ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​កម្ទេច​ចោល​ទំនិញ​ខូចគុណភាព​២០៨០​គីឡូក្រាម​ចោល​ភ្លាម

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ប៉ាន សូ​ស​ក្ក័ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ចូលរួម​លោក​យន្ត មីន​អភិបាលខេត្ត​ព្រះ​សីហ​នុ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៧…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ប៉ាន សូ​ស​ក្ក័ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ចូលរួម​លោក​យន្ត មីន​អភិបាលខេត្ត​ព្រះ​សីហ​នុ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ បាន​អញ្ជើញ​ចូល​រូ​ម​ក្នុង​ពិធី​ដុត​កម្ទេច​ចោល​ទឹកដោះគោ MODILAC EXPERT DOUCEA ចំនួន​៦៣២​កេះ​ស្មើនឹង ៥៨៤​កំប៉ុង (​មិន​មាន​ភាព​អនុលោម ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​) រូ​ម​នឹង​ភេ​ជ្ជ​គ្រឿង​កំប៉ុង នំ​កញ្ចប់ ដែល​ខូចគុណភាព ជា​ច្រើន​មុខ​ផ្សេង​ទៀត​នៅ​ទីលាន​ចាក់សំរាម​អូ​តា​សេក ស្ថិត​ក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក​ម៉ាង ស៊ី​ណេ​ត ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ប្រាប់ បណ្តាញសារព័ត៌មាន​នៅ​ទីលាន​ដុត​កម្ទេច​នោះ​ថា ក្នុង​ការ​អនុវត្ត​កម្មវិធី​ត្រួតពិនិត្យ​ទំនិញ​នាំ​ចេញ -​ចូល​តាម​បណ្តា​មាត់ច្រក និង​ទំនិញ​ចរាចរ​នៅ​លើ​ទីផ្សារ​ក្នុង​កំឡុង​ពេល​១១​ខែ ដើមឆ្នាំ​២០១៧​នេះ សាខា​កាំកុងត្រូល​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​រឹបអូស​ទំនិញ​នាំ​ចូល​-​នាំ​ចេញ​រូ​ម​មាន​ទឹកដោះគោ​សំរាប់​បំបៅ​កូន​ក្មេង​ម៉ាក MODILAC EXPERT DOUCEA 1 de 0 a 6 mois ចំនួន​៦៣២​កេស​ស្មើរ​៧៥៨៤ កំប៉ុង (Exp date: 25/08/16)MODILAC EXPERT DOUCEA 2 de 6 mois a 1 an​ចំនួន​៤៨២​កេស​ស្មើរ​៥៧៨៤​កំប៉ុង (Exp date: 25/08/16)​សរុប ១១១៤​កេស ស្មើរ​១៣៣៦៨​កំប៉ុង​ស្មើរ​៥៣៤៧​គីឡូក្រាម រូ​ម​នឹង​ម្ហូបអាហារ​ចម្រុះ (​ភេសជ្ជៈ គ្រឿង​ឧបភោគបរិភោគ និង​នំ​ចម្រុះ​) មាន​ចំនួន​៧១១​គីឡូក្រាម ។

គ្រឿង​សមុទ្រ បន្លែ ជ្រក់ ប្រហិត មាន​ចំនួន​១២២​គីឡូក្រាម (​យើង​ធ្វើការ​កម្ទេច​ចោល​ភ្លាម​ៗ ក្រោយ​ធ្វើការ​ដកហូត ព្រោះ​យើង​មិន​អាច​ទុក​យូរ​បាន​) សរុប​បាន​៨៣០​គីឡូក្រាម ។ បរិមាណ​សរុប​ដែល​យើង​ធ្វើការ​ដុត​កម្ទេច​ទំនិញ​ខូចគុណភាព​នៅ​ក្នុងថ្ងៃនេះ​មាន​ចំនួន​២០៨០​គីឡូក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ