ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​បន្ទប់​រួម​គ្នា​ស្ងាត់​ៗ​ទៅ​ដល់​វាក់​អើ​តែ​ម្តង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​១៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​វិ​ឆ្ឆិ​កា នៅ​បន្ទប់​ជួល​ខាងក្រោយ​វត្ត​ប្រជុំ​សាគរ ហៅ​វត្ត​ថ្មី ស្ថិត​ក្នុងភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោ​ចង្វារ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​១៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​វិ​ឆ្ឆិ​កា នៅ​បន្ទប់​ជួល​ខាងក្រោយ​វត្ត​ប្រជុំ​សាគរ ហៅ​វត្ត​ថ្មី ស្ថិត​ក្នុងភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោ​ចង្វារ ។

នៅ​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ក្រាម​ថ្លា​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២៨​កញ្ចប់​ដែល​ក្នុង​នោះ​មាន​២៥​កញ្ចប់​តូច និង​៣​កញ្ចប់​ធំ​ល្មម ព្រមទាំង​សម្ភារ​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន ។
នគរបាល​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ​កម្លាំង​នគរបាល​ពី​តំបន​ស្មុគស្មាញ​សមត្ថកិច្ច​ក៏​ឈាន​ទៅ​ចុះ​ឆែកឆេរ​ផ្ទះ​ជួល រក​ឃើញ​គ្រឿងញៀន​ចំនួន​២៨​កញ្ចប់ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៤​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​កំពុង​តែ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ។

មន្ត្រី​នគរបាល​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​និង​ប្រើប្រាស់​គ្រឿងញៀន ។ បន្ទាប់​ពី​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល ធ្វើតេស្ត​ទឹកនោម ជនសង្ស័យ​ចំនួន​១១​នាក់ មាន​ផ្ទុក​សារធាតុ​ញៀន ។ ចំនែក​៣​នាក់​ទៀត​គ្មាន​សារធាតុ​ញៀន​នគរបាល​បាន​ដោះ​លែង​វិញ ។
នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ជួយ​ចូលរួម​សហ​ការណ៍ និង​ផ្តល់​ព័ត៌មាន ហើយ​រាយ​ការ​ឲ្យ​សមត្ថកិច្ច​អាជ្ញាធរ ដើម្បី​មាន​វិធាន​ការណ៍​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ