ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួ​ស វី​ហ្សា ភ័យ​ខ្លាច​អត់​គូ ព្រោះតែ​ឆាកល្ខោន​ស្នេហ៍

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា​សួ​ស វី​ហ្សា បាន​បញ្ជាក់​ពី​រឿង​នាង និង​តារា​សម្តែង​ថ្មី​លោក​ថ​មមី ក្រោយ​ពី​ផ្ទុះ​ព័ត៌មាន​ថា ពួក​នាង​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​គ្នា ។ អ្វី​ដែល​តារា​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​នោះ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា​សួ​ស វី​ហ្សា បាន​បញ្ជាក់​ពី​រឿង​នាង និង​តារា​សម្តែង​ថ្មី​លោក​ថ​មមី ក្រោយ​ពី​ផ្ទុះ​ព័ត៌មាន​ថា ពួក​នាង​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​គ្នា ។

អ្វី​ដែល​តារា​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​នោះ គឺ​បន្ទាប់​ពី​ពួក​គេ​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​ជា​បន្តបន្ទាប់ ដែល​មើលទៅ​ខុស​ពី​មិត្តភក្តិ​រាប់អាន​ធម្មតា​ក្នុង​អាជីព​សិល្បៈ ។

បន្ទាប់​ពី​ព័ត៌មាន​ផ្ទុះ​ឡើង​នោះ​មក កញ្ញា​សួ​ស វី​ហ្សា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ចេញ​មុខ​បកស្រាយ​ប្រាប់​មហាជន ដោយ​នាង​ចាត់​ទុក​ភាព​ស្និទ្ធស្នាល​ដែល​បានឃើញ​គ្មាន​អ្វី​លើស​ពី​ការ​រាប់អាន​គ្នា​ជា​មិត្តភក្តិ​ទេ ។

តាម​រយៈ​សំ​ណេ​រលើ​ហ្វេ​ស​ប៊ុ​ក តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស​កញ្ញា​សួ​ស វី​ហ្សា បញ្ជាក់​ថា «​ខ្ញុំ​សួ​ស វី​សា និង​ប្អូនប្រុស​ថ​មមី គ្មាន​ទាក់ទង​ស្នេហា​ពិតប្រាកដ​អី​ទេ គ្រប់​យ៉ាង​​ពួក​ខ្ញុំ​គ្រាន់តែ​សម្តែង​ប៉ុណ្ណោះ ហើយ​ពួក​យើង​ស្រលាញ់​រាប់អាន​គ្នា​ដូច​បងប្អូន​បង្កើត ។ ថ​មមី អាយុ​ប្អូន​ខ្ញុំ​ដល់​ទៅ​បី​ឆ្នាំ ហើយ​ខ្ញុំ​ស្រលាញ់​គាត់​ដូច​ប្អូន​ខ្ញុំ​បង្កើត ។ អត់​ចង់​ថែមថយ​អី​ទៀត​ទេ សូម​បកស្រាយ ខ្លី​ៗ វា​ជា​ការណ៍​ពិត ងាយ​យល់ ហើយ​សង្ឃឹម​ថា​អ្នក​ទាំងអស់​គ្នា​នឹង​អស់​ច​ម្ង់​ល់​ទៀត​ទៅ ។ ណាមួយ​ចេញ​មុខ​សារភាព​បែប​នេះ គឺ​ដោយសារ​ពួក​ខ្ញុំ​ក៏​ចង់បាន​ស្នេហា​មែនទែន ដូច​គេ​ដូច​ឯង​ដែរ ព្រោះ​អាយុ​ច្រើន​ហើយ បើ​រវល់​តែ​សម្តែង​ជាមួយ​គ្នា​អុ​ី​ចឹ​ង​ទៀត កាលណា​មាន​គូ​មែនទែន​នឹង​គេ ! ២០១៨​ហើយ មិន​ចង់​single ទៀត​ទេ សុំ​ទោស​ដល់ ALL MY FANS ផង​ណា​ដែល​ធ្វើ​ឱ្យ​ឆ្ងល់​មួយ​រយៈ »​។

មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​តារាចម្រៀង​កញ្ញា​សួ​ស វី​ហ្សា បាន​ពើបប្រទះ​រឿងរ៉ាវ​ស្នេហា ដោយ​កន្លង​មក​នាង​ធ្លាប់​ជួប​ស្នេហា​បែកបាក់​ម្តង​រួច​មក​ហើយ​ជាមួយ​តារា​ចម្រៀង​​ដូច​គ្នា ។ មានការ​បញ្ជាក់​ថា ស្នេហា​នោះ​បាន​ផ្តើម​ឡើង​តាំងពី​សួ​ស វី​ហ្សា មិន​ទាន់​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​មក​ម្ល៉េះ ។ ប៉ុន្តែ​ក្រោយ​ពេល​នាង​មានឱកាស​ចេញ​មុខ​នៅ​ក្នុង​វិស័យ​សិល្បៈ​បែរជា​ស្នេហា​ប្រេះឆា ហើយ​បុរស​រូប​នោះ​បាន​រៀប​ការ​នឹង​នារី​ម្នាក់​ផ្សេង​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ