ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់ជាច្រើន​នាក់​ក្នុង​ការ​វាយប្រហារ​​ប្រឆាំង​ពួក​អ្នកគាំទ្រ​ប្រធានាធិបតី​

6 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​នី​ស្ថាន ៖ អ្នកនាំពាក្យប៉ូលិស​ខេត្ត​ណា​ន់​ហ្គា​ហារ លោក HAZRAT HUSSAIN MASHRIQIWAL គូសបញ្ជាក់​ប្រាប់ AFP ថា…

ប្រទេស​អា​ហ្វ​នី​ស្ថាន ៖ អ្នកនាំពាក្យប៉ូលិស​ខេត្ត​ណា​ន់​ហ្គា​ហារ លោក HAZRAT HUSSAIN MASHRIQIWAL គូសបញ្ជាក់​ប្រាប់ AFP ថា មនុស្ស​យ៉ាងតិច​៦​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​៣ ធ្នូ ក្នុង​ការ​វាយប្រហារ​អត្តឃាត​មួយ​សំដៅលើ​ការ​ប្រមូលផ្តុំ​មនុស្ស​មួយ​ជួយ​គាំទ្រ​ដល់​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ទីក្រុង​ហ្សា​ឡា​ឡា​បា​ដ​ភាគ​ខាងកើត​ប្រទេស ។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា ជន​អត្តឃាត​ដែល​ជិះ​ម៉ូតូ​បាន​ធ្វើ​ឱ្យ​ផ្ទុះ​ចំ​កណ្តាល​ការ​ប្រមូលផ្តុំ​មនុស្ស​ក្នុង​ទីក្រុង​ហ្សា​ឡា​ឡា​បា​ដ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៦​នាក់ ហើយ​មនុស្ស​១៣​នាក់​ទៀត​រង​របួស ។ នេះ​ជា​ការ​ប្រមូលផ្តុំ​មនុស្ស​សម្តែង​ការ​គាំទ្រ​ចំពោះ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក ASHRAF GHANI ។

ខេត្ត​ណា​ន់​ហ្គា​ហារ ជា​ខេត្ត​មួយ​នៅ​ជាប់​ព្រំដែន​ជាមួយ​ប៉ា​គី​ស្ថាន ហើយ​រង​សម្ពាធ​ទាំង​សកម្មភាព​របស់​ពួក​តា​លី​បង់​ទាំង​សកម្មភាព​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​មាន​មូលដ្ឋាន​សំខាន់​ៗ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ