ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​បង្ហាញ​ពីការ​រត់ចោល​ជួរគេច​ខ្លួន​​​របស់​ទាហាន​កូរ៉េ​ខាងជើង​ (មាន​វីដេអូ​ឃ្លីប)

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ រង​របួស​ជា​ទម្ងន់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​យ៉ាងតិច​៤​គ្រាប់ ទាហាន​​កូរ៉េ​ខាងជើង​ម្នាក់​ដែល​រត់ចោលជួរ​ចូល​កូរ៉េ​ខាងត្បូង​នៅ​តែ​ស្ថិត​ក្នុង​មន្ទីរពេទ្យ​រួច​ឥឡូវ​គេ​ដឹងខ្លួន​វិញ​ហើយ ។ បណ្តា​រូបភាព​នៃ​ការ​រត់ចោលជួរ​ដ៏​អស្ចារ្យ​របស់​ទាហាន​រូប​នេះ ចាក់​ផ្សាយ​នា​ថ្ងៃ​ទី​២២ វិច្ឆិកា បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការ​រត់ចោលជួរ​ដ៏​កម្រ​នេះ កាលពី​ថ្ងៃ​ទី​១៣…

ប្រទេស​កូរ៉េ​ខាងជើង ៖ រង​របួស​ជា​ទម្ងន់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​យ៉ាងតិច​៤​គ្រាប់ ទាហាន​​កូរ៉េ​ខាងជើង​ម្នាក់​ដែល​រត់ចោលជួរ​ចូល​កូរ៉េ​ខាងត្បូង​នៅ​តែ​ស្ថិត​ក្នុង​មន្ទីរពេទ្យ​រួច​ឥឡូវ​គេ​ដឹងខ្លួន​វិញ​ហើយ ។

បណ្តា​រូបភាព​នៃ​ការ​រត់ចោលជួរ​ដ៏​អស្ចារ្យ​របស់​ទាហាន​រូប​នេះ ចាក់​ផ្សាយ​នា​ថ្ងៃ​ទី​២២ វិច្ឆិកា បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការ​រត់ចោលជួរ​ដ៏​កម្រ​នេះ កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ហើយ​ត្រូវ​តាម​ប្រមាញ់​ដោយ​កង​ទាហាន​កូរ៉េ​ខាងជើង ។ រូបគេ​ខំ​រត់​ឆ្លងកាត់​ព្រំដែន​ក្រោម​ការ​បាញ់​ស្រោច​របស់​ទាហាន​កូរ៉េ​ខាងជើង​ឯទៀត​ៗ ។

ចាក់​ផ្សាយ​ដោយ​ទីបញ្ជាការដ្ឋាន អ​.​ស​.​ប នៅ​កូរ៉េ UNC រូបភាព​វី​ដេ​អូ​បង្ហាញ​ម្យ៉ាងទៀត​ពី​ឆ្នាំ​ព្រំដែន​កូរ៉េ​ខាងជើង​ម្នាក់​ដេញ​តាម​ទាហាន​រត់ចោលជួរ​ដោយ​ឆ្លង​ចូល​បន្ទាត់​ព្រំ​ដែន​​មួយ​រយៈ​ពេល​ខ្លី​មុន​បក​ក្រោយ​ទៅ​ដែនដី​កូរ៉េ​ខាងជើង​វិញ ។ បែប​នេះ​ត្រូវ​បាន UNC វាយតម្លៃ​ថា ជា​ការ​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​យុទ្ធសន្តិភាព​ឆ្នាំ​១៩៥៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ