ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​អាមេ​រិកមួយ​គ្រឿង​ធ្លាក់​ក្នុង​សមុទ្រ​ជាមួយ​មនុស្ស​11​នាក់

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យន្ត​ហោះ​យោធា​អា​មេ​រិ​ក​១​គ្រឿង​មាន​មនុស្ស​ជិះ​១១​នាក់ បាន​ធ្លាក់​ក្នុង​សមុទ្រ​ហ្វ៊ី​លី​ពី​ន ពេល​ហោះហើរ​ទៅ​រក​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​កមួយ​គ្រឿង ។ នេះ​ជា​សេចក្តីរាយការណ៍​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា របស់​កង​ម៉ា​រី​ន​អា​មេ​រិ​ក ។…

សហរដ្ឋអាមេរិក ៖ យន្ត​ហោះ​យោធា​អា​មេ​រិ​ក​១​គ្រឿង​មាន​មនុស្ស​ជិះ​១១​នាក់ បាន​ធ្លាក់​ក្នុង​សមុទ្រ​ហ្វ៊ី​លី​ពី​ន ពេល​ហោះហើរ​ទៅ​រក​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​កមួយ​គ្រឿង ។ នេះ​ជា​សេចក្តីរាយការណ៍​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា របស់​កង​ម៉ា​រី​ន​អា​មេ​រិ​ក ។

យោង​តាម​ក្រសួងការពារជាតិ​ជប៉ុន​ថា មនុស្ស​៨​នាក់​ជិះ​ក្នុង​យន្តហោះ​នេះ​ត្រូវ​បាន​ជួយ​សង្គ្រោះ ដោយ​ក្រុម​ជួយ​សង្គ្រោះ​អា​មេ​រិ​ក​-​ជប៉ុន ។

តាម​សេចក្តី​ប្រកាស​មួយ​របស់​កង​ម៉ា​រី​ន​អា​មេ​រិ​កថា យន្តហោះ​មួយ​គ្រឿង​របស់​កង​ម៉ា​រី​ន​អា​មេ​រិ​ក ដែល​ដឹក​អ្នកដំណើរ និង​សមាជិក​ក្រុម​យានិក​១១​នាក់​បាន​ធ្លាក់​ក្នុង​សមុទ្រ​នា​ភាគ​​អាគ្នេយ៍​កោះ​អូ​គី​ណា​វ៉ា ។ យន្តហោះ​ជួប​គ្រោះ​នេះ​គឺ​ពេល​ហោះ​មក​កាន់​នាវា​ផ្ទុក​យន្តហោះ USS RONALD REAGAN ។ គ្រោះថ្នាក់​កើត​មាន​ពេល​ធ្វើ​សមយុទ្ធ​យោធា​រួម​អា​មេ​រិ​ក​ជប៉ុន ចាប់ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា មក នៅ​ជិត​កោះ​អូ​គី​ណា​វ៉ា​មាន​ទាហាន​អា​មេ​រិ​ក​ចូលរួម​១៤.០០០​នាក់ ពិសេស​នាវា​ផ្ទុក​យន្តហោះ USS RONALD REAGAN ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ