ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហាវណាស់! កាត់​ក្បាល និង​ខ្វេះ​យក​បេះដូង​បុរស​ម្នាក់​ជិត​ក្រុង

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ប៉ូលិស​មូលដ្ឋាន​អះអាង​ថា បុរស​ម្នាក់​ត្រូវ​គេ​ចាក់​ដល់​ទៅ​ជាង​១០០​កាំបិត ។ សមាជិក​ច្រើន​នាក់​របស់​ជនខិលខូច​សាហាវ​បំផុត​ក្រុម MS-13 មាន​ដើម​កំណើត​​សាល់​វ៉ា​ឌ័​រ បាន​សម្លាប់​បុរស​នេះ​យ៉ាង​សាហាវ​បំផុត​នៅ​ជាយក្រុង​វ៉ា​ស៊ី​ន​តោន។ យោង​តាម​សារព័ត៌មាន​តំបន់…

សហរដ្ឋ​អា​មេ​រិ​ក ៖ ប៉ូលិស​មូលដ្ឋាន​អះអាង​ថា បុរស​ម្នាក់​ត្រូវ​គេ​ចាក់​ដល់​ទៅ​ជាង​១០០​កាំបិត ។ សមាជិក​ច្រើន​នាក់​របស់​ជនខិលខូច​សាហាវ​បំផុត​ក្រុម MS-13 មាន​ដើម​កំណើត​​សាល់​វ៉ា​ឌ័​រ បាន​សម្លាប់​បុរស​នេះ​យ៉ាង​សាហាវ​បំផុត​នៅ​ជាយក្រុង​វ៉ា​ស៊ី​ន​តោន។

យោង​តាម​សារព័ត៌មាន​តំបន់ MONTGOMERY COMMUNITY MEDIA ដែល​តាមដាន​សំណុំរឿង​សម្លាប់​មនុស្ស​យ៉ាង​សាហាវ​នេះ​ថា សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​៥ កញ្ញា កន្លង​មកនេះ ក្នុង​ផ្នូរ​មួយ​ជីក​នៅ​ឯ​ឧទ្យាន​តំបន់ WHEATON រដ្ឋ​ម៉ា​រី​ឡែ​ន ។ ជន​រង​គ្រោះ​ត្រូវ​កាត់​ក្បាល ហើយ​បេះដូង​របស់​គេ​ត្រូវ​ខ្វេះ​យក​ចេញ ហើយ​បោះ​ចោល​លើ​ផ្នូរ ។

ប៉ូលិស​តំបន់ MONTGROMERY ជិត​រដ្ឋធានី​អា​មេ​រិ​ក​និយាយ​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ថា ក្នុង​ពេល​ស្រាវជ្រាវ ពួក​អ្នកស៊ើប​អង្កេត​ទទួល​បាន​ព័ត៌មាន​ថា ការ​ធ្វើឃាត​មនុស្ស​នេះ​ប្រព្រឹត្ត​ដោយ​បណ្តា​សមាជិក​ក្រុម​ជនខិលខូច​តាម​ដង​វិ​ថី​ក្រុម MS-13 ដែល​មាន​ជន​ឈ្មោះ LOPEZ ABREGO ស្ថិត​ក្នុង​ក្រុម​នេះ​ដែរ ។

ជន​ឈ្មោះ MIGUEL ANGEL LOPEZ ABREGO នេះ​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមា​ជិក​ក្រុម​ជនខិលខូច​ធ្លាប់​សម្លាប់​មនុស្ស​ម្នាក់​រួច​មក​ហើយ ។ រូបគេ​ត្រូវ​ចាប់ខ្លួន​ពី​បទ​សម្លាប់​​មនុស្ស ហើយ​ត្រូវ​បាន​តុលាការ​តំបន់ MONTGOMERY បញ្ជូន​ទៅ​ឃុំឃាំង​កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា គ្មាន​លទ្ធភាព​ដោះ​លែង​វិញ​ឡើយ ។

ក្រុម MS-13 ជា​អក្សរ​កាត់​នៃ​ក្រុម MARA SALVATRUCHA (​ក្រុម​ជនខិលខូច​សាល់​វ៉ា​ឌ័រ​) ជា​ក្រុម​សាហាវ​បំផុត​មួយ​ក្នុង​ចំណោម​ក្រុម​ជនខិលខូច​សាហាវ​ទាំងឡាយ​នៅ​សហ​រដ្ឋ​អាមេរិក ។ ក្រុម​នេះ​បង្កើត​ឡើង​តាំង​តែ​ពី​ទស​វត្ស​ឆ្នាំ​១៩៨០​មក ដើម្បី​ការពារ​ពួក​អន្តោ​ប្រវេសន៍​ជនជាតិ​សាល់​វ៉ា​ឌ័​រ ទប់ទល់​នឹង​បណ្តា​ក្រុម​ប្រជែង​នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស មុន​ពេល​ពង្រីក​ទៅ​អា​មេ​រិ​ក​កណ្តាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ