ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាមុជទឹក​នុយក្លេអ៊ែរ​អា​មេ​រិ​ក​ឈប់​សំចត​នៅ​កូរ៉េ​

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ កង​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​ថា នាវាមុជទឹក​នុយក្លេអ៊ែរ​អា​មេ​រិ​ក USS MISSISSIPPI បាន​ឈប់​សំចត​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា នៅ​កូរ៉េ​ខាងត្បូង​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ដាក់​ពង្រាយ​ជា​ទម្លាប់​មួយ​នៅ​អាស៊ី ។…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ កង​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​ថា នាវាមុជទឹក​នុយក្លេអ៊ែរ​អា​មេ​រិ​ក USS MISSISSIPPI បាន​ឈប់​សំចត​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា នៅ​កូរ៉េ​ខាងត្បូង​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ដាក់​ពង្រាយ​ជា​ទម្លាប់​មួយ​នៅ​អាស៊ី ។

យោង​តាម​កងកម្លាំង​នាវាចរណ៍​អា​មេ​រិ​ក​នៅ កូរ៉េ​ខាងត្បូង​ថា ការ​ឈប់​សំចត​នៅ​កំពង់​ផែ JEJU របស់​នាវាមុជទឹក​វាយប្រហារ​ប្រភេទ VIRGINIA នេះ បញ្ជាក់​ពី​ឆន្ទៈ​របស់​កង​ទ័ព​អា​មេ​រិ​ក​ជួយ​ថែរក្សា​ស្ថេ​រ​ភាព និង​សន្តិសុខ​តំបន់ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​មេបញ្ជាការ​នាវាមុជទឹក​នេះ ឧត្តមនាវី BRAD COOPER គូស​បញ្ជាក់​ថា កង​ម៉ា​រី​ន​សហរដ្ឋ​អា​មេ​រិ​ក និង​សាធារណរដ្ឋ​កូរ៉េ​មាន​ភាព​ជា​ដៃគូ​រឹង​មាំ​មួយ ដែល​ត្រូវ​បាន​ពង្រឹង​ជា​បន្តបន្ទាប់​តាម​រយៈ​បណ្តា​សកម្មភាព​រួម​ជា​ទម្លាប់ ។ ទស្សនកិច្ច​នេះ​នឹង​អាច​ឱ្យ​ក្រុម​នាវិក​អា​មេ​រិ​ក​បានឃើញ​ពី​វប្បធម៌​របស់​ប្រជាជន​កោះ JEJU កូរ៉េ​ខាងត្បូង ។

នាវាមុជទឹក USS MISSISSIPPI ដែល​មាន​នាវិក​ប្រមាណ​ជា​១៥០​នាក់ ជា​នាវាមុជទឹក​មួយ​ក្នុង​ចំណោម​នាវាមុជទឹក​បំបាំងកាយ និង​ទំនើប​បំផុត​ទាំងឡាយ​លើ​ពិភពលោក ។

នាវាមុជទឹក​នេះ​មាន​បណ្តោយ​១១៥​ម៉ែត្រ និង​ចំណុះ​៧.៨០០​តោន អាច​មុជទឹក​ក្នុង​ជម្រៅ​​២៥០​ម៉ែត្រ ហើយ​មាន​ល្បឿន​៤៦​គីឡូម៉ែត្រ ក្នុង​១​ម៉ោង ។ វា​បំពាក់​ដោយ​មី​ស៊ី​ល​បណ្តែត TAMOHAWK ព្រមទាំង​គ្រាប់បែក​បុក MK48 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ