ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឡាវ​រ៉ូ​វ និយាយ​ថា ក្រុង​ព្យុ​ង​យ៉ាង​ចង់​ចរចា​ជាមួយ​អា​មេ​រិ​ក

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ រដ្ឋមន្ត្រី​ការបរទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ កាលពី​ថ្ងៃ​ទី​៧ ធ្នូ បាន​ប្រាប់​ដល់​សម​ភាគី​អា​មេ​រិ​ក លោក REX TILLERSON…

ប្រទេស​កូរ៉េ​ខាងជើង ៖ រដ្ឋមន្ត្រី​ការបរទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ កាលពី​ថ្ងៃ​ទី​៧ ធ្នូ បាន​ប្រាប់​ដល់​សម​ភាគី​អា​មេ​រិ​ក លោក REX TILLERSON ថា កូរ៉េ​ខាងជើង​ចង់​ឱ្យ​​មាន​ការ​ចរចា​គ្នា​ដោយ​ផ្ទាល់​ជាមួយ​សហរដ្ឋ​អា​មេ​រិ​ក ដើម្បី​ឱ្យ​ទទួល​បានការ​ធានា​នានា​លើ​សន្តិសុខ​របស់​ខ្លួន ។

លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ បាន​បញ្ជូន​សារ​នេះ​ដល់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​នៅ​ខាង​ក្រៅ​សន្និសីទ​មួយ​ស្តី​ពី​សន្តិសុខ​នៅ​ទីក្រុង​វី​យែ​ន ។ លោក​ថ្លែង​ថា យើង​ដឹង​ថា កូរ៉េ​ខាង
ជើង​ជាបឋម​ចង់​និយាយ​ជាមួយ​សហរដ្ឋ​អា​មេ​រិ​ក​ពី​ការ​ធានា​លើ​សន្តិសុខ​របស់​ខ្លួន ។ យើង​ត្រៀម​ខ្លួន​ជួយ​ទ្រទ្រង់ ហើយ​យើង​ត្រៀម​ចូលរួម ដើម្បី​សម្រួល​ដល់​ការ​ចរចា​បែប​នេះ ។ បណ្តា​សហ​សេ​វិក​អាមេ​រិ​ក ក្នុង​នោះ​មាន​ទាំង​លោក REX TILLERSON ផង​បានដឹង​នូវ​សារ​នេះ ។

កាលពី​យប់​ថ្ងៃ​ទី​៦ ធ្នូ ក្រសួងការបរទេស​កូរ៉េ​ខាងជើង​វាយតម្លៃ​ថា សមយុទ្ធ​យោធា​រួម​ធ្វើ​នា​ពេល​បច្ចុប្បន្ន​ដោយ​កងទ័ព​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​ជា​ការ​គំរាមកំហែង​បង្ក​សង្គ្រាម​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​ឧបទ្វីប​កូរ៉េ ។

ខណៈ​ភាព​តានតឹង​មាន​កាន់តែ​ខ្ពស់​រវាង​ក្រុង​ព្យុ​ង​យ៉ាង និង​ក្រុង​វ៉ា​ស៊ី​ន​តោន ដែល​បង្កើន​ថែម​តាម​រយៈ​ការ​អុជអាល និង​ការ​គំរាមកំហែង​គ្នា​ទៅ​វិញ​ទៅ​មក រវាង​លោក​ដូ​ណា​ល់ ត្រាំ និង​លោក​គី​ម ជុង​អ៊ុ​ន ប្រធានាធិបតី​អា​មេ​រិ​ក​ធ្លាប់​អះ​អាង​ជា​ច្រើន​លើក​ថា វា​ជា​ការ​ឥតប្រយោជន៍​ក្នុង​ការ​ពិភាក្សា​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង ។

ក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​តែ​និយាយ​ថា នៅ​តែ​បើកចំហ​ចំពោះ​ការ​ចរចា ប្រសិនបើ​កូរ៉េ​ខាង​ជើង​សន្យា​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ក៏​ប៉ុន្តែ​ក្រុង​ព្យុ​ង​យ៉ាង​បាន​បដិ​សេធ​ជា​ច្រើន​លើក​ដោយ​និយាយ​ថា អាវុធ​នុយក្លេអ៊ែរ​គឺ​សំខាន់​បំផុត​សម្រាប់​ការ​រស់រាន​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ