ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ចាប់ហួយ​ដេក​លក់ ចោរ​ចូល​លួច​លុយ​អស់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នកលក់​អីវ៉ាន់​ចាប់ហួយ​ម្នាក់​បាន​ដេក​លង់លក់​យ៉ាង​ស្កប់ស្កល់​ទាំង​ថ្ងៃ ហើយ​ក្រោយ​ពេល​ភ្ញាក់​ឡើង​ស្រាប់តែ​បាត់​លុយ និង​កងដៃ ក៏​មានការ​ភ្ញាក់ផ្អើល​ឆោឡោ មិនដឹង​ថា​តើ​នរណា​ជា​អ្នក​លួច​របស់​គាត់​នោះ​ឡើយ ។ ស្រប​ពេល​កំពុង​មានការ​ភ្ញាក់ផ្អើល​ខាងលើ ក៏​មាន​យុវជន​ម្នាក់​ដែល​ជា​អ្នក​ជិតខាង​ប្រាប់​គាត់​ថា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នកលក់​អីវ៉ាន់​ចាប់ហួយ​ម្នាក់​បាន​ដេក​លង់លក់​យ៉ាង​ស្កប់ស្កល់​ទាំង​ថ្ងៃ ហើយ​ក្រោយ​ពេល​ភ្ញាក់​ឡើង​ស្រាប់តែ​បាត់​លុយ និង​កងដៃ ក៏​មានការ​ភ្ញាក់ផ្អើល​ឆោឡោ មិនដឹង​ថា​តើ​នរណា​ជា​អ្នក​លួច​របស់​គាត់​នោះ​ឡើយ ។ ស្រប​ពេល​កំពុង​មានការ​ភ្ញាក់ផ្អើល​ខាងលើ ក៏​មាន​យុវជន​ម្នាក់​ដែល​ជា​អ្នក​ជិតខាង​ប្រាប់​គាត់​ថា ខ្លួន​បានឃើញ​ក្មេង​ប្រុស​ម្នាក់​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​របស់​គាត់ ក្នុង​ពេល​ដែល​គាត់​កំពុង​ដេក​លក់ ។ បន្ទាប់​ពី​ទទួល​ដំណឹង​នេះ​ភ្លាម ស្ត្រី​អ្នកលក់​ចាប់ហួយ​រូប​នោះ​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​យុវជន​ដែល​ចូល​ផ្ទះ​របស់​ខ្លួន​នោះ រួច​ក៏​ធ្វើការ​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល ហើយ​បើ​ទោះបីជា​យុវជន​ខាងលើ​បដិសេធន៍​ថា មិន​បាន​លួច ហើយ​រក​ភស្ដុ​តាង​មិនឃើញ​ក្ដី ក៏​ស្ត្រី​ខាងលើ​បាន​សំណូមពរ​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់​ដែរ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ស្ត្រី​រង​គ្រោះ​រូប​នោះ​ឈ្មោះ រី​ម ផល អាយុ​៣៤​ឆ្នាំ មុខរបរ​លក់​អីវ៉ាន់​ចាប់ហួយ​នៅផ្ទះ ស្ថិត​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ដោយឡែក​យុវជន​សង្ស័យ​ឈ្មោះ កែវ ដែន អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​២ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាង​ត្បួ​ង​នោះ​ដែរ ។

ស្ត្រី​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា នាង​បាន​បាត់​លុយ​ចំនួន​២០​ម៉ឺន​រៀល និង​កងដៃ​កូនស្រី​១​កង ដែល​មាន​តម្លៃ​២០០​ដុល្លារ ប៉ុន្តែ​គាត់​មិន​បានដឹង​ថា នរណា​ជា​អ្នក​យក ហើយ​ក៏​មិន​បានឃើញ​ដោយ​ផ្ទាល់​ភ្នែក​ថា​យុវជន​ខាងលើ​ជា​អ្នក​លួច​ដែរ ។ នៅ​វេលា​ម៉ោង​ជិត​២​រសៀល ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​គាត់​កំពុង​លក់ដូរ​នៅ​ក្នុងផ្ទះ ស្រាប់តែ​ឃើញ​ក្មេង​ប្រុស​ដែល​ជា​ជនសង្ស័យ​ម្នាក់​នោះ បាន​កាន់​ចង្ក្រានហ្គាស​១ យក​ទៅ​លក់​ឲ្យ​នាង​ដល់​ផ្ទះ​ក្នុង​តម្លៃ​១៥,០០០​រៀល ។ ប៉ុន្តែ​ពេល​នោះ​នាង​មិន​ទិញ​ឡើយ ព្រោះ​គាត់​មាន​ចង្ក្រានហ្គាស​ប្រើ​ហើយ ម្យ៉ាង​មិន​ហ៊ាន​ទិញ​ទេ​ព្រោះ​មិនដឹង​ថា ក្មេង​ប្រុស​ម្នាក់​នេះ​បាន​ចង្ក្រានហ្គាស​នោះ​មកពីណា​ផង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​ក្មេង​ប្រុស​រូប​នោះ​បាន​ដើរ​ចេញពីផ្ទះ​របស់​នាង ចំណែក​រូប​គាត់​ដោយសារ​តែ​ងងុយដេក​ខ្លាំង​ពេក ក៏​បាន​ដេក​លង់លក់​រហូត​ដល់​វេលា​ល្ងាច ថ្ងៃ​ដដែល ទើប​ភ្ញាក់​ហើយ​មើល​លុយ និង​កងដៃ​កូនស្រី​ស្រាប់តែ​បាត់​អស់ ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ។ ពេល​នោះ​គាត់​មិន​បានដឹង​ថា​នរណា​ជា​អ្នក​លួច​នោះ​ទេ ហើយ​ក៏​មិន​បានឃើញ​ដោយ​ផ្ទាល់​ភ្នែក​ថា ក្មេង​ប្រុស​ខាងលើ​ជា​អ្នក​លួច​នោះ​ដែរ ប៉ុន្តែ​នៅ​ក្នុង​ខណៈ​ពេល​ដែល​គាត់​កំពុង​មានការ​ភ្ញាក់ផ្អើល មាន​យុវជន​ម្នាក់​ឈ្មោះ ផល សត្យា អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ និង​មានផ្ទះ​ជាប់​គ្នា​ជាមួយ​ផ្ទះ​គាត់​ដែរ​នោះ បាន​ប្រាប់​ថា ក្នុង​ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ដេក​លក់ រូបគេ​បាន​បានឃើញ​ក្មេង​ប្រុស​ឈ្មោះ កែវ ដែន ដើរ​ចូល​ទៅ​ក្នុងផ្ទះ​របស់​គាត់ ប៉ុន្តែ​មិនដឹង​ថា​បាន​លួច​លុយ និង​កងដៃ​ខាងលើ​ឬ​អត់​នោះ​ទេ ។ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម គាត់​បាន​សង្ស័យ​យ៉ាង​ខ្លាំង​ទៅ​លើ​ក្មេង​ប្រុស​រូប​នោះ ហើយ​ក៏​បាន​ចាប់ខ្លួន​ប្រគល់​ជូន​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។ នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​សួរនាំ​ក្មេង​ប្រុស​រូប​នោះ បាន​បដិសេធ​យ៉ាង​ដាច់​ថា ខ្លួន​មិន​បានដឹង មិន​បាន​លួច​លុយ រួម​និង​កងដៃ​របស់​ស្ត្រី​នោះ​ទេ ហើយ​ខ្លួន​ពិតជា​បាន​យក​ចង្ក្រានហ្គាស​មួយ​ដែល​លួច​បាន​ពី​អ្នក​ដ៏​ទៅ​លក់​ឲ្យ​ស្ត្រី​នោះ​មែន ។ ប៉ុន្តែ​គាត់​មិន​បាន​ទិញ​ឡើយ បន្ទាប់​មក​ខ្លួន​បាន​ចាក​ចេញពី​ទីនោះ ក្រោយមក​បាន​ត្រលប់​ទៅ​លក់​ឲ្យ​ម្ដងទៀត ប៉ុន្តែ​ពេល​ទៅ​ដល់​បានឃើញ​គាត់​ដេក​លក់ ខ្លួន​បាន​ចាកចេញ​ទៅ​វិញ​ភ្លាម​ៗ ដោយ​មិន​បាន​លួច​លុយ និង​កងដៃ​របស់​ស្ត្រី​នោះ​ឡើយ ក្រោយមក​ក៏​ស្រាប់តែ​ស្ត្រី​នេះ​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល និង​ចោទប្រកាន់​រូបគេ​ទាំង​កំរោល​បែប​នេះ​តែ​ម្ដង ។

ដោយឡែក​ស្ត្រី​ខាងលើ ទោះបីជា​មានការ​ប្រកែក​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវជន​នោះ​យ៉ាងណា​ក្ដី ក៏​ស្ត្រី​រូប​នេះ​បាន​ធ្វើការ​ប្ដឹង​ចោទប្រកាន់​ដដែល ព្រមទាំង​សំណូមពរ​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង បន្ទាប់​មក​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ បាន​បញ្ជូន​ក្មេង​ប្រុស​ម្នាក់​នោះ ទៅ​កាន់​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ និង​ចាត់ការ​បន្ត​ទៀត ៕