប្រយោជន៍​របស់​ប្រជាជន​យេ​ម៉ែ​ន​ដែល​កំពុង​ជួប​វិបត្តិ​មនុស្សធម៌​យ៉ាង​​អាក្រក់​បំផុត​នៃ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ