ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកសមុទ្រ​ជោរ​ខ្លាំង​វាយប្រហារ​ទំនប់​ការពារ​ទឹកប្រៃ​ចូល​ស្រែ​ប្រជាពលរដ្ឋ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តំបន់កសិកម្ម​ធ្វើស្រែ​ក្នុងស្រុក​ព្រៃ​នប់​មាន​ផ្ទៃដី​ស្រែ​មួយ​ចំនួន​ត្រូវ​បាន​ទឹកប្រៃ​បាន​ហូរ​ចូល​ស្រែ​មិន​ទាន់​ច្រូតកាត់ ដោយសារ​តែ​ទឹកសមុទ្រ​ជោរ​ខ្លាំង​តាម​តំបន់​ដែល​ប្រព័ន្ធ​ទំនប់​ការពារ​ទឹកប្រៃ​ទាប​ត្រង់​ចំណុច​កូន​កុក​ប្រមាណ​ជា​ជិត​២០០​ម៉ែត្រ ស្ថិត​ក្នុង​ប៉ុ​ល​ឌែ​២ ក្នុង​ឃុំ​អូ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃ​នប់ ប៉ុន្តែ​មិន​ទាន់​មាន​ផល​បះ​ពាល់​ធ្ងន់​ធរ​ទេ​ស្រប​ពេល​ដែល​លោក​អភិបាលខេត្ត​បាន​ចុះ​ពិនិត្យ​ផ្ទាល់ ។ ជុំវិញ​ករណី​នេះ​រដ្ឋបាល​ខេត្ត…

ខេត្ត​ព្រះ​សីហ​នុ ៖ តំបន់កសិកម្ម​ធ្វើស្រែ​ក្នុងស្រុក​ព្រៃ​នប់​មាន​ផ្ទៃដី​ស្រែ​មួយ​ចំនួន​ត្រូវ​បាន​ទឹកប្រៃ​បាន​ហូរ​ចូល​ស្រែ​មិន​ទាន់​ច្រូតកាត់ ដោយសារ​តែ​ទឹកសមុទ្រ​ជោរ​ខ្លាំង​តាម​តំបន់​ដែល​ប្រព័ន្ធ​ទំនប់​ការពារ​ទឹកប្រៃ​ទាប​ត្រង់​ចំណុច​កូន​កុក​ប្រមាណ​ជា​ជិត​២០០​ម៉ែត្រ ស្ថិត​ក្នុង​ប៉ុ​ល​ឌែ​២ ក្នុង​ឃុំ​អូ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃ​នប់ ប៉ុន្តែ​មិន​ទាន់​មាន​ផល​បះ​ពាល់​ធ្ងន់​ធរ​ទេ​ស្រប​ពេល​ដែល​លោក​អភិបាលខេត្ត​បាន​ចុះ​ពិនិត្យ​ផ្ទាល់ ។

ជុំវិញ​ករណី​នេះ​រដ្ឋបាល​ខេត្ត ស្រុក និង​មន្ត្រី​ជំនាញ​ផ្សេង​ៗ​មាន​ខាង​ធនធានទឹក និង​កសិកម្ម​ជា​ដើម​បាន​ចុះ​ទៅ​កាន់​តំបន់​ទំនប់​ការពារ​ទឹកប្រៃ​ដើម្បី​តាមដាន​ពិនិត្យ​ស្ថានភាព​នេះ​ជា​ប្រចាំ និង​ដោះស្រាយ​ករណី​បន្ទាន់​ចាក់​ដី​ទប់​ជួយ​បង្កា​ទប់ស្កាត់​ពេល​ទឹកជោរ​ខ្លាំង​កុំឱ្យ​ហូរហៀរ​លើ​ខ្នង​ទំនប់​បន្ថែម​ចូល​ទៅ​ក្នុង​ស្រែ​ស្រប​ពេល​ដែល​ស្រូវ​កំពុង​ជិត​ទទួលផល ។ ទំនប់​ប៉ុ​ល​ឌែ​មាន​ប្រវែង​ជិត​៩០​គីឡូម៉ែត្រ​គ្របដណ្តប់​កា​ពារ​ដីស្រែ​ជិត​១០៥០០​ហិតា​ឆ្លងកាត់​១១​ឃុំ​ក្នុង​ក្នុង​ចំណោម​១៥​ឃុំ​ក្នុងស្រុក​ព្រៃ​នប់ ក្នុង​នោះ​មាន​ទ្វា​ទឹក​ជិត​៤០ ។

សូម​បញ្ចា​ក់ថា ទឹក​សម​ទ្រ​បាន​ចាប់ផ្តើម​ជោរ​ឡើង​ខ្លាំង​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ធ្វើ​ឱ្យ​តំបន់ឆ្នេរ​ខ្សាច់​ដូច​ជា​នៅ​ឆ្នេរ​អូរ​ឈើទាល​ក្នុង​ក្រុងព្រះសីហនុ​ជាដើម​ទឹកសមុទ្រ​ជោរ​ហូរ​ឡើង​ដល់​កន្លែង​ដែល​អាជីវក​រដាក់​តុ​លក់ដូរ ប៉ុន្តែ​អ្នកជំនាញ​ពន្យល់​ថា ជា​ស្ថានភាព​ធម្មជាតិ​តាម​រដូវ​កាល​ធម្មតា មិនមែន​ជា​បាតុភូត​អ្វី​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ