ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រី​ជន​ជាតិ​ចិនអាយុ​16​ឆ្នាំ​ដុះ​រោម​ដូច​មនុស្ស​ប្រុស ក្រោយ​ពេលព្យាបាល​ជំងឺ

11 ឆ្នាំ មុន

ណាណា ជា​ឈ្មោះ​ក្មេង​ស្រី​ស្រស់​ស្អាត​ម្នាក់ អាយុ​១៦​ឆ្នាំ​ រស់​នៅ​ទីក្រុង​ជិនហ៊ូ ខេត្តស៊ីជាំង ភាគ​ខាង​កើត​ប្រទេស​ចិន​​ ។ រាង​កាយ​របស់​នាង​បាន​ប្រែ​ប្រួល​ទៅ​ជា​ដុះ​រោម​ពេញ​ដៃ​ជើង ដុះ​ពុក​មាត់ និង​ពុក​ចង្កាដូច​មនុស្ស​ប្រុស ក្រោយ​ពេល​នាង​ទទួល​ការ​ព្យា​បាល​ជំងឺ​ខ្វះ​ឈាម ។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេ​ហ​ទំព័រ​អ៊ាស៊ីវ័ន ចេញ​ផ្សាយ​ថ្ងៃ​ទី​១ វិច្ឆិកា កន្លង​មក ។

ប្រភព​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១០ ណាណា ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ច័យដោយ​ដឹង​ថា នាង​មាន​ជំងឺ​ខ្វះ​ឈាម ដោយ​សារ​ខួរ​ឆ្អឹង​មិន​អាច​ផលិត​កោសិកាថ្មី​សម្រាប់​ជួយ​បំពេញ​កោសិកា​ឈាម​បាន ។
ដោយ​ឡែក​ម្តាយ​ក្មេង​ស្រី​បាន​លើក​យក​សម្តី​របស់​លោក​វេជ្ជបណ្ឌិត​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ស៊ីន​ហួ ថា ស្ថាន​ភាព​ជំងឺកូន​ស្រី​របស់​គាត់​មាន​សភាព​ធ្ងន់​ធ្ងរណាស់ បើ​មិន​ព្យាបាល​​ទេ​ នាង​នឹង​ស្លា.ប់ ព្រោះ​នាង​បរិភោគ​អ្វី​ក៏​មិន​បាន និង​​ក្អួត​ចង្អោរ ហើយ​ភ្លាម​ៗ​នោះ ​លោក​វេជ្ជ​បណ្ឌិត​បានឱ្យ​ថ្នាំ​ដើម្បី​ព្យាបាល ។

ណាណា ជា​ឈ្មោះ​ក្មេង​ស្រី​ស្រស់​ស្អាត​ម្នាក់ អាយុ​១៦​ឆ្នាំ​ រស់​នៅ​ទីក្រុង​ជិនហ៊ូ ខេត្តស៊ីជាំង ភាគ​ខាង​កើត​ប្រទេស​ចិន​​ ។ រាង​កាយ​របស់​នាង​បាន​ប្រែ​ប្រួល​ទៅ​ជា​ដុះ​រោម​ពេញ​ដៃ​ជើង ដុះ​ពុក​មាត់ និង​ពុក​ចង្កាដូច​មនុស្ស​ប្រុស ក្រោយ​ពេល​នាង​ទទួល​ការ​ព្យា​បាល​ជំងឺ​ខ្វះ​ឈាម ។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេ​ហ​ទំព័រ​អ៊ាស៊ីវ័ន ចេញ​ផ្សាយ​ថ្ងៃ​ទី​១ វិច្ឆិកា កន្លង​មក ។

ប្រភព​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១០ ណាណា ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ច័យដោយ​ដឹង​ថា នាង​មាន​ជំងឺ​ខ្វះ​ឈាម ដោយ​សារ​ខួរ​ឆ្អឹង​មិន​អាច​ផលិត​កោសិកាថ្មី​សម្រាប់​ជួយ​បំពេញ​កោសិកា​ឈាម​បាន ។
ដោយ​ឡែក​ម្តាយ​ក្មេង​ស្រី​បាន​លើក​យក​សម្តី​របស់​លោក​វេជ្ជបណ្ឌិត​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ស៊ីន​ហួ ថា ស្ថាន​ភាព​ជំងឺកូន​ស្រី​របស់​គាត់​មាន​សភាព​ធ្ងន់​ធ្ងរណាស់ បើ​មិន​ព្យាបាល​​ទេ​ នាង​នឹង​ស្លាប់ ព្រោះ​នាង​បរិភោគ​អ្វី​ក៏​មិន​បាន និង​​ក្អួត​ចង្អោរ ហើយ​ភ្លាម​ៗ​នោះ ​លោក​វេជ្ជ​បណ្ឌិត​បានឱ្យ​ថ្នាំ​ដើម្បី​ព្យាបាល ។

ប្រភព​បន្ត​ថា រយៈ​ពេល​២​ឆ្នាំ​ក្រោយ​មក ឈាម​របស់​នាង​បាន​ត្រឡប់​មក​ជា​ធម្ម​តា​វិញ ។ តែ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត​នោះគឺ ណាណា បាន​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​មួយ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ការ​ព្យាបាលនេះ​ ព្រោះ​​រាង​កាយ​របស់​នាង​បាន​វិវឌ្ឍន៍​ខុស​ប្រក្រតី ដោយ​សារ​មាន​ដុះ​រោម​ពេញ​ដៃ​ជើងយ៉ាង​ក្រាស់ ហើយ​​ដុះ​ពុក​មាត់ និង​ពុក​ចង្កា​ដូច​មនុស្ស​ប្រុសទៀត​ផង ។ បច្ចុប្បន្ន ណាណា​ សម្ងំ​នៅ​តែ​ក្នុង​បន្ទប់​ មិន​ចេញ​ក្រៅ​ទេ ព្រោះ​រាង​កាយ​របស់​នាង​ខុស​ពី​នារី​ធម្មតា ៕