ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើត​តំបន់​២ មាន​ទំហំ​ជិត​៦.០០០​ហិ​កតា​​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ តម​តាម​សំណើ​របស់​ក្រសួងបរិស្ថាន រាជរដ្ឋាភិបាល​បាន​ចេញ​អនុ​ក្រឹត្យ​​​សម្រេច​បង្កើត​តំបន់​២ គឺ «​សសរស្តម្ភ​សត្វ​តោ​» និង «​ភ្នំ​នាង​ក​ង្រី​-​ភ្នំ​ទូក មាស​» ទៅ​ជា​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ដែល​មាន​ផ្ទៃដី​សរុប​ជិត​​៥៩០២…

​រាជធានី​ភ្នំពេញ ​៖ តម​តាម​សំណើ​របស់​ក្រសួងបរិស្ថាន រាជរដ្ឋាភិបាល​បាន​ចេញ​អនុ​ក្រឹត្យ​​​សម្រេច​បង្កើត​តំបន់​២ គឺ «​សសរស្តម្ភ​សត្វ​តោ​» និង «​ភ្នំ​នាង​ក​ង្រី​-​ភ្នំ​ទូក មាស​» ទៅ​ជា​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ដែល​មាន​ផ្ទៃដី​សរុប​ជិត​​៥៩០២ ហិ​កតា ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន ។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​របស់​រាជ​​​រដ្ឋាភិបាល​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃ​ទី​២៨  ​វិច្ឆិកា ឆ្នាំ​២០១៧ ។​

​បើ​តាម​ខ្លឹមសារ​អនុក្រឹត្យ​បាន​ឲ្យ​ដឹង​ថា តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង «​ភ្នំ​នាង​ក​ង្រី​-​ភ្នំ​ទូក​មាស​» មាន​ផ្ទៃដី​៥០៦៣​ហិ​កតា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ត្រងិល ឃុំ​ពោធិ៍ ឃុំ​ច្រ​ណូ​ក ឃុំ​ដារ និង​ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ ដោយឡែក​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង «​សសរស្តម្ភ​សត្វ​តោ​» ​ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​៨៣៩ ស្ថិត​ក្នុងភូមិ​សាស្ត្រ ស្រុក​សំបូរ ខេត្តក្រចេះ​។​

​យោង​តាម​អនុក្រឹត្យ​ដដែល​បានឱ្យ​ដឹង​ថា ការ​បង្កើត​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ទាំង​ពីរ​នេះ មាន​គោលបំណង​ចំនួន​៥​ចំណុច​ធំ​ៗ ៖

ទី​១-​ ដើម្បី​ធានា​ឱ្យ​មានការ​ថែទាំ​ទីជម្រក និង​ស្ថេ​រ​ភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី សារព័ន​មជ្ឈ​ដ្ឋាន​ធម្មជាតិ សត្វព្រៃ រុក្ខជាតិ សម្រាប់​យូរអង្វែង​,

ទី​២-​ រក្សា​លំនឹង​បរិស្ថាន ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ និង​រួមចំណែក​ធន​ធាន​ធម្មជាតិ និង​រួមចំណែក​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​,

ទី​៣- លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ថែរក្សា ការពារ អភិរក្ស និង​ការ​ប្រើប្រាស់​ធនធានធម្មជាតិ​ដោយ​និរន្តរភាព​,

ទី​៤- ​បង្កើន​តួនាទី​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ តំបន់ការពារធម្មជាតិ សម្រាប់​ជា​ផលប្រយោជន៍​ដល់​សង្គម​ជាតិ​គ្រប់​ជំនាន់

និង​ទី​៥- ​ផ្តល់​ផលិតផល​ និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​របស់​សហគមន៍​។​

​សូម​កត់​សំគាល់ថា តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង សំដៅ​ដល់​តំបន់​ក្នុង​ដែនដី​គោក និង​/​ឬ​ដែន​ទឹក ដែល​ក្នុង​នោះ​មាន​សំបូរដោយ​ប្រព័ន្ធ​ធម្មជាតិ ដែល​ពុំ​ទាន់​រង​ការ​បំផ្លិ​ច​បំផ្លាញ និង​តម្រូវ​ឱ្យ​មាន​សកម្មភាព​គ្រប់គ្រង ដើម្បី​ធានា​ការ​ការពារ ការ​ថែទាំ​ធនធាន​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ពេល​យូរអង្វែង​។ ទន្ទឹម​នឹង​នេះ​ដែរ​ វា​អាច​ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការ​ប្រើប្រាស់​តាម​តម្រូវការ​របស់​សហគមន៍​។

​សូម​បញ្ជាក់​ថា ប្រព័ន្ធ​ការពារ​ធម្មជាតិ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​តំបន់​ការ​ពារ​ធម្មជាតិ​ចំនួន​៥០​កន្លែង​ ដោយ​បូក​បញ្ចូល​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង «​ភ្នំ​នាង​ក​ង្រី​-​ភ្នំ​ទូក​​មាស​» និង «​សសរស្តម្ភ​សត្វ​តោ​» របៀង​អភិរក្ស​ជីវៈចម្រុះ ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​ចំនួន​​៣​កន្លែង ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​៧,៥​លាន​ហិ​កតា ស្មើនឹង​៤១% នៃ​ផ្ទៃដី​ទូ​ទាំង​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ