ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​ស្លា.ប់​ទាំងអស់​គ្នា

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​២​នាក់​ទៀត​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​ម៉ូតូ កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៤…

ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​២​នាក់​ទៀត​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​ម៉ូតូ កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤២-៤៣ ស្ថិត​ក្នុងភូមិ​ក្អម​សំណ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក ខេត្តកណ្ដាល ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ភាគី​ម៉ូតូ​ម៉ាក​C១១០ ពណ៌​ខ្មៅ ដឹក​ផ្លែស្វាយ បើកបរ​ដោយ​ឈ្មោះ យ៉េ​ត សា​រ៉េ​ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ បាន​ស្លាប់​នៅ​នឹង​កន្លែង ។ ចំណែក​ភាគី​ម្ខាង​ទៀត​ម៉ូតូ​ម៉ាក​កែ​ច្នៃ បើកបរ​ដោយ​ឈ្មោះ ថា ដា​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ក្អម​សំណ​លើ ឃុំ​ក្អម​សំណ និង​អ្នក​រួម​ដំណើរ​ជាមួយ​ម្នាក់​ទៀត​ឈ្មោះ ចាន់ រ័​ត្ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខ​កសិករ មាន​ទីលំនៅ​ភូមិ​រាំង​ជួរ​ឃុំ​ក្អម​សំណ បាន​រង​របួសធ្ងន់​ទាំង​២​នាក់ ហើយ​បាន​ដាច់ខ្យល់​ស្លាប់​ពេល​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ទាំង​២​នាក់ ។

ប្រភព​ព័ត៌មាន​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ភាគី​ខាង​ម៉ូតូ​ជិះ​ឌុ​ប​គ្នា​២​នាក់ ដោយ​មិន​មាន​ពាក់មួក​សុវត្ថិភាព និង​ម៉ូតូ​គ្មាន​កញ្ចក់ បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ក្អម​សំណ ។ លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​ជាមួយ​ភាគី​ម៉ូតូ​ជិះ​ម្នាក់ឯង ដោយ​មិន​មាន​ពាក់មួក​សុវត្ថិភាព​ទិស​ដៅ​ច្រាសទិស​គ្នា​ពេញទំហឹង​តែ​ម្តង ។

ក្រោយ​ទទួល​បាន​ព័ត៌មាន សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​ចាត់ការ​តាម​នីតិវិធី ។ ករណី​នេះ មន្ត្រី​ជំនាញ​បាន​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​ទាំង​ពីរ​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដូច​គ្នា ទើប​បណ្ដាល​ឲ្យ​បុក​គ្នា​រង​គ្រោះ​ទាំង​សងខាង​តែ​ម្ដង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ