ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​ទៅ​ចូល​រូ​ម​កិច្ច​គណបក្ស​នយោបាយ​នៅ​ចិន​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ឆ្លើយ​តប​នឹង​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​ជា​ពិសេស​គណបក្ស​កុំម្មុយ​នីស្ត​ចិន​នៅ​ថ្ងៃ​ពុធ​ ១១​កើត​ ឆ្នាំរកា​ នព្វស័ក ព​.​ស ​២៥៦១ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ​ខែវិច្ឆិកា…

​រាជធានី​ភ្នំពេញ​៖ ឆ្លើយ​តប​នឹង​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​ជា​ពិសេស​គណបក្ស​កុំម្មុយ​នីស្ត​ចិន​នៅ​ថ្ងៃ​ពុធ​ ១១​កើត​ ឆ្នាំរកា​ នព្វស័ក ព​.​ស ​២៥៦១ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ​ខែវិច្ឆិកា គ​.​ស ​២០១៧ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​សែន​ បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ច​សន្ទនា​រវាង​គណ​បក្សកុំម្មុយនីស្ត​ចិន​​ជាមួយ​និង​គណបក្ស​នយោបាយ​ទូ​ទាំង​ពិភពលោក​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៣០ វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​៣ ធ្នូ ​ឆ្នាំ​២០១៧ ​នៅ​ទីក្រុង​ប៉េ​កាំ​ង​។​

​លោក​ស៊ី្រ ថា​ម​រុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ឲ្យ​ដឹង​មុន​ចេញដំណើរ​ថា​កម្មវិធី​កិច្ច​សន្ទនា​គណ​បក្សកុំម្មុយនីស្ត​ចិន​នេះ ​គឺជា​កិច្ច​សន្ទនា​គណបក្ស​នយោបាយ​លើក​ទី​១ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

​លោក​បាន​បន្ត​ថា គណ​បក្សកុំម្មុយនីស្ត​ចិន​បាន​ផ្តួចផ្តើម​រៀបចំ​ឲ្យ​មាន​ជំនួប​នេះ​ឡើង​បន្ទាប់​ពី​មហាសន្និបាត​លើក​ទី​១៩ ​របស់​គណ​បក្សកុំម្មុយនីស្ត​ចិន​បាន​ប្រព្រឹត្ត​ទៅ​កាលពី​១​ខែ​មុន​នេះ ​ប្រកបដោយ​ជោគជ័យ ​ដែល​ក្នុង​នោះ​មាន​ថ្នាក់ដឹកនាំ​ចិន គណ​បក្ស​កុំម្មុយ​នីស្ត​ចិន​បាន​ដាក់​ចេញ​នូវ​ទស្សនទាន​មួយ​ក្នុង​ការ​ប្រែក្លាយ​រៀបចំ​ធ្វើ​ឲ្យ​សង្គម​ដែល​រស់​នៅ​បច្ចុប្បន្ន​នេះ​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង ​ដោយ​សុខដុ​មរ​មនា​គ្មាន​ការ​ជ្រៀត​ជ្រែក​ រីក​ចំរើន​ទាំ​ង​អស់​គ្នា​ជួយ​គ្នា​ធ្វើ​ឲ្យ​ពិភពលោក​យើង​កាន់តែ​ល្អ​ប្រសើរ​ឡើង​។ ក្នុង​កិ​ច្ចស​ន្ទ​នា​របស់​បក្សកុំម្មុយនីស្ត​ចិន​នេះ ​មាន​ប្រតិភូ​ប្រមាណ​ជា​៥០០​នាក់​មក​ពី​បណ្តាប្រទេស​១២២​ចូលរួម​។

​លោក ​ស៊ី្រ ថា​ម​រុង្គ បន្ថែម​ថា​៖ «​ក្នុង​ឱកាស​ស្នាក់​នៅ​ទីក្រុង​ប៉េ​កាំ​ង ​សម្តេច​តេ​ជោ​នឹង​ជួប​សម្តែង​ការ​គួរសម​ជាមួយ​និង​លោក​ប្រធានាធិបតី ភី​ហ្សី​ន​ពីង ជា​អគ្គលេខាធិការ​នៃ​គណ​​បក្សកុំម្មុយនីស្ត​ចិន ​ហើយនឹង​ទទួល​ជួប​ជាមួយ​អ្នក​វិនិយោគ​ចិន​ ដើម្បី​គៀងគរ​ឲ្យ​គេ​​មក​វិនិយោគ​នៅ​កម្ពុជា​យើង​កាន់តែ​ច្រើន​ថែម​ទៀត និង​ដើម្បី​មានឱកាស​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​មានការ​ងារ​ធ្វើ​ ​ក៏​ដូច​ជាជួយ​អភិវឌ្ឍ​ប្រទេស​យើង ​ជា​ពិសេស​នៅ​ក្នុង​វិស័យ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា ​ផ្លូវ ស្ពាន រថភ្លើង​លើ​អ​កាស​ នៅ​ពេល​ខាង​មុខ​»​។

សម្តេច​នឹង​វិល​ត្រឡប់​មក​វិញ​ចុះ​នៅ​ទីរួមខេត្ត​សៀម​រាប ​នៅ​ថ្ងៃ​ទី​២ ​ខែធ្នូ ​ឆ្នាំ​២០១៧​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ