ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វាយប្រហារ​តាម​អាកាស​របស់​អា​មេរិ​កស្លា.ប់​ជាង​100​នាក់

6 ឆ្នាំ មុន

ប្រទេស​សូ​ម៉ា​លី ៖ សេនាធិការដ្ឋាន​កងទ័ព​អា​មេ​រិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ថា ពួក​ជី​ហា​ដ​ក្រុម AL CHABAAB សូ​ម៉ា​លី​ជាង​១០០​នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​​តាម​អាកាស​មួយ​របស់​អា​េ​ម​រិ​ក​ប្រឆាំង​ជំរំ​មួយ​របស់​ពួក​គេ…

ប្រទេស​សូ​ម៉ា​លី ៖ សេនាធិការដ្ឋាន​កងទ័ព​អា​មេ​រិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ថា ពួក​ជី​ហា​ដ​ក្រុម AL CHABAAB សូ​ម៉ា​លី​ជាង​១០០​នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​​តាម​អាកាស​មួយ​របស់​អា​េ​ម​រិ​ក​ប្រឆាំង​ជំរំ​មួយ​របស់​ពួក​គេ ។

ការ​ទម្លាក់​គ្រាប់បែក​នេះ​ធ្វើ​ឡើង​ដោយ​មានការ​ព្រមព្រៀង​របស់​រដ្ឋាភិបាល​សូ​ម៉ា​លី​កើត​មាននៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​២០០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ក្រុង​ម៉ូ​ហ្គា​ឌី​ស្យូ រដ្ឋ​ធានី​សូ​ម៉ា​លី ។ នេះ​ជា​ការ​បញ្ជាក់​របស់​ទីបញ្ជាការ​យោធា​អា​មេ​រិ​ក​នៅ​អាហ្វ្រិក​តាម​រយៈ​សេចក្តី​ប្រកាស​មួយ ។ សេចក្តី​ប្រកាស​និយាយ​ថា ការ​វាយ​ប្រហារ​តាម​អាកាស​នឹង​បន្ត​ទៅ​ទៀត ។

ការ​វាយប្រហារ​តាម​អាកាស​របស់​កងទ័ពអា​មេ​រិ​ក​នៅ​សូ​ម៉ា​លី កម្រ​មាន​ណាស់ ។ កាល
ពី​ខែមីនា ឆ្នាំ​២០១៦ ការ​វាយប្រហារ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ សម្លាប់​ជន​សកម្ម​ប្រយុទ្ធ​​របស់​ក្រុម AL CHABAAB ជា​អង្គការ​ភេរវកម្ម​មួយ​មាន​ទំនាក់ទំនង​ជាមួយ​អាល់​កៃ​ដា​១៥០​នាក់ ។

ពួក AL CHABAAB ត្រូវ​វាយ​បណ្តេញ​ចេញពី​ក្រុង​ម៉ូ​ហ្គា​ឌី​ស្យូ​កាលពី​ឆ្នាំ​២០១១ ហើយ​បាត់បង់​ការ​ត្រួតត្រា​តំបន់​ទីក្រុង​ជា​ច្រើន​នៅ​ស៊ូ​ម៉ា​លី ។ ក៏​ប៉ុន្តែ​ពួក​នេះ​នៅ​មាន​វត្តមាន​ច្រើន​នា​ភាគ​ខាងត្បូង និង​ភាគ​កណ្តាល​ប្រទេស ព្រមទាំង​អាច​ធ្វើការ​វាយប្រហារ​ភេរវ​កម្ម​យ៉ាង​បង្ហូរឈាម​នានា​នៅ​ក្នុង​ប្រទេស និង​នៅ​តាម​ប្រទេស​ជាប់​ជិតខាង ពិសេស​ប្រទេស​កេ​ន​យ៉ា​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ