ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្ម​ធនធាន​រ៉ែ​11​កន្លែង​កំពុងដំណើរការ​ក្នុង​ខេត្តបន្ទាយមានជ័យ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គិត​មក​ដល់​ខែតុលា ឆ្នាំ​២០១៧​នេះ មាន​ការដ្ឋាន​សម្ភារ​សំណង់​ចំនួន​៧​ការដ្ឋាន ក្នុង​នោះ​ការ​រ​ដ្ឋា​ន​ចំនួន​៦​កំពុង​ដំណើរការ និង​ដក​អាជ្ញាប័ណ្ណ​១​។ ដោយ​ឡែក ការដ្ឋាន​ដីក្រហម​មាន​៤ ដែល​មាន​អាជ្ញាប័ណ្ណ​ចេញពី​ក្រសួង…

ខេត្តបន្ទាយមានជ័យ ៖ គិត​មក​ដល់​ខែតុលា ឆ្នាំ​២០១៧​នេះ មាន​ការដ្ឋាន​សម្ភារ​សំណង់​ចំនួន​៧​ការដ្ឋាន ក្នុង​នោះ​ការ​រ​ដ្ឋា​ន​ចំនួន​៦​កំពុង​ដំណើរការ និង​ដក​អាជ្ញាប័ណ្ណ​១​។ ដោយ​ឡែក ការដ្ឋាន​ដីក្រហម​មាន​៤ ដែល​មាន​អាជ្ញាប័ណ្ណ​ចេញពី​ក្រសួង ក្នុង​នោះ​កំពុង​ដំណើរ​ការ​៣ និង​មិន​ដំណើរការ​១ ។ នេះ​យោង​តាម​របាយការណ៍​ពី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ។

ចំណែក​សិប្បកម្ម​ធនធាន​រ៉ែ​១១​កន្លែង ក្នុង​នោះ​១០​កន្លែង​មាន​អាជ្ញាប័ណ្ណ​ពី​មន្ទីរ និង​១​កន្លែង​ទៀត​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង កំពុង​តែ​ដំណើរការ​ក្នុង​ខេត្តបន្ទាយមានជ័យ ។

គិត​រហូត​មក​ដល់​ពេល​នេះ នៅ​ទូ​ទាំង​ខេត្ត​មាន​ការដ្ឋាន​ជី​ហ្វូ​ស​ស្វាត​១​កំពុង​ដំណើរការ​, ការដ្ឋាន​ដីក្រហម​៤, ការដ្ឋាន​អាចម៍ដី​៤ និង​ការដ្ឋាន​ថ្ម​អារ​២ ដែល​ផ្តល់​អាជ្ញាប័ណ្ណ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល ។

សូម​បញ្ជាក់​ថា នៅ​ខេត្តបន្ទាយមានជ័យ​មាន​ភ្នំ​មួយ​ចំនួន​កំពុង​រង​ការ​បំផ្លិចបំផ្លាញ ដោយសារ​ការ​ដាក់​ការដ្ឋាន​ម៉ាស៊ីន​កិន​ថ្ម​កាយ​គាស់​យក​ថ្ម​លក់ ដែល​ធ្វើ​ឲ្យ​បាត់បង់​ភ្នំ​ធម្មជាតិ ។

ក្រសួង​គួរតែ​មាន​ចំណាត់ការ​ណា​មួ​​យ ដើម្បី​ការពារ​ភ្នំ​ធម្មជាតិ​ទាំងនោះ​សម្រាប់​ធ្វើ​ជា​តំបន់​ទេសចរណ៍​ទាក់ទាញ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​មក​កម្សាន្ត​នា​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ